ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វប្បធម៌​មិនល្អ​នៅ​កន្លែង​ការងារ​អាច​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​អ្នក​យ៉ាង​ខ្លាំង !

4 ឆ្នាំ មុន

ទីផ្សារ​ការងារ​របស់​ប្រទេស​កម្ពុជា​ពោរពេញ​ទៅ​ដោយ​ក្រុមហ៊ុន​ដែល​ប្រកួតប្រជែង​គ្នា ដើម្បី​ដណ្តើម​យក​បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់​ដើម្បី​ជំរុញ​ដល់​ការ​លូតលាស់​ទៅ​មុខ​របស់​ក្រុមហ៊ុន និង​អាជីវកម្ម​ទាំង​តូច ទាំង​ធំ ។ ដើម្បី​ទាក់ទាញ​អ្នក​ដែល​មាន​សមត្ថភាព​និង​ទេព​កោសល្យ ក្រុមហ៊ុន និង​អាជីវកម្ម​ជា​ច្រើន​ផ្តោត​ស្មារតី​លើ​ការ​ផ្តល់​កញ្ចប់​អត្ថប្រយោជន៍​ផ្សេង​ៗ​ដល់​បុគ្គលិក ដោយ​មើល​រំលង​កត្តា​សំខាន់​មួយ​ដែល​បុគ្គលិក​ផ្តល់​តម្លៃ​លើ​នោះ គឺ​វប្បធម៌​នៅ​កន្លែង​ការងារ…

ទីផ្សារ​ការងារ​របស់​ប្រទេស​កម្ពុជា​ពោរពេញ​ទៅ​ដោយ​ក្រុមហ៊ុន​ដែល​ប្រកួតប្រជែង​គ្នា ដើម្បី​ដណ្តើម​យក​បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់​ដើម្បី​ជំរុញ​ដល់​ការ​លូតលាស់​ទៅ​មុខ​របស់​ក្រុមហ៊ុន និង​អាជីវកម្ម​ទាំង​តូច ទាំង​ធំ ។ ដើម្បី​ទាក់ទាញ​អ្នក​ដែល​មាន​សមត្ថភាព​និង​ទេព​កោសល្យ ក្រុមហ៊ុន និង​អាជីវកម្ម​ជា​ច្រើន​ផ្តោត​ស្មារតី​លើ​ការ​ផ្តល់​កញ្ចប់​អត្ថប្រយោជន៍​ផ្សេង​ៗ​ដល់​បុគ្គលិក ដោយ​មើល​រំលង​កត្តា​សំខាន់​មួយ​ដែល​បុគ្គលិក​ផ្តល់​តម្លៃ​លើ​នោះ គឺ​វប្បធម៌​នៅ​កន្លែង​ការងារ ។

វប្បធម៌​នៅ​កន្លែង​ការងារ​អាច​ជះ​ឥទ្ធិពល​លើ​ការ​ជ្រើសរើស​ក្រុមហ៊ុន ការ​បន្ត​នៅ​ក្រុមហ៊ុន ឬ​ការ​ចាក​ចេញពី​ក្រុមហ៊ុន ឬ​អាជីវកម្ម​ណាមួយ ។ ដូច្នេះ​សម្រាប់​អ្នក​ដែល​ចង់​បង្កើន​ប្រាក់​ចំណូល និង​ពង្រីក​ក្រុមហ៊ុន​ទៅ​មុខ ការ​ពង្រឹង​វប្បធម៌​នៅ​កន្លែង​ការងារ​អាច​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​នេះ​បាន​ព្រោះតែ​អត្ថប្រយោជន៍​ខាងក្រោម​នេះ​៖

១. ប្រសិទ្ធិ​ភាព​ការងារ​បុគ្គលិក​កើនឡើង​៖
វប្បធម៌​ល្អ​នៅ​កន្លែង​ការងារ​ប្រៀប​បានជា​ដែក​ឆក់​ដែល​រក្សា​បុគ្គលិក​ល្អ​ៗ​ឲ្យ​បន្ត​នៅ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន ឬ​អាជីវកម្ម​របស់​អ្នក ។ ពេល​ដែល​បុគ្គលិក​គិត​ថា​ពួក​គេ​ស័​ក្កិ​សម​នឹង​ក្រុមហ៊ុន ពួក​គេ​បង្កើត​ចំណង​មនោសញ្ចេតនា​ជាមួយនឹង​ការងារ និង​បុគ្គលិក​របស់​ពួក​គេ ។ ហើយ​ចំណង​នេះ​បង្កើន​ដល់​ប្រសិទ្ធិ​ភាព​ការងារ​របស់​ពួក​គេ​ផង​ដែរ ។

២. អ្នក​ដែល​មាន​សមត្ថភាព​ខ្ពស់​នឹង​ចង់​ធ្វើការ​ឲ្យ​អ្នក​៖
វប្បធម៌​ល្អ​អាច​ផ្តល់​ជា​ភាព​ទាក់ទាញ​ដល់​អ្នក​ដទៃ​ពេល​ដែល​បុគ្គលិក​របស់​អ្នក​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​អតិថិជន ឬ​សន្ទនា​ជាមួយនឹង​ក្រុម​គ្រួសារ​និង​មិត្តភក្តិ​ជាដើម ។ អ្នក​ដែល​មាន​ទេ​ព្យ​កោសល្យ និង​សមត្ថភាព​ខ្ពស់​នឹង​ចាប់អារម្មណ៍​លើ​ក្រុមហ៊ុន ឬ​អាជីវកម្ម​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ទាក់ទាញ​បុគ្គលិក​បន្ថែម​ជាដើម ។

៣. មនុស្ស​ដែល​មិន​ស័​ក្កិ​សម​នឹង​ចាកចេញ​ដោយ​ខ្លួនឯង​៖
វប្បធម៌​នៅ​កន្លែង​ការងារ​ក៏​អាច​បណ្តេញ​មនុស្ស​ដែល​មិន​ស័​ក្កិ​សម​នឹង​បរិស្ថាន​ការងារ​ដែរ​ប្រសិនបើ​ពួក​គេ​មិន​អាច​សម្រប​ខ្លួន​នឹង​វា​បាន ។ វប្បធម៌​ជា​អ្វី​ដែល​កំណត់​អាកប្បកិរិយា​ដែល​សមរម្យ និង​មិន​សមរម្យ​សម្រាប់​បុគ្គលិក​អ្នក ។ បើ​កន្លែង​ការងារ​អ្នកមាន​វប្បធម៌​រឹង​មាំ​នោះ​សកម្មភាព​របស់​ពួក​គេ​នឹង​ស្រប​ទៅ​តាម​វប្បធម៌​ដែល​បាន​កំណត់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ