ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានស្តែងៗកំពុងធ្វើសកម្មភាព​ ពេល​ប្រជា​ពលរដ្ឋ​រាយការណ៍​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រុម​ជនសង្ស័យ​ចំនួន​៣​នាក់​ខណៈ​កំពុង​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង ព្រមទាំង​សង្ស័យ​ថា​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម​ឃាត់ខ្លួន​រួច​ប​ញ្ជួ​ន​ទៅ​សួរនាំ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​។ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​យប់​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​មណ្ឌល​៣…

ខេត្តសៀមរាប ៖ ក្រុម​ជនសង្ស័យ​ចំនួន​៣​នាក់​ខណៈ​កំពុង​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង ព្រមទាំង​សង្ស័យ​ថា​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម​ឃាត់ខ្លួន​រួច​ប​ញ្ជួ​ន​ទៅ​សួរនាំ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​។

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​យប់​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

បើ​តាម​ប្រភព​ពី​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម បាន​ប្រាប់​ថា ជនសង្ស័យ​ចំនួន​៣​នាក់​ខាងលើ​នេះ​រួម​មាន ១-​ឈ្មោះ ហាក់ ចាន់​ស៊ី​ម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ាស​ង្កា​ត់​ស្ល​ក្រាម ក្រុង​សៀមរាប ២-​ឈ្មោះ ហាក់ ចាន់​ស៊ី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ៣-​ឈ្មោះ ហម ផានិត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ វ៉ា​ន់ មេត្តា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាងទង មាន​ទីលំនៅ ក្រុម​ទី​១ ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។

តាម​ប្រភព​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ កាលពី​១​និង​៤០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​បាន​ទទួល​ព័​ត៌ មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ញែ​ម សុ​ភឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា មាន​ជនសង្ស័យ​ចំនួន​៣​នាក់ កំពុង​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​នៅ​ចំណុច ជាប់​របង​ខាងជើង​មជ្ឈមណ្ឌល​អប់រំ​យុវជន​កម្ពុជា ស្ថិត​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ភ្លាម​ៗ ព្រមទាំង​ដកហូត​វត្ថុ​តាង​រួម​មាន ប៊ិ​ច​សម្រាប់​វាស់​ភ្លើង​មួយ​ដើម ពណ៌​ស្លា​ទុំលាយ​ប្រផេះ​, កូនកាំបិត​ដង​ពណ៌​ខ្មៅ​មួយ​ដើម​, ដង្កាប់​កាត់​ខ្សែភ្លើង​មួយ​ដើម​, ស្រោមដៃ​ពណ៌​ក្រហម​លាយ​ខ្មៅ​មួយ​ចំហៀង​, ខ្សែភ្លើង​ប្រវែង​២​ម៉ែត្រ កូន​កាបូបស្ពាយ​ចំហៀង​ពណ៌​ទឹកដោះ គោ​ចំនួន​១, ទូរស័ព្ទ​ដៃ​ណូ​គា​អ៊ិ​ន​ចុច​ពិល​ចំនួន​២​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា ធុន​សេ​១០០ ពណ៌​ស្លែ ស៊េរី​ឆ្នាំ​២០០១​ពាក់​ផ្លា​ក​លេខ សៀមរាប ១H -៦៩៦៨ ។

បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ យក​មក​សួរ​នៅ​ប៉ុស្តិ៍ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារ​ភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្ម ភាព​កាត់​យក​ខ្សែភ្លើង និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ប្រាកដ​មែន​។

បច្ចុប្បន្ន ជនសង្ស័យ​ដែល​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម​ឃាត់ខ្លួន​បាន​នោះ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដើម្បី​សួរនាំ​បន្ត រួច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ