ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំងល្បែង​​មួយក្នុងព្រៃចម្ការកៅស៊ូ កំពុង​ទទួលភ្ញៀវវៀតណាមទាំង​​ឡានៗ?

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ទីតាំង​លេងល្បែង​មួយ​កន្លែង​ស្ថិតក្នុង​ព្រៃចម្ការកៅស៊ូ​​នៅ​ជិត​ច្រក​ទ្វេរ​ភាគី​ណាំ​លៀរ ហៅប៉ុស្តិ៍​៧ ក្នុងភូមិ​សាស្ត្រ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី កំពុង​បើក​ដំណើរការ​អស់​ជា​ច្រើន​ខែ​មក​ហើយ តែ​គេ​មិនដឹង​ថា…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ទីតាំង​លេងល្បែង​មួយ​កន្លែង​ស្ថិតក្នុង​ព្រៃចម្ការកៅស៊ូ​​នៅ​ជិត​ច្រក​ទ្វេរ​ភាគី​ណាំ​លៀរ ហៅប៉ុស្តិ៍​៧ ក្នុងភូមិ​សាស្ត្រ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី កំពុង​បើក​ដំណើរការ​អស់​ជា​ច្រើន​ខែ​មក​ហើយ តែ​គេ​មិនដឹង​ថា តើទីនោះមានច្បាប់​អនុញ្ញាត​ឬ​អត់នោះ​ទេ តែ​ឮ​គេ​និយាយ​ត​គ្នា កន្លែង​នោះគឺ​ជា​កាស៊ីណូ ។

តាមសេចក្តី​រាយ​ការ​ណ៍ឱ្យ​ដឹងទៀត​ថា ជា​រៀងរាល់ថ្ងៃ​ គេ​បានឃើញ​រថយន្ត​ជា​ច្រើន​គ្រឿង​ បាន​ដឹក​ជន​ជាតិ​វៀតណាម រាប់រយ​នាក់​ចូល​ទៅ​លេងល្បែង​នៅ​កាស៊ីណូ​ ដែល​មិន​ស្គាល់ឈ្មោះ នៅ​ជាប់​ពីក្រោយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ទ្វេរ​ភាគី​ណាំ​លៀរ​ជា​ហូរហែ​ ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ ​កាស៊ីណូ​នេះ​ក៏​មាន​បើក​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេងល្បែង មាន់​ជល់ អាប៉ោង ទៀតផង ។

ជុំវិញ​ការ​បើក​លេងល្បែង​នៅ​ទឹកដី​ស្រុក​ពេ​ជ្រា​ដា​នេះ​ លោកម៉ើ​ល សឿ​ន អភិបាលស្រុក​ បាន​និយាយ​យ៉ាង​ខ្លី​ថា​ «​ទេ​…​សួរ​គេ​ខាង​ណោះ​ទៅ ខ្ញុំ​មិច​ដឹង​…​វា​ស្ថិត​ក្នុង​ដីដែន​ហើយ តែ​វា​នៅ​ប៉ុស្តិ៍​…​សួរ​ខាង​ខេត្ត ខាង​ប៉ុស្តិ៍​ទៅ​…»​។ មិន​ខុស​ពី​អភិបាលស្រុក​ពេ​ជ្រា​ដា លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ​«​មាន​ច្បាប់​ត្រឹមត្រូវ ​គ្រាន់តែ​គេ​ជួល​ទីតាំង​»​។

ទោះជា​យ៉ាងណា ​ដោយសារ​ភាព​មិន​ប្រក្រតី​នៃ​សកម្មភាព​បើក​បន​​ល្បែង​លេង​លើ​ទឹកដី​ខ្មែរ អ្នក​យក​ព័ត៌​មាន​កោះសន្តិភាព ​បាន​សុំ​ការ​បញ្ជាក់​ពី​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី ដោយ​លោក​បាន​
ឲ្យ​ដឹង​ថា «​ចំពោះ​ការ​ស៊ី​ណូ​នៅ​ច្រក​ណាំ​លៀរ​នោះ ​គឺ​គេ​មានច្បាប់​(​ស​.​ជ​.​ណ​)​ ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​ឲ្យ​បើក ។ ហើយ​គេ​ក៏​ចាប់ផ្តើម​សាកល្បង​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ​។ តាម​ព័ត៌មាន​ចំពោះ​មុខ​គេ​នឹង​មាន​គម្រោង​សាងសង់​សំណង់​នានា​មួយ​ចំនួន​ទៀត​» ។

ព័ត៌មានពិស្តារនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ