ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យឆាបឆេះ​បន្ទប់ផ្ទះសំណាក់​ជាន់​ទី​៣

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទប់​ផ្ទះសំណាក់​ជាន់​ទី​៣ ខណៈ​ពេល​អត់​មាន​មនុស្ស​នៅ ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី បណ្ដាល​ឲ្យ​ឆាបឆេះ​ហុយផ្សែង​ខ្មួលខ្មាញ់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ជា​ច្រើន​គ្រឿង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ៖ បន្ទប់​ផ្ទះសំណាក់​ជាន់​ទី​៣ ខណៈ​ពេល​អត់​មាន​មនុស្ស​នៅ ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី បណ្ដាល​ឲ្យ​ឆាបឆេះ​ហុយផ្សែង​ខ្មួលខ្មាញ់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ជា​ច្រើន​គ្រឿង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២០ នៅ​បន្ទប់​ផ្ទះសំណាក់​ជាន់​ទី​៣ យីហោ សុខ​សប្បាយ​២ ស្ថិត​នៅ​ផ្លូវ​៣៧១​សូ​ឡា ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

ម្ចាស់ផ្ទះ​សំណាក់​ខាងលើ​ឈ្មោះ សាយ ស៊ីវ​វ៉ា​ន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា ស្នាក់​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​បន្ទប់​ផ្ទះសំណាក់​ជាន់​ទី​៣​ខាងលើ គឺ​មិន​ទាន់​មាន​មនុស្ស​មក​ជួល​ស្នាក់​នៅ​នោះ​ទេ គឺ​មាន​តែ​ម្ចាស់ផ្ទះ និង​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​អង្គុយ​ជាន់​ក្រោម​តែ​ប៉ុណ្ណោះ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មក​ដល់​វេលា​ម៉ោង​កើតហេតុ ក៏​ស្រាប់តែ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​ឃើញ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ចេញពី​បន្ទប់​ខាងលើ ដោយ​មិនដឹង​មូលហេតុ​អ្វី ទើប​នាំ​គ្នា​ស្រែក​ផ្អើល​ឆោឡោ​ថា​មាន​ភ្លើង​ឆេះ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​អស់​ចំនួន​២​បំពង់ តែ​មិន​ទាន់​រលត់ នៅ​តែ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​បន្ថែម​ទៀត ទើប​ពួក​គាត់​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​សុំ​ជំនួយ​រថយន្ដ​ពន្លត់អគ្គីភ័យ របស់​ស្នងការ​បង្ការ​និង​ពន្លត់អគ្គីភ័យ​រាជធានី​ភ្នំពេញ​ចំនួន​៤​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​១​គ្រឿង មក​ជួយ​បាញ់​ពន្លត់​អស់​ទឹក​ចំនួន​៤​គ្រឿង ទើប​ភ្លើង​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ដដែល ។

ក្នុង​ហេតុការណ៍​នេះ​ដែរ មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ គឺ​គ្រាន់តែ​ខូចខាត​សម្ភារ​ដូច​ជា​ពូក​ខ្នើយ​អស់​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ហើយ​ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ទើប​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​បែប​នេះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ