ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នាក់ងារ​បាន​បញ្ជាក់​ពី​អនាគត​របស់ Pogba នៅ​បិសាច​ក្រហម

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ភាព​មិន​ច្បាស់លាស់​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ ភ្នាក់ងារ​របស់ Paul Pogba បាន​ផ្តល់​ព័ត៌មាន​ថ្មី​ៗ​អំពី​អនាគតរបស់កីឡាករសញ្ជាតិបារាំងនៅ Manchester…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ភាព​មិន​ច្បាស់លាស់​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ ភ្នាក់ងារ​របស់ Paul Pogba បាន​ផ្តល់​ព័ត៌មាន​ថ្មី​ៗ​អំពី​អនាគតរបស់កីឡាករសញ្ជាតិបារាំងនៅ Manchester United ។

តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្លិប Real Madrid មាន​បំណង​ចង់​នាំយកកីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​នៅ​រដូវ​កាល​ក្រោយ ប៉ុន្តែ​ហាក់មិនអាចទៅរួច ខណៈ​ដែល Man Utd មិន​ចង់​ចែកផ្លូវ​គ្នា​ជាមួយ Pogba​។ ទោះ​យ៉ាងណា​ភ្នាក់ងារ Mino Raiola បាន​បញ្ជាក់​ថា កីឡាករ​អន្តរជាតិ​បារាំង​រូប​នេះ​នឹង​ស្នាក់​នៅ​ជាមួយ​បិសាច​ក្រហម​នា​ពេល​នេះ ។

លោក Raiola បាន​ប្រាប់​សារព័ត៌មាន Sky Sports ថា​៖«Paul តែងតែ​គោរព​ក្រុម Manchester United ដូច Manchester United តែងតែ​គោរព Paul ដែរ​។ ហើយ​រឿង​តែ​មួយ​គត់​ដែល​និយាយ​សម្រាប់​ក្រុម Manchester United និង​សម្រាប់ Paul គឺ លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ​របស់ United ព្រោះ​គាត់​ធ្វើ​អត្ថាធិប្បាយ​នៅ​ក្នុង​កាសែត​និង​នៅ​ក្នុង​សារព័ត៌មាន​» ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ