ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​៦​ប្រការ​មាន​ចំពោះតែ​អ្នកបួស​ជាន់​ពុទ្ធកាល

4 ឆ្នាំ មុន

ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ត្រាស់​សម្តែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកបដោយ​ធម៌​៦​យ៉ាង ជា​អ្នក​គួរ​ទទួល​ចតុប្បច្ច័យ ដែល​គេ​នាំ​មក​បូជា ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​របស់​សត្វលោក ។ ធម៌​ទាំង​៦​ប្រកា​នោះ​គឺ​៖ ១-​ភិក្ខុ​អាច​សម្តែង​នូវ​ឫទ្ធិ​បាន ២-​ភិក្ខុ​មាន​ត្រចៀក​ទិព្វ…

ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ត្រាស់​សម្តែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកបដោយ​ធម៌​៦​យ៉ាង ជា​អ្នក​គួរ​ទទួល​ចតុប្បច្ច័យ ដែល​គេ​នាំ​មក​បូជា ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​របស់​សត្វលោក ។ ធម៌​ទាំង​៦​ប្រកា​នោះ​គឺ​៖

១-​ភិក្ខុ​អាច​សម្តែង​នូវ​ឫទ្ធិ​បាន

២-​ភិក្ខុ​មាន​ត្រចៀក​ទិព្វ រមែង​ស្តាប់​សំឡេង​មនុស្ស​អំពី​ទី​ឆ្ងាយ​ក៏​បាន ជិត​ក៏​បាន

៣-​ភិក្ខុ​រមែង​កំណត់​ដឹង​ច្បាស់​នូវ​ចិត្ត​របស់​សត្វលោក​ដោយ​ចិត្ត​របស់​ខ្លួន

៤-​ភិក្ខុ​រលឹក​ឃើញ​នូវ​ជាតិ​ដែល​ខ្លួន​ធ្លាប់​នៅ​អាស្រ័យ​ក្នុង​កាល​មុន​ជា​ច្រើន​ជាតិ

៥-​ភិក្ខុ​មាន​ចក្ខុ​ទិព្វ​ដ៏​បរិសុទ្ធ​រមែង​ឃើញ​នូវ​សត្វ​ទាំងឡាយ​ដែល​កំពុង​ច្យុត​និង​កំពុង​កើត

៦-​ភិក្ខុ​ធ្វើ​ឲ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​របស់​ខ្លួនឯង ។

ភិក្ខុ​រូប​ណា​ប្រកប​ព្រម​ដោយ​ធម៌​ទាំង​៦​ប្រការ ភិក្ខុ​រូប​នោះ​នឹង​ឈ្មោះ​ថា​ជា​អ្នក​បាន​សម្រេច​នូវ​ធម៌​ជាន់ខ្ពស់ តែ​សម្រាប់​ព្រះសង្ឃ​បច្ចុប្បន្ន​ប្រហែលជា​ឆ្ងាយ​អំពី​ធម៌​ទាំង​៦​ចំណុច​នេះ​ហើយ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ