ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ឆ្នាំ​2020 ​ត្រឹម​22​ថ្ងៃ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០២០​នេះ ថ្ងៃ​ឈប់​សម្រាក​ប្រចាំឆ្នាំ​របស់​មន្ត្រីរាជការ កម្មករ និយោជិត មាន​ត្រឹម​២២​ថ្ងៃ​ប៉ុណ្ណោះ ពោល​គឺ​ត្រូវ​បាន​កាត់​បន្ថយ​ចំនួន​៦​ថ្ងៃ បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០២០​នេះ ថ្ងៃ​ឈប់​សម្រាក​ប្រចាំឆ្នាំ​របស់​មន្ត្រីរាជការ កម្មករ និយោជិត មាន​ត្រឹម​២២​ថ្ងៃ​ប៉ុណ្ណោះ ពោល​គឺ​ត្រូវ​បាន​កាត់​បន្ថយ​ចំនួន​៦​ថ្ងៃ បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ។ បើ​ទោះបី​ថ្ងៃ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ត្រូវ​បាន​កាត់បន្ថយ​ក្តី តែ​ថ្ងៃ​ឈប់​សម្រាក​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ត្រូវ​បាន​ដំឡើង​ដល់​ទៅ​៤​ថ្ងៃ ដែល​ពី​ដើម​មក​មាន​តែ​៣​ថ្ងៃ​ទេ ។

យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ប្រតិទិន​ឈប់​សម្រាក​ការងារ​របស់​មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ​២០២០ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែសីហា ឆ្នាំ​២០១៩ បាន​បង្ហាញ​ថា ឆ្នាំ​២០២០ ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ត្រូវ​បាន​កាត់​បន្ថយ​២​ថ្ងៃ ពោល​គឺ​ថ្ងៃ​ឈប់​សម្រាក​នៅ​សល់​តែ​១​ថ្ងៃ ។

ឯ​ពិធីបុណ្យ​ចំនួន​៥​ផ្សេង​ទៀត មិន​ត្រូវ​បាន អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​ទៀត​ឡើយ ដែល​ពិធីបុណ្យ​ទាំង​៥​នោះ​រួម​មាន​៖ បុណ្យមាឃបូជា ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​២០​ឧសភា ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ទិវា​រំឭក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​២៣​តុលា និង​ទិវា​សិទ្ធិ​មនុស្ស ១០​ធ្នូ ។
ថ្ងៃ​ឈប់​សម្រាក​នៅ​ឆ្នាំ​២០២០​នេះ​រួម​មាន ៖

១-​ថ្ងៃ​ចូល​ឆ្នាំ​សកល ១​មក​រា សម្រាក​១​ថ្ងៃ
២-​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ៧ មក​រា សម្រាក ១​ថ្ងៃ
៣-​ទិវា​អន្តរជាតិ​នារី ៨ មីនា សម្រាក ១​ថ្ងៃ
៤-​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ សម្រាក ៤​ថ្ងៃ (១៣-១៤-១៥-១៦ មេ​សា​)
៥-​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា សម្រាក ១​ថ្ងៃ

៦-​ពិធីបុណ្យ​វិសាខបូជា ថ្ងៃ​៦ ឧសភា សម្រាក​១​ថ្ងៃ
៧-​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល នៅ​ថ្ងៃ​ទី​១០ ឧសភា សម្រាក​១​ថ្ងៃ
៨-​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​១៤ ឧសភា សម្រាក ១​ថ្ងៃ
៩-​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​សម្តេច
ព្រះ​មហាក្សត្រី នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា សម្រាក ១​ថ្ងៃ

១០-​ពិធីបុណ្យ​ភ្ជុំបិណ្ឌ សម្រាក ៣​ថ្ងៃ (១៦-
១៧-១៨ កញ្ញា​)
១១-​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​ថ្ងៃ​២៤ កញ្ញា សម្រាក ១​ថ្ងៃ
១២-​ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហ​នុ ថ្ងៃ​១៥ តុលា សម្រាក ១​ថ្ងៃ
១៣-​ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ថ្ងៃ​២៩ តុលា សម្រាក ១​ថ្ងៃ
១៤-​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក សម្រាក​៣​ថ្ងៃ (៣០-៣១ តុលា និង ១ វិច្ឆិកា​)
១៥-​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា សម្រាក១​ថ្ងៃ ។

សូម​បញ្ជាក់​ថា បណ្តា​ឆ្នាំ​កន្លង​ទៅ ថ្ងៃ​ឈប់​សម្រាក​មាន​រហូត​ដល់​២៨​ថ្ងៃ ដែល​ចំនួន​ថ្ងៃ​ឈប់​សម្រាក​មាន​ចំនួន​ច្រើន​ជាង​បណ្តា​ប្រទេស​ដទៃ ។ ការ​ឈប់​សម្រាក​ច្រើន​ថ្ងៃនេះ ត្រូវ​បាន​មើលឃើញ​ថា បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សង្វា​ក់​ផលិតកម្ម ហើយ​មានការ​ទទូច​ជា​ច្រើន​ពី​ភាគី​និយោជក​ចង់ឱ្យ​មានការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​នេះ ។

ឆ្លើយ​តប​តាម​សំណូមពរ​របស់​និយោជក និងដើម្បី​ធានា​ដល់​ភាព​ប្រកួតប្រជែង ក៏​ដូច​ជា​បំពេញ​តម្រូវការ​ទីផ្សារ​ផលិតផល​នោះ រាជរ​ដ្ឋាភិ​បាល​បាន​សម្រេច​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ចំនួន​៦​ថ្ងៃ នៅ​ឆ្នាំ​២០២០​នេះ ហើយ​ក៏​អាច​នឹង​អនុវត្ត​នៅ​ឆ្នាំ​បន្តបន្ទាប់​ផង​ដែរ ។ ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​នេះ ត្រូវ​បាន​រំពឹង​ថា នឹង
រួមចំណែក​ជួយ​ទាក់ទាញ​អ្នក​វិនិយោគ​មក​កាន់​កម្ពុជា​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ