ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​ចម្បង ៦​យ៉ាង ដែល​លោក​អ្នក​គួរ​ជ្រើស​យក​ទឹកឃ្មុំ​សង្គ្រោះ​សត្វ​ព្រៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

ទឹកឃ្មុំ នៅ​តែ​ជា​ផលិតផល​ដ៏​ពេញ​និយម​សម្រាប់​ប្រជាជន​កម្ពុជា ប្រើប្រាស់​ធ្វើ​ជា​គ្រឿងផ្សំ​ម្ហូប និង​ធ្វើ​ជា​ឱសថ​ព្យាបាល​ជំងឺ​ជា​ច្រើន​មុខ និង​អាច​ធ្វើ​ជា​គ្រឿងសម្អាង​ថែរក្សា​សុខភាព និង​សម្រស់​​ដ៏​មាន​ប្រយោជន៍​ថែម​ទៀត​ផង​។ ការ​ជ្រើសរើស​ទឹកឃ្មុំ​ពិត (​ទឹកឃ្មុំ​សុទ្ធ​) ហាក់​មិន​មាន​ភាព​ងាយស្រួល ព្រោះ​អ្នកទិញ​ពិបាក​ទុកចិត្ត​ចំពោះ​អ្នក​ផលិត…

ទឹកឃ្មុំ នៅ​តែ​ជា​ផលិតផល​ដ៏​ពេញ​និយម​សម្រាប់​ប្រជាជន​កម្ពុជា ប្រើប្រាស់​ធ្វើ​ជា​គ្រឿងផ្សំ​ម្ហូប និង​ធ្វើ​ជា​ឱសថ​ព្យាបាល​ជំងឺ​ជា​ច្រើន​មុខ និង​អាច​ធ្វើ​ជា​គ្រឿងសម្អាង​ថែរក្សា​សុខភាព និង​សម្រស់​​ដ៏​មាន​ប្រយោជន៍​ថែម​ទៀត​ផង​។ ការ​ជ្រើសរើស​ទឹកឃ្មុំ​ពិត (​ទឹកឃ្មុំ​សុទ្ធ​) ហាក់​មិន​មាន​ភាព​ងាយស្រួល ព្រោះ​អ្នកទិញ​ពិបាក​ទុកចិត្ត​ចំពោះ​អ្នក​ផលិត ឬ​អ្នកលក់​។ ទឹកឃ្មុំ​ក្នុងស្រុក ត្រូវ​បាន​ផ្ដល់​តម្លៃ​ខ្ពស់​បំផុត បើ​ធៀប​នឹង​ផលិតផល​នាំ​ចូល ហើយ​រឹតតែ​ល្អ​ទៅ​ទៀត ទឹកឃ្មុំ​អាច ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បាន​មួយ​ផ្នែក​មួយ​ធំ​ក្នុង​ការ​រក​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ។

ជាក់ស្ដែង ទឹកឃ្មុំ​សង្គ្រោះ​សត្វព្រៃ ឬ Honey Save Wildlife គឺជា​ទឹកឃ្មុំ​ធម្មជាតិ​ដែល​ផលិត​ចេញពី​សហគមន៍​ចិញ្ចឹម​ឃ្មុំ នៅ​ក្នុង​តំបន់​មូលដ្ឋាន​ដែន​ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា ក្រោម​គម្រោង​​អភិវឌ្ឍន៍​សហគមន៍​ចិញ្ចឹម​ឃ្មុំ​របស់​អង្គការ​សង្គ្រោះ​សត្វព្រៃ (Save Cambodia’s Wildlife)​។ ទឹកឃ្មុំ​សង្គ្រោះ​សត្វព្រៃ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ជម្រើស​ដំបូង របស់​អ្នក​ប្រើប្រាស់ ពោល​គឺ​កំពុង​មាន​សន្ទុះ​ទីផ្សារ​ខ្លាំង​។ ខាងក្រោម​នេះ ជា​ហេតុផល​ចំនួន ៦ ដែល​លោក​អ្នក​គួរ​ជ្រើស​យក ឬ​ជាវ​ទឹកឃ្មុំ​សង្គ្រោះ​សត្វព្រៃ Honey Save Wildlife ៖

១) ផលិតផល​ធម្មជាតិ​ពិត សុទ្ធ​១០០​ភាគរយ ៖

ទឹកឃ្មុំ​សង្គ្រោះ​សត្វព្រៃ​ជា​ទឹកឃ្មុំ​សុទ្ធ​មានគុណ​ភាព​ខ្ពស់​។ ទឹកឃ្មុំ​សង្គ្រោះ​សត្វព្រៃ​ដែល​មានការ​ច​ញ្ចឹ​ម និង​អនុវត្ត​ស្រប​តាម​ស្តង់ដា​បទដ្ឋាន អនាម័យ​ត្រឹមត្រូវ ព្រោះ​ប្រជា​កសិករ​ដែល​ចិញ្ចឹម​ឃ្មុំ​ត្រូវ​គោរព អនុវត្ត​តាម​បច្ចេកទេស​ដែល​ដាក់​ចេញ​ដោយ​អង្គការ​សង្គ្រោះ​សត្វព្រៃ បាន​បណ្ដុះ​បណ្ដាល និង​កំណត់​។

២) តម្លៃ​សមរម្យ ៖
ទឹកឃ្មុំ​សង្គ្រោះ​សត្វព្រៃ មាន​តម្លៃ​សមរម្យ​ដែល​អាច​ទទួលយក​បាន បើ​ធៀប​នឹង​ផលិតផល​ដទៃ​ដែល​កំពុង​ចរាចរ​ដាក់​លក់​លើ​ទីផ្សារ​បច្ចុប្បន្ន និង​មាន​បែងចែក​តាម​បរិមាណ​ដូច​ជា ៖
• 100 ml – 2.50 USD
• 200 ml – 5 USD
• 500 ml – 12.50 USD

៣) ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច​ប្រជា​កសិករ​ក្នុង​សហគមន៍ ៖
យោង​តាម​របាយការណ៍ និង​ការ​សិក្សា​ពី​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា បាន​បង្ហាញ​ថា ប្រជា​ជន​នៅ​សហគមន៍​ចិញ្ចឹម​ឃ្មុំ​ជា​អ្នក​ប្រកប​របរ​កសិកម្ម​ផ្សេង​ៗ​។ ហើយ​ការ​បង្កើត​សហគមន៍​ចិញ្ចឹម​ឃ្មុំ​បាន​ជួយ​បង្កើន​ជម្រើស​មុខរបរ​បន្ថែម​ជូន​ប្រជា​កសិករ ដែល​ពួក​គាត់​មាន​តួនាទី​ផលិត​ទឹកឃ្មុំ​ដែល​មានគុណ​ភាព ឯ​អង្គការ​សង្គ្រោះ​សត្វព្រៃ​ដើរតួ​នាទី​ធានា​ជំរុញ និង​បង្កើត​ទីផ្សារ​ដល់​សហ​គមន៍ ក្នុង​គោលបំណង​សំខាន់​គឺ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​។

លើស​ពី​នេះ​ទៀត​នោះ ប្រជា​កសិករ​ក៏​ទទួល​បាន​នូវ​ចំណេះដឹង​ពី​របៀប​ចិញ្ចឹម​ឃ្មុំ និង​ចំណេះដឹង​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ស្តង់ដា​អនាម័យ​ផង​ដែរ​។ ដូចនេះ ការ​ទិញ​ទឹកឃ្មុំ​សង្គ្រោះ​សត្វព្រៃ គឺ​ចូលរួម​ក្នុង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ ។

៤) ជួយ​គាំទ្រ​ផលិតផល​ក្នុងស្រុក ៖
ទឹកឃ្មុំ​សង្គ្រោះ​សត្វព្រៃ​ជា​ទឹកឃ្មុំ​ធម្មជាតិ សុទ្ធ​១០០​ភាគរយ ផលិត​ក្នុងស្រុក​ខ្មែរ​ពិតប្រាកដ​។ ការ​ទិញ​ទឹកឃ្មុំ​នេះ​ប្រៀប​ដូច​ជា​ការ​ចូលរួម​ចំណែក​គាំទ្រ​ផលិតផល​ក្នុងស្រុក​ផង​ដែរ ដែល​នេះ​ជា​ការ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ បង្កើន​ចំណូល​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក ធានា​បាន​សុវត្ថិភាព​ក្នុង​ការ​រស់នៅ ហើយ​អាច​ធ្វើ​ឲ្យ​កូនចៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ទទួល​បានការ​អប់រំ និង​មិន​បោះបង់​ចោលការ​សិក្សា​ធ្វើ​ចំណាកស្រុក​។

៥) រួមចំណែក​សំខាន់​ក្នុង​ការ​ការពារ​បរិស្ថាន ៖
យើង​បានដឹង​ហើយ​ថា ការ​ចិញ្ចឹម​ឃ្មុំ​បាន​ជួយ​បង្កើន​ជម្រើស​មុខរបរ​បន្ថែម​ជូន​ប្រជា​កសិករ ផ្តល់​ឲ្យ​ពួក​គាត់​នូវ​ចំណេះដឹង​ពី​របៀប​នៃ​ការ​ចិញ្ចឹម​ឃ្មុំ ហើយ​ក៏​បាន​ចូលរួម​ក្នុង​ការ​ការពារ​បរិស្ថាន​ផង​ដែរ គឺ​រួមចំណែក​កាត់​បន្ថយ​ការ​បរបាញ់​សត្វ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដោយសារ​តែ​ប្រជា​កសិករ មាន​ប្រភព​ចំណូ​ន​បន្ថែម ក្រៅពី​មុខរបរ​បច្ចុប្បន្ន​។

តាម​ប្រសាសន៍​ពី​ប្រជា​កសិករ​ក្នុង​សហគមន៍​ចិញ្ចឹម​ឃ្មុំ បាន​លើក​ឡើង​ប្រាប់​សារព័ត៌មាន​ថា បន្ទាប់​​ពី​សហគមន៍​របស់​ពួក​គាត់​ទទួល​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​ចិញ្ចឹម​ឃ្មុំ​ពី​អង្គការ​សង្គ្រោះ​​សត្វព្រៃ ពួក​គាត់​មាន​លទ្ធភាព​បង្កើន​មុខរបរ​បន្ថែម​ពី​ការ​ធ្វើស្រែ​ចំការ សកម្មភាព​បរបាញ់​​សត្វព្រៃ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ក៏​បាន​កាត់​បន្ថយ ហើយ​លើស​ពី​នេះ​គឺ​ពួក​គាត់​អាច​ទទួល​បាន​ជីវភាព​ប្រសើរ​ជាង​មុខ​ច្រើន​ពីរ​បរ​មួយ​នេះ​ផង​ដែរ​។

៦) កំពុង​មាន​សន្ទុះ​ទីផ្សារ ៖
តាម​ការ​លើក​ឡើង​ពី​លោក ស៊ន ឌី​ប៉ង់ នាយក​ប្រតិបត្តិ​ទីផ្សារ របស់​អង្គការ​សង្គ្រោះ​សត្វព្រៃ បាន​មាន​ប្រសាសន៍​ថា ទឹកឃ្មុំ​សង្គ្រោះ​សត្វព្រៃ Honey Save Wildlife កំពុង​កាន់​ចំណែក​ទីផ្សារ​បាន​យ៉ាងច្រើន​ក្នុង​ប្រទេស​កម្ពុជា ដែល​គិត​មក​ទល់​ពេល​នេះ មាន​តំណាង​ចែកចាយ​ប្រមាណ​ជាង ៥០០​ទីតាំង​ហើយ​នៅ​ទូ​ទាំង​ប្រទេស​។

លើស​ពី​នេះ អង្គការ​សង្គ្រោះ​សត្វព្រៃ​ក៏​មាន​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ ដោយ​ចង់​ស្វែងរក​តំណាង​ចែកចាយ​បន្ថែម​ទៀត​ឲ្យ​បាន​ច្រើន ទាំង​តាម ម៉ាត (Mart) ផ្សារ​ទំនើប (Super Market) ហាង​បន្លែ​ធម្មជាតិ​(Organic Shop)​ភោជនីយដ្ឋាន​(Restaurants) សណ្ឋាគារ (Hotel) និង​ប្រព័ន្ធ​ចែក​ចែកចាយ​ផ្សេង​ៗ​ទៀត​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​ចិញ្ចឹម​ឃ្មុំ​របស់​អង្គការ​សង្គ្រោះ​សត្វព្រៃ (Save Cambodia’s Wildlife) បាន​ចាប់ផ្តើម​សាកល្បង​ក្នុង​ខែមករា ឆ្នាំ​២០១៨ ក្នុង​ខេត្តក្រចេះ ដោយសារ​មើលឃើញ​ពី​សក្តានុពល​ព្រៃឈើ​ក្នុង​ខេត្ត​មួយ​នេះ ចំពោះ​របរ​ចិញ្ចឹមសត្វ​ឃ្មុំ​។ ដំបូង​គម្រោង​មួយ​នេះ​ធ្វើ​ឡើងជា​មួយ ៤ ក្រុម ក្នុង​មួយ​ក្រុម​មាន ១៥​គ្រួសារ (​សរុប​ស្មើ ៦០​គ្រួសារ​) តែ​មក​ទល់​ពេល​នេះ ប្រជា​កសិករ​ក្នុង​សហគមន៍​ចិញ្ចឹម​ឃ្មុំ​របស់​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា បាន​កើនឡើង​ដល់ ១៩០ គ្រួសារ​ហើយ ក្រោម​ជំនួយ​ឧ​បត្ត​ម​ពី Johanniter International Assistance ។

ជា​ទិស​ដៅ​អង្គការ​នឹង​ធ្វើការ​ពង្រីក​សកម្មភាព និង​សហគមន៍​ចិញ្ចឹម​ឃ្មុំ​នេះ ទៅ​កាន់​ខេត្ត​ផ្សេង​ៗ​ទៀត ដែល​មាន​អំណោយផល​ដល់​ការ​ចិញ្ចឹម​ឃ្មុំ ក៏​អាច​បង្កើន​កិច្ច​គាំពារ​ព្រៃឈើ និង​សត្វព្រៃ​ដូច​គ្នា​។

សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ទាក់ទង​ទៅ​កាន់ ៖
លេខ​ទូរស័ព្ទ ៖ 081 944 777 / 031 3333 031 ៕
Facebook Page : https://www.facebook.com/SaveCambodiasWildlife/
Website : https://www.cambodiaswildlife.org/our-work/social-business/honey/
Address : #6Eo, St. 570, Sangkat Boeung Kak 2, Tuol Kork, Phnom Penh

ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ