ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​ចេញចូល​តែ​មួយ​របស់​រដ្ឋបាល​រាជ ធានី​ផ្តល់​ជូន​ពលរដ្ឋ​ជាង​៣​ម៉ឺន​​សេវា​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ចាប់ផ្តើម​កែ​លម្អ​គុណភាព​នៃ​ការ​ផ្តល់​សេវា​ដែនដី នគរូបនីយកម្ម​និង​សំណង់​នៅ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ធានា​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ងាយ​ស្រួល ​ពិសេស​បង្កើន​ចំណូល​ចូល​ថវិកាជាតិ ។ ​ក្នុ​ង​​ឱកាស​ជួប​ពិភាក្សា​ការងារ​រវាង​អភិបាល​រាជធានី​ភ្នំពេញ​និង​ក្រុមការងារ​អន្តរក្រសួង​ស្តី​ពី​ចុះ​សិក្សា​ទំរង់​បែបបទ និង​នីតិវិធី​នៃ​ការ​ផ្តល់​សេវា​ក្នុង​វិស័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ចាប់ផ្តើម​កែ​លម្អ​គុណភាព​នៃ​ការ​ផ្តល់​សេវា​ដែនដី នគរូបនីយកម្ម​និង​សំណង់​នៅ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ធានា​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ងាយ​ស្រួល ​ពិសេស​បង្កើន​ចំណូល​ចូល​ថវិកាជាតិ ។

​ក្នុ​ង​​ឱកាស​ជួប​ពិភាក្សា​ការងារ​រវាង​អភិបាល​រាជធានី​ភ្នំពេញ​និង​ក្រុមការងារ​អន្តរក្រសួង​ស្តី​ពី​ចុះ​សិក្សា​ទំរង់​បែបបទ និង​នីតិវិធី​នៃ​ការ​ផ្តល់​សេវា​ក្នុង​វិស័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមករា​នេះ លោក ប្រាក់ សំ​អឿ​ន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន រដ្ឋបាល​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​បាន​ឲ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ បាន​សម្រេច​ជ្រើសរើស​យក​រាជធានី​ខេត្ត​ចំនួន​៤​មាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្ត​កំពង់ចាម និង​ខេត្តសៀមរាប ដើម្បី​សិក្សា​នីតិវិធី​ផ្តល់​សេវា​ដីធ្លី​ឡើង​វិញ​នៅ​ថ្នាក់​ក្រោម​ជាតិ នៅ​តាម​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​។

លោក​ប្រាក់ សំ​អឿ​ន បន្ត​ថា ការ​សម្រេច​សិក្សា​ពី​នីតិវិធី​ផ្តល់​សេវា​ដីធ្លី​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នេះ គឺជា​ការ​កែទម្រង់​ការ​ផ្តល់​សេវា​ឲ្យ​កាន់តែ​ងាយស្រួល​ប្រកប ដោយ​គុណភាព​ជូន​ប្រជាពលរដ្ឋ ខណៈ​បច្ចុប្បន្ន​នីតិវិធី​នៃ​ការ​ផ្តល់​សេវា​ដីធ្លី​នៅ​តាម​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​មាន​ភាព​លំបាក​ស្មុគស្មាញ​ដែល​ជា​ហេតុ​ផ្តល់​សេវា​ពុំ​សូវ​បាន​ល្អ​។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​សន្យា​ថា នឹង​ជួយ​ដោះស្រាយ​ការ​លំបាក​ជា​ច្រើន​រវាង​មន្ត្រី​ផ្តល់​សេវា និង​អ្នក​មក​ទទួល​សេវា​ឲ្យ​កាន់តែ​ងាយស្រួល​ជាងមុន ​ពោល​គឺ​លឿន​រហ័ស​និង​ប្រកបដោយ​គុណភាព​។ លោក អះអាង​ថា កន្លង​មកនេះ​ប្រជាពលរដ្ឋ​បាន​គាំទ្រ​យ៉ាង​ខ្លាំង​លើ​ការ​មក​ទទួល​សេវា​ផ្នែក​នេះ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ក៏​បាន​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ការ​ផ្តល់​សេវា​មិន បាន​ទាន់​ពេលវេលា​ផង​ដែរ ដោយសារ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ស្នើ​សុំ ដាក់​ពាក្យ​ពុំ​បាន​ភ្ជាប់​ជា មួយ​នឹង​ឯកសារ​គ្រប់គ្រាន់ កា​រដក​ឯកសារ​ត្រឡប់​ទៅ​វិញ ហើយ​លក់​ទៅ​ឲ្យ​អ្នក​ដទៃ​ច្រើន​ដំណាក់កាល ឯកសារ​មាន​ជាប់​បណ្តឹង ខ្វះ​ស្នាម​មេដៃ​អ្នក​ជាប់​ព្រំ​ជាដើម​។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ចាប់ពី​បើក​ដំណើរការ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នៅ​រាជធានី​ភ្នំពេញ ពី​ឆ្នាំ​២០១៧​មក​ដល់​ដំណាច់ឆ្នាំ​២០១៩​នេះ បាន​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ជាង​៣១.០០០​សេវា ហើយ​ទទួល​បាន​ទឹកប្រាក់​ចូល​ថវិកាជាតិ​ជាង​៤.៧៤៤​លាន​រៀល​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ