ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖«​អរគុណ​សន្តិភាព​»​ជា​សារ​នយោបាយ​មិន​សាបសូន្យ​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ពាក្យ «​អរគុណ​សន្តិភាព​» នឹង​មិន​សាបសូន្យ​នោះ​ទេ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃក្រោយ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ពាក្យ «​អរគុណ​សន្តិភាព​» នឹង​មិន​សាបសូន្យ​នោះ​ទេ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃក្រោយ ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​មុន​នេះ​បន្តិច​យ៉ាង​ដូច្នេះ​ថា ៖ សូម​អរគុណ​បងប្អូន​ជនរួមជាតិ ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់ខ្ញុំ គឺ​(​អរគុណ​សន្តិភាព​) ដែល​ខ្ញុំ​យល់​ថា វា​មាន​តម្លៃ​មិន​សាបសូន្យ​មិន​ថា កន្លង​មក​ថ្ងៃនេះ និង​ថ្ងៃក្រោយ​» ។

សម្តេច​បាន​បន្ត​ថា មនុស្ស​ទាំងអស់​គ្នា​ត្រូវការ​សន្តិភាព​លើកលែងតែ​ពួក​ភេរវ​ករ​ប៉ុណ្ណោះ​ដែល​ចង់​បំផ្លាញ​សន្តិភាព ។ អរគុណ​សន្តិភាព​បាន​ក្លាយទៅជា​ពាក្យស្លោក​របស់​ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព ។ អរគុណ​សន្តិភាព ! ។ សូម​ជម្រាប​ថា ប្រទេស​មាន​សន្តិភាព​ទើប​មានការ​អភិវឌ្ឍន៍​មាន​អ្វី​ៗ​ទាំងអស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ