ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo វ៉ា​ដាច់ Messi ឈ្នះ​ពាន Best Men’s Player ជា​លើក​ទី​៦នៅ​ឌូ​បៃ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កំពូល​តារា​ឆ្នើម​របស់​ក្រុម​សេះបង្កង់ Juventus និង ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់ បាន​យកឈ្នះ​លើ​គូប្រជែង​ដ៏​ឆ្នើម Lionel…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កំពូល​តារា​ឆ្នើម​របស់​ក្រុម​សេះបង្កង់ Juventus និង ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់ បាន​យកឈ្នះ​លើ​គូប្រជែង​ដ៏​ឆ្នើម Lionel Messi ដោយ​បាន​ពាន Best Men’s Player ជា​លើក​ទី​៦ ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ប្រចាំឆ្នាំ Globe Soccer Awards កាលពី​ថ្ងៃអាទិត្យ​។

កីឡាករ​ឆ្នើម​ពូកែ​រក​គ្រាប់​បាល់ អាយុ​៣៤​ឆ្នាំ​រូប​នេះ និង ជើង​ខ្លាំង​ល្បី​រន្ទឺ Lionel Messi ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ទទួល​រង្វាន់​ធំ​នៅ​ក្នុង​ខែតុលា ប៉ុន្តែ​នៅ​ពេល​នេះ Ronaldo បាន​យក​ពាន​នេះ ខណៈ​ដែល Messi មិន​បាន​សម្រេច​។

Ronaldo បាន​ឡើង​ទទួល​ពាន​នៅ​ឌូ​បៃ កាលពី​រាត្រី​ថ្ងៃអាទិត្យ ជាមួយនឹង​ក្រុម​គ្រួសារ​ទាំងមូល​។ ទោះបីជា​គាត់​មិន​បាន​ឈ្នះ​ពាន FIFA The Best Men’s Prize និង ពានរង្វាន់ Ballon d’Or ឆ្នាំ ២០១៩ ក៏​ដោយ ក៏​គាត់​បាន​ឈ្នះ​ពាន Serie A និង UEFA Nations League ដែរ ។ Ronaldo បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រួសារ​មិត្តភក្តិ​និង​សហសេវិក​របស់​គាត់ ដែល​បាន​បន្ត​ការ​គាំទ្រ​ពេញ​មួយ​ឆ្នាំ​។

តាម​សារព័ត៌មាន Sport.net ម្ចាស់​ពាន Ronaldo បាន​និយាយ​ថា​៖«​ខ្ញុំ​ត្រូវ​តែ​និយាយ​អរគុណ​ដល់​គ្រួសារ មិត្ត​ស្រី​របស់ខ្ញុំ និង​កូន​ៗ​របស់ខ្ញុំ ដែល​កំពុង​តែ​ចាំ​នៅ​ស​ណ្ឋា​រ​គារ ព្រមទាំង​មិត្ត​រួម​ក្រុម​នៅ Juventus និង នៅ​ក្រុម​ជម្រើសជាតិ ភ្នាក់ងារ​របស់ខ្ញុំ និង អ្នក​រាល់គ្នា​ដែល​គាំទ្រ​នៅ​ទី​នេះ​»​។

គេ​បាន​បន្ត​ថា​៖«​ខ្ញុំ​ត្រូវ​តែ​ថ្លែងអំណរគុណ​ដល់​សហគមន៍​អា​រ៉ាប់​ដែល​តែងតែ​គាំទ្រ​។ ខ្ញុំ​ត្រូវ​តែ​អរគុណ​ដល់​ឌូ​បៃ​ផង​ដែរ ដែល​វា​ជា​កន្លែង​ដ៏​អស្ចារ្យ​មួយ ដែល​ខ្ញុំ​នឹង​មក​ជា​រៀង​រាល់​ឆ្នាំ ហើយ​ខ្ញុំ​ចូល​ចិត្ត​កន្លែង​នេះ​។ ជា​ចុង​ក្រោយ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អ្នក​ទាំងអស់​គ្នា​ដែល​បាន​បោះ​ឆ្នោត​អោយ​ខ្ញុំ​។ វា​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បាន​មក​ទី​នេះ និង​ទទួល​បាន​ពាន​ដ៏​អស្ចារ្យ​នេះ​។ ខ្ញុំ​សង្ឃឹមថានឹង​នៅ​ទី​នេះ​នៅ​ឆ្នាំ​ក្រោយ​ដើម្បី​ទទួល​បាន​ពានរង្វាន់​នេះ​។ ជា​ការ​ពិត​ណាស់ សូម​អរគុណ​ដល់​អ្នក​រាល់គ្នា​និង​រីករាយ​ឆ្នាំ​ថ្មី​» ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ