ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិបាន​​វិល​ទៅ​កម្សាន្តនៅ​ក្រុង​មាត់សមុទ្រ​​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៩ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ច្រើន​កុះករ​បាន​មក​ចូលរួម​លេង​កម្សាន្ត​ក្នុង​ខេត្ត​ក៏​ដូចជា​តាម​បណ្តា​ឆ្នេរ​នានា ដោយ​ពួក​គាត់​បាន​សម្តែង​ការ​សប្បាយ​រីករាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​សកល ឆ្នាំ​ថ្មី​២០២០ ។ យោង​តាម​ប្រភព​ពី​មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ​ប្រាប់​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៩ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ច្រើន​កុះករ​បាន​មក​ចូលរួម​លេង​កម្សាន្ត​ក្នុង​ខេត្ត​ក៏​ដូចជា​តាម​បណ្តា​ឆ្នេរ​នានា ដោយ​ពួក​គាត់​បាន​សម្តែង​ការ​សប្បាយ​រីករាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​សកល ឆ្នាំ​ថ្មី​២០២០ ។

យោង​តាម​ប្រភព​ពី​មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ​ប្រាប់​ថា ក្នុង​ពិធី​បុណ្យចូលឆ្នាំ​សកល​នេះ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ពុំ​មានការ​រៀបចំ​តុបតែង​ឬ​លម្អ​អ្វី​ទេ ដោយសារ​ខេត្ត​កំពុង​មមាញឹក​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ​ក្នុង​គម្រោង ។ ចំពោះ​វត្តមាន​អ្នក​ទៅ​កម្សាន្ត​ឆ្នេរសមុទ្រ​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​ភ្ញាក់ផ្អើល ដែល​បាន​បង្ហាញ​ថា​អ្នកទេសចរ​បាន​វិល​ត្រឡប់​មក​លេង​ខេត្ត​មាត់សមុទ្រ​មួយ​នេះ​វិញ​ហើយ ខណៈ​ចំនួន​ជនជាតិ​ចិន​បាន​ថយ​ចុះ បន្ទាប់​ពី​មានការ​បិទ​ល្បែង​អន​ឡាញ ។ ការ​ថយ​ចុះ​នៃ​ជនជាតិ​ចិន​បាន​ធ្វើ​ឱ្យ​តម្លៃ​ផ្ទះសំណាក់​ក៏​បាន​ធ្លាក់​ចុះផង​ដែរ ។

ដោយឡែក​ លោក តាំង សុចិត្ត​គ្រឹះ​ស្នា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ថា​ស្ថានភាព​ភ្ញៀវ​ទេសចរ ដែល​មក​កម្សាន្ដ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ពិធី​ឆ្លង​ឆ្នាំ​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៩ មាន​ដូច​ខាងក្រោម​៖
ភ្ញៀវ​សរុប​ចំនួន​៣៥,០២៧​នាក់ ថយ​ចុះ ២៧.៦៣% ភ្ញៀវ​ជាតិ ២៩.៤៤៥៧​នាក់ ថយ​ចុះ​២៨.១៥% និង​ភ្ញៀវ​អន្តរជាតិ ៥.៥៧០​នាក់​ថយ​ចុះ​២៤.៧៩% ។

-​ភ្ញៀវ​ចូល​តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុងព្រះ​សីហនុ ១៨​ជើង មាន​ភ្ញៀវ​១.៨០០​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​៥០​នាក់​ស្មើនឹង ២.៧៧% និង​ភ្ញៀវ​អន្តរជាតិ​១.៧៥០​នាក់​ស្មើនឹង​៩៧.២៧% ។ ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​កោះ​នានា​សរុប​២.៦៩១​នាក់ ភ្ញៀវ​ជាតិ​១.៧៥០​នាក់​ស្មើនឹង​៦៥.០៣% និង​អន្តរជាតិ​៩៤១​នាក់ ស្មើនឹង​៣៤.៩៧% ។

-​ភ្ញៀវ​ទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​សរុប​រួម ២.២២៦​នាក់ ជាតិ​២.១៩៧​នាក់ ស្មើនឹង​៩៨.៦៩% អន្តរជាតិ​២៩​នាក់ ស្មើនឹង​១.៣១% ។ ភ្ញៀវ​កម្សាន្ត​តាម​បណ្តា​ឆ្នេរ​នានា​ក្នុង​ខេត្ត សរុប​រួម​១៣.២៦៥​នាក់ ជាតិ​១២.៨១៥​នាក់ ស្មើនឹង​៩៦.៦០ និង​អន្តរជាតិ​៤៥០​នាក់ ស្មើនឹង​៣.៤០% ។ មន្ត្រី​ជំនាញ​បាន​ណែនាំ​ដល់​អាជីវករ​លក់ដូរ ឬ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់​ទាំងឡាយ​សូម​មេត្តា កុំ​ឡើងថ្លៃ និង​បញ្ជា​ឱ្យ​សមត្ថ​កិច្ចធានា​ឱ្យ​បាន​ពី​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ