ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់បៀវត្ស​មន្ត្រីរាជការ កងកម្លាំង​ បាន​ដំឡើងចាប់ពី​ខែមករា​នេះ​តទៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​តែងតែ​គិតគូរ​ចំពោះជីវភាព​រស់នៅ​របស់​មន្ត្រីរាជការ និង​កម្លាំងប្រដាប់​អាវុធ​គ្រប់​ប្រភេទ​នោះ កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​តែងតែ​គិតគូរ​ចំពោះជីវភាព​រស់នៅ​របស់​មន្ត្រីរាជការ និង​កម្លាំងប្រដាប់​អាវុធ​គ្រប់​ប្រភេទ​នោះ កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៩ កន្លង​មក បាន​ចុះហត្ថ​លេខា​លើ​អនុក្រឹត្យ​លេខ​១៩២ អន​ក្រ​.​បក ស្តី​ពី​ការ​កែប្រែ​តម្លៃ​ឯក​តា​នៃ​ស​ន្ទ​ស្សន៍​បៀវត្សរ៍​មូលដ្ឋាន​របស់​មន្ត្រីរាជការ​ឆ្នាំ​២០២០ ។

អនុក្រឹត្យ​នេះ សម្រេច​កែប្រែ​ឯក​តា​នៃ​ស​ន្ទ​ស្សន៍បៀវត្សរ៍​មូលដ្ឋាន​ពី​ចំនួន​២៣៤០​រៀល ទៅ​ចំនួន២៥០​០​រៀល​ក្នុង​មួ​យស​ន្ទ​ស្សន៍ ដែល​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២០​តទៅ ។ការ​ដំឡើង​ឯក​តា​នៃ​ស​ន្ទ​ស្សន៍​បៀវត្សរ៍​មូលដ្ឋា​ន​ពី​ចំនួន​២៣៤០​រៀល ទៅ​ចំនួន​២៥០០​រៀល នេះ ធ្វើ​ឲ្យ​កម្រិត​ប្រាក់បៀវត្សរ៍​ទាប​បំផុត​របស់មន្ត្រីរាជការ​ស៊ី​វិល គ្រូបង្រៀន គ្រូពេទ្យ នគរបាលជាតិ និង​យោធិន ចាប់ពី​ខែមករា ឆ្នាំ​២០២០​គឺ​៖

១-​មន្ត្រីរាជការ​ស៊ី​វិល​៖ ពី​ប្រមាណ​១.១០០.១០០​រៀល ឆ្នាំ​២០១៩ ដល់​ប្រមាណ​១.១៤២.៥០០​រៀល នៅ​ខែមករា ឆ្នាំ​២០២០ ។២-​គ្រូបង្រៀន និង​គ្រូពេទ្យ​៖ ពី​ប្រមាណ​១.២០០.១០០​រៀល ឆ្នាំ​២០១៩ ដល់​ប្រមាណ​១.២៤២.៥០០​រៀល នៅ​ខែមករា ឆ្នាំ​២០២០​។ ៣-​នគរបាល​ជាតិ​(​ពលបាលត្រី​)៖ ពីប្រមាណ​​១.១៨៤.៥៧៧​រៀល​(​ដោយ​គិត​បញ្ចូលរបប​អង្ករ​) ឆ្នាំ​២០១៩ ដល់​ប្រមាណ​១.២២៦.៩៧៧​​រៀល (​គិត​បញ្ចូល​របប​អង្ករ​) នៅ​ខែមករា ឆ្នាំ​២០២០ ។ ៤-​យោធិន​(​ពលទោ​)៖ ពី​ប្រមាណ​១.០៥៥៩០០​រៀល ឆ្នាំ​២០១៩ ដល់​ប្រមាណ​១,០៩៣.៥០០​រៀល នៅ​ខែមករា ឆ្នាំ​២០២០ (​មិន​គិត​បញ្ចូល​របប​អង្ករ​) ។

សម្រាប់​ឆ្នាំ​២០២០ ប្រាក់​បំណាច់​របស់​មន្ត្រី​ជាប់កិច្ចសន្យា​នឹង​ត្រូវ​បាន​ដំឡើង​ដល់​ចំនួន ៦៧០.០០០​រៀល។ ដោយឡែក សម្រាប់​ការ​ដំឡើង​ប្រាក់​បំណាច់មុខងារ នៅ​ខែមេសា ឆ្នាំ​២០២០​វិញ នឹង​ធ្វើ​ឲ្យ​កម្រិត​ប្រាក់បៀវត្សរ៍​ទាប​បំផុត​របស់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​កើនឡើង ៖

១-​មន្ត្រីរាជការ​ស៊ី​វិល​៖ ចាប់ពី​ខែមេសា ឆ្នាំ​២០២០ ឡើង​ដល់​១.១៧២.៥០០​រៀល ។២-​គ្រូបង្រៀន​និង​គ្រូពេទ្យ​៖ ចាប់ពី​ខែមេសា ឆ្នាំ​២០២០ ឡើង​ដល់​១.២៧២.៥០០​រៀល ។៣-​នគរបាល​ជាតិ​(​ពលបាលត្រី​)៖ ចាប់ពី​ខែមេសា ឆ្នាំ​២០២០ ឡើង​ដល់​១.២៥៦.៩៧៧​រៀល (​គិត​បញ្ចូល​របប​អង្ករ​) ។៤-​យោធិន​(​ពលទោ​)៖ ចាប់ពី​ខែមេសា ឆ្នាំ​២០២០ ឡើង​ដល់​១.១២៣.៥០០​រៀល​(​មិន​គិត​បញ្ចូល​របប​អង្ករ​) ហើយ​បើ​គិត​បញ្ចូល​របប​អង្ករ​ត្រូវជា​ប្រមាណ ១.១៨១.៩៧៧​រៀល ។ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាល​ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយក រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា «​ចាប់ តាំងពី​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​មក ក្នុង​ការ​អនុវត្តគោលនយោបាយ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​មន្ត្រីរាជការ​ស៊ី​វិលគ្រូបង្រៀន គ្រូពេទ្យ នគរបាល​ជាតិ និង​យោធិន ក៏​ដូច​ជា​កម្មករ​និយោ​ជិត រាជរដ្ឋាភិបាល​បាន​ខិតខំ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ជា​ប្រចាំ ក្នុង​ការ​ដំឡើង​ប្រាក់បៀវត្សរ៍អប្បបរមា និង​ប្រាក់​ឈ្នួល​អប្បបរមា ។

ស្រប​ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​តែង​គិតគូរ​ឲ្យ​ប្រាក់បៀវត្សរ៍​អប្បបរមា និង​ប្រាក់​ឈ្នួល​អប្បបរមា ដែល​ត្រូវ​បាន​ដំឡើង​នោះ ត្រូវ​តែ​រួច​ផុត​ពី​កាត​ព្វកិច្ច​បង់ពន្ធ​លើ​ប្រាក់បៀវត្សរ៍ ក្នុង​ស្មារតី​សម្រាលបន្ទុក​សម្រាប់​មន្ត្រីរាជការ ក៏​ដូច​ជា​កម្មករ​និ​យោជិត​មួយ​កម្រិត​ថែម​ទៀត​»​។ក្រៅពី​ដំឡើង​ប្រាក់បៀវត្ស​រ៍ហើយ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​កែសម្រួល​ពិតាន​ប្រាក់បៀវត្សរ៍​អប្បបរមា​នេះ មិន​ឲ្យ​ជាប់ពន្ធ​លើ​ប្រាក់បៀវត្សរ៍​នោះ​ឡើយ ទាំង​មន្ត្រី​រាជការ កម្លាំងប្រដាប់អាវុធ និង​កម្មករនិយោជិត ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់ដែរ​ថា នៅ​ឆ្នាំ​២០២០ មន្ត្រីរាជការ កងកម្លាំង ប្រដាប់​អាវុធ មាន​ប្រាក់បៀ​វត្សរ៍​ចាប់ពី​១​លាន​៣​សែន​រៀល​ឡើង​ទៅ​ទើប​ជាប់ពន្ធ ៕

អត្ថបទសរសេរ ដោយ