ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ក្រុម​ចោរ ម្នាក់​ធាក់​ផ្តួល​ឱ្យ​ដួល ម្នាក់​​ទៀត​លើក​ម៉ូតូ​គេច​បាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​​ឌុ​ប​បងស្រី​មិត្តភក្តិ​២​នាក់​ទៀត​មក​ពី​ដើរ​លេង រួច​ជូន​ទៅ​ផ្ទះ​វិញ លុះ​ត្រឡប់​មក​ផ្ទះ​ខ្លួនឯង​វិញ ស្រាប់តែ​ត្រូវ​ក្រុម​ចោរប្លន់​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​ធាក់​ម៉ូតូ​ជន​រង​គ្រោះ​ផ្ដួល រួច​ទាញ​កាំបិត​ដេញ​កាប់​តែ​ម្តង ចំណែក​ម្នាក់​ទៀត​មក​លើកយក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​​ឌុ​ប​បងស្រី​មិត្តភក្តិ​២​នាក់​ទៀត​មក​ពី​ដើរ​លេង រួច​ជូន​ទៅ​ផ្ទះ​វិញ លុះ​ត្រឡប់​មក​ផ្ទះ​ខ្លួនឯង​វិញ ស្រាប់តែ​ត្រូវ​ក្រុម​ចោរប្លន់​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​ធាក់​ម៉ូតូ​ជន​រង​គ្រោះ​ផ្ដួល រួច​ទាញ​កាំបិត​ដេញ​កាប់​តែ​ម្តង ចំណែក​ម្នាក់​ទៀត​មក​លើកយក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២០ ទល់មុខ​នឹង​ស្តុ​ប​ទួល​ពង្រ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ទំពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ មុំ ម៉េ​ង​អៀន ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មុខរបរ​ធ្វើការ​កាស៊ីណូ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ថ្មី ខណ្ឌមានជ័យ មានស្រុក​កំណើត​ភូមិ​តំណាក់​ចារ​ឃុំ ចិញ្ចើម ស្រុក​ឃ្បូ​ង​ឃ្មំ ខេត្ត​ឃ្បួ​ង​ឃ្មុំ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​មិត្ត​មិត្ត​បាន​ឌុ​ប​បង​ប្អូនស្រី​មិត្តភក្តិ​២​នាក់​មក​ពី​ដើរ​លេង​នៅ​ម្តុំ​មុខ​វាំង ហើយ​ក៏​ជូន​បងស្រី​មិត្តភក្តិ​២​នាក់​ខាងលើ ទៅ​ផ្ទះ​ជួល​នៅ​ម្តុំ​ភូមិ​អូ​ដឹ​ម ជិត​ផ្លូវជាតិ​លេខ​៤ ។ បន្ទាប់​មក​ជន​រង​គ្រោះ​២​នាក់​មិត្ត​ភ័ក្តិ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​2020 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 1h 8082 ឌុ​ប​គ្នា​មក​ផ្ទះ​ខ្លួនឯង​វិញ​នៅ​ម្តុំ​ផ្សារ​ស្ទឹង​មាន​ជ័យ ។

ជន​រង​គ្រោះ​បន្ត​ថា លុះ​ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង នៅ​ចំណុច​ស្តុ​ប ទួល​ពង្រ ស្រាប់​តែ​ឃើញ​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ មិន​ចាំ​ស៊េរី ចំនួន​២​គ្រឿង បាន​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ម៉ូតូ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ដួល រួច​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​បាន​យក​កាំបិត​បុ័ងតោ មក​ដេញ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ភ័យ​រត់​ចេញពី​ម៉ូតូ ។

ប្រភព​ដដែល​បន្ត​ថា ស្រប​ពេល​នោះ ជនសង្ស័យ​ម្នាក់​ទៀត​ក្នុង​ចំណោម​នោះ ក៏​បាន​មក​លើកយក​ម៉ូតូ​ជន​រង​គ្រោះ ហើយ​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​រត់​ម៉ូតូឌុប​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​ប្តឹង​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទៅ​៣ ហើយ​បន្ទាប់​មក​សមត្ថកិច្ច​បាន​សួរនាំ ដោយ​ដឹង​ថា ចំណុច​​កើតហេតុ មិនមែន​ប៉ុស្តិ៍​ចោម​ចៅ​៣ សមត្ថកិច្ច​ក៏​បានឱ្យ​ជន​រង​គ្រោះ​ទៅ​ប្តឹង​នៅ​ប៉ុស្តិ៍​ចោម​ចៅ​១​វិញ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ