ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​ចេញដំណើរ​ពី​ខេត្តកោះកុង និង​បញ្ចប់​ការ​នៅ​ខេត្ត​កែប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក នៅ​តំបន់ឆ្នេរ​ជា​លើក​ទី​១ នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន ជម្រាប​ជូនដំណឹង​ដល់​លោក លោកស្រី​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក នៅ​តំបន់ឆ្នេរ​ជា​លើក​ទី​១ នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន ជម្រាប​ជូនដំណឹង​ដល់​លោក លោកស្រី​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន អ្នក​រត់​តាក់ស៊ី សាធារណជន ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ​ឱ្យ​បាន​ជ្រាប​ថា ៖ ចាប់​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២០ ខាង​មុខ​នេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី​១ ឆ្នាំ​២០២០ ដោយ​ក្បួន​ប្រណាំង​ត្រូវ​ចេញដំណើរ​ពី​ខេត្តកោះកុង និង​បញ្ចប់​ការ​ប្រណាំង​នៅ​ខេត្ត​កែប ។

ដោយឡែក​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ​ក្បួន​ប្រណាំង​ត្រូវ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​៤ ចាប់ពី​ថ្នល់បំបែក ស្រែអំបិល ឃុំ​ចម្ការ​ហ្លួង ស្រុក​កំពង់​សីលា ដល់​រង្វង់​មូល​វាល​រេញ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ និង​កំណាត់​ផ្លូវជាតិ​លេខ​៣ (​វាល​រេញ​-​ទឹកថ្លា​-​ត្រពាំងរ​ពៅ​) ក្នុង​រង្វង់​ម៉ោង​១២:០០ នាទី​ថ្ងៃត្រង់ ដល់​ម៉ោង ១៤:០០​នាទី​រសៀល ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២០ តាម​កម្មវិធី​ដូច​ខាងក្រោម ៖ ម៉ោង​១២:០០ នាទី​ថ្ងៃត្រង់ ក្បួន​ប្រណាំង​កង់​មក​ដល់​ផ្លូវបំបែក​ស្រែអំបិល ឃុំ​ចម្ការ​ហ្លួង រួច​បត់​ស្តាំ តាម​ផ្លូវជាតិ​លេខ​៤ សំដៅ​មក​រង្វង់​មូល​វាល​រេញ ស្រុក​ព្រៃ​នប់ ។ ម៉ោង​១៣:០០ នាទី​រសៀល ក្បួន​ប្រណាំង​កង់​មក​ដល់​រង្វង់​មូល​វាល​រេញ ស្រុក​ព្រៃ​នប់ រួច​បត់​ឆ្វេង​តាម​ផ្លូវជាតិ​លេខ​៣ សំដៅ​ទៅ​ខេត្តកំពត ។

ប្រភព​បាន​បញ្ជាក់​ថា ដើម្បី​ឱ្យ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ជា​លក្ខណៈ​អន្តរជាតិ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សុវត្ថិភាព​ទទួល​បាន​ជោគជ័យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សូម​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ​ឆ្លងកាត់​តាម​ផ្លូវជាតិ​ទាំង​ពីរ​តាម​ពេលវេលា​កំណត់​ដូច​ខាងលើ ។ ជាមួយ​គ្នា​នោះ​ដែរ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​សេចក្ដីជូនដំណឹង​នេះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត រដ្ឋបាល ស្រុក​កំពង់​សីលា រដ្ឋបាល​ស្រុក​ព្រៃ​នប់ និង​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ផ្សព្វផ្សាយ​សេចក្ដីជូនដំណឹង​នេះ​ឱ្យ​បា ន​ទូលំទូលាយ និង​ចាត់តាំង​កម្លាំង​ចូលរួម​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ