ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​សម្រាប់​​បង្កើន​អ័រម៉ូន​ក្នុង​រាយ​កាយ​ស្ត្រី​

4 ឆ្នាំ មុន

អេ​ស្ត្រូ​ជែ​ន និង​ប្រូ​ជេ​ស្តេ​រ៉ូ​ន​គឺជា​អ័រម៉ូន​ភេទ​ពី​សំខាន់​ៗ​របស់​រាង​កាយ​មនុស្ស​។ អេ​ស្ត្រូ​ជែ​ន​គឺជា​អ័រម៉ូន​មួយ​ប្រភេទ​ទទួលខុសត្រូវ​លើ​ការ​បង្កើត​លក្ខណៈភេទ និង​សមត្ថភាព​បន្ត​ពូជ​របស់​ស្ត្រី​។ ប្រូ​ជេ​ស្តេ​រ៉ូ​ន​គឺជា​អ័រម៉ូន​មួយ​ដើរតួ​នាទី​លើ​ការ​ទ្រទ្រង់​វដ្ដ​រដូវ និង​ការ​មាន​ផ្ទៃពោះ​។ នៅ​ពេល​អ័រម៉ូន​ទាំង​ពីរ​នេះ​ចុះ​ទាប ជា​ពិសេស​ក្នុង​ពេល​រ៉ាំ​ង​រដូវ វា​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​ចំពោះ​អារម្មណ៍ ចំណង់​ផ្លូវភេទ…

អេ​ស្ត្រូ​ជែ​ន និង​ប្រូ​ជេ​ស្តេ​រ៉ូ​ន​គឺជា​អ័រម៉ូន​ភេទ​ពី​សំខាន់​ៗ​របស់​រាង​កាយ​មនុស្ស​។ អេ​ស្ត្រូ​ជែ​ន​គឺជា​អ័រម៉ូន​មួយ​ប្រភេទ​ទទួលខុសត្រូវ​លើ​ការ​បង្កើត​លក្ខណៈភេទ និង​សមត្ថភាព​បន្ត​ពូជ​របស់​ស្ត្រី​។ ប្រូ​ជេ​ស្តេ​រ៉ូ​ន​គឺជា​អ័រម៉ូន​មួយ​ដើរតួ​នាទី​លើ​ការ​ទ្រទ្រង់​វដ្ដ​រដូវ និង​ការ​មាន​ផ្ទៃពោះ​។

នៅ​ពេល​អ័រម៉ូន​ទាំង​ពីរ​នេះ​ចុះ​ទាប ជា​ពិសេស​ក្នុង​ពេល​រ៉ាំ​ង​រដូវ វា​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​ចំពោះ​អារម្មណ៍ ចំណង់​ផ្លូវភេទ សុខភាព​ឆ្អឹង និង​ផ្សេង​ៗ​ទៀត​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ខ្លះ​ៗ​បែប​ធម្មជាតិ​ក្នុង​ការ​បង្កើន​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ក្នុង​រាង​កាយ​។

១-សណ្តែកសៀង ៖ សណ្តែកសៀង និង​ផលិតផល​របស់​វា​ដូច​ជា​តៅហ៊ូ គឺជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​​នៃ​សារធាតុ Phytoestrogens ដែល​ស្រ​ដៀង​គ្នា​នឹង​អេ​ស្ត្រូ​ជែ​ន​ដែល​ផលិត​ត​ក្នុង​រាង​កាយ​ដែរ​។ ការ​សិក្សា​មួយ​ទៅ​លើ​សណ្តែកសៀង និង​អ្នកជំងឺ​មហារីក​សុដន់ បាន​រក​ឃើញ​ថា ការ​ញ៉ាំ​សណ្តែកសៀង​ច្រើន អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​ស្លាប់​ដោយសារ​តែ​មហារីក​សុដន់​បាន​។ នេះ​ដោយសារ​តែ​វត្តមាន Phytoestrogens តែ​ម្តង​។

២-វីតាមីន B ៖ វីតាមីន​ប្រភេទ​នេះ​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​បង្កើត និង​ភ្ញោ​ច​ដល់​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ក្នុង​រាង​កាយ​ឲ្យ​ធ្វើការ​។ វត្តមាន​ដ៏​តិច​របស់​វីតាមីន​នេះ​អាច​នាំ​ឲ្យ​ថយ​ចុះ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​បាន​។ ការ​សិក្សា​មួយ​ដែល​ធ្វើការ​ប្រៀបធៀប​កម្រិត​វីតាមីន B ទៅ​នឹង​ការ​ប្រឈម​នឹង​មហារីក​សុដន់​របស់​ស្ត្រី​ត្រៀម​រ៉ាំ​ង​រដូវ​បាន​ឲ្យ​ដឹង​ថា កាលណា​ក្នុង​ខ្លួន​មាន​វត្តមាន​វីតាមីន B2, B6 កាន់តែ​ខ្ពស់ កាន់តែ​បន្ថយ​ការ​ប្រឈម​មុខ​។

៣-វីតាមីន D ៖ វីតាមីន D ដើរតួ​នាទី​ជា​អ័រម៉ូន​មួយ​ដែរ​ក្នុង​រាង​កាយ​។ ទាំង​វីតាមីន D និង អេ​ស្ត្រូ​ជែ​ន​ធ្វើការ​ជាមួយ​គ្នា​ក្នុង​ការ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​។ ទំនាក់ទំនង​របស់​វា​ទាំង​ពីរ​នេះ​គឺ​ដោយសារ​តែ​វីតាមីន D ទៅ​សំយោគ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​។ ដូច្នេះ​ថ្នាំ​បំប៉ន​វីតាមីន D សំខាន់​ណាស់​សម្រាប់​អ្នក​ដែល​មាន​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ទាប​ក្នុង​ខ្លួន​។

៤-DHEA ៖ DHEA ឬ​ហៅ​ថា Dehydroepiandrosterone គឺជា​អ័រម៉ូន​ធម្មជាតិ​មួយ​ដែល​អាច​បំ​លែង​ទៅ​ជា​អេ​ស្ត្រូ​ជែ​ណ និង​តេ​ស្តូ​ស្តេ​រ៉ូ​ន​បាន​។ ក្នុង​រាង​កាយ DHEA នឹង​បំ​លែង​ទៅ​ជា Androgens មុនគេ បន្ទាប់​មក​ទៅ​ទៅ​ជា អេ​ស្ត្រូ​ជែ​ន​ក្រោយ​។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា DHEA ប្រហែលជា​អាច​ផ្តល់​ប្រយោជន៍​ស្រ​ដៀង​គ្នា​ជា​ច្រើន​ក្នុង​រាង​កាយ​ដូច​គ្នា​នឹង​អេ​ស្ត្រូ​ជែ​ន​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ