មូលហេតុពិតដែលពិធីការិនី ឃឹម ចរិយា ដំណឹងគ្មានស្នេហា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្របពេលតារារួមជំនាន់ជាច្រើនចូលរោងការ ខ្លះមានកូនជាកាដូចំណងដៃ ទៅហើយនោះ ស្រីស្រស់ ឃឹម ចរិយា ដែលគេស្គាល់ថា ជាពិធីការិនីតាមកញ្ចក់ទូរទស្សន៍នោះ…
រាជធានីភ្នំពេញ ៖ ស្របពេលតារារួមជំនាន់ជាច្រើនចូលរោងការ ខ្លះមានកូនជាកាដូចំណងដៃ ទៅហើយនោះ ស្រីស្រស់ ឃឹម ចរិយា ដែលគេស្គាល់ថា ជាពិធីការិនីតាមកញ្ចក់ទូរទស្សន៍នោះ…
រាជធានីភ្នំពេញ ៖ ស្របពេលតារារួមជំនាន់ជាច្រើនចូលរោងការ ខ្លះមានកូនជាកាដូចំណងដៃ ទៅហើយនោះ ស្រីស្រស់ ឃឹម ចរិយា ដែលគេស្គាល់ថា ជាពិធីការិនីតាមកញ្ចក់ទូរទស្សន៍នោះ នៅតែមិនទាន់ដល់គូ។ កញ្ញា ចរិយា ហាក់ព្រងើយជាមួយបញ្ហានេះ ប៉ុន្តែសម្រាប់ក្រុមគ្រួសារឪពុកម្តាយ សុទ្ធតែចង់ឱ្យនាងមានម្ចាស់បេះដូង ព្រោះអាយុមិនតិចនោះទេ ទាន់ល្មមវ័យរៀបការ។
បើនិយាយពីរូបសម្បត្តិ សមត្ថភាព ឃឹម ចរិយា មានពេញខ្លួន នាងបានឈរលើទីតាំងការងារក្នុងសិល្បៈលេចធ្លោគួរសម នៃតំណែងពិធីការិនី។ ប៉ុន្តែចំពោះរឿងរ៉ាវស្នេហាវិញ ឃឹម ចរិយា ហាក់ស្ងាត់ដំណឹង ។ ពាក់ព័ន្ធជាមួយកន្លង់រូបណាឱ្យគេបានស្គាល់ ឬបង្ហោះរូបភាពស្វីតៗ ផ្អែមល្ហែម ដូចតារាមួយចំនួន ក្រៅពីការងារជាគោល។ បើគិតពីអាយុវិញ ចរិយា ចូលវ័យមិនអាចបណ្តោយយូរតទៅទៀតបានឡើយ។ ប៉ុន្តែនិយាយពីសម្រស់វិញ គឺនៅក្មេងជាងវ័យ ស្អាតខ្ញង់ ជាងតារាក្មេងៗរលកក្រោយទៅទៀត។
កញ្ញា ចរិយា បានឱ្យដឹងថា នាងមិនមែនមិនគិតរឿងគូស្រករនោះទេ ចិត្តក៏ចង់ឭសំឡេងភ្លេងការបន្លឺឱ្យចាស់ទុំដឹងឮដែរ។ ប៉ុន្តែបុរសៗដែលនាងកត់សម្គាល់នោះ ខ្លះមើលទៅបង្ហាញអត្តចរិកគ្របមកលើយើងពេក ហាក់ដូចជាយើងមិនចេះធ្វើការអ្វី ចាំតែខ្ចីដង្ហើមគេដកឬ !
បើនិយាយពិតទៅ នាងក៏ជាចំណែកមួយជួយដល់ការគ្រប់គ្រងជីវភាពក្នុងសមាជិកគ្រួសារជាសំខាន់ដែរ។ អ្វីដែលតស៊ូធ្វើការក្នុងសិល្បៈ ដើម្បីអ្នកផ្ទះ អ្នកមានគុណ។ ម្ល៉ោះហើយ បុរសៗដែលចូលមកញេមញុមច្រើនចេញបញ្ជាខុសទំនង ទើបនាងមិនចូលចិត្ត។
នាងមិនរើសទេ ឱ្យតម្លៃលើបុរសណាគាត់ចេះឱ្យតម្លៃយើងដែរ ហើយបញ្ហាគូគាប់នេះ ពេលណា ពេលនឹងទៅចុះ មាននិស្ស័យគឺបានជាគូមិនខាន ព្រោះមនុស្សត្រូវតែមានគូ។
គួររំលឹកថា ឃឹម ចរិយា ជាអតីតកញ្ញាឯកលេខ១ បន្ទាប់ពីគេដឹងថា នាងមានសំឡេងកាច់ចូលសណ្ឋានពិធីការិនីកើត ឃើញថា បានបង្ហាញឱកាសវាយលុកផ្នែកនេះអស់ជាច្រើនឆ្នាំ។ បច្ចុប្បន្ននាងទទួលការងារដល់ទៅ៣ ស្ថានីយ៍ទូរទស្សន៍ខុសគ្នា ដោយមិនចុះកុងត្រា ឡើយ ដែលនេះឃើញថា វិថីដែលតស៊ូរបសនាងនៅមិនទាន់ថយចុះឡើយ។
កត្តាទាំងនេះ មកពីមានសមត្ថភាពយល់ដឹង ផែនការ ទើបឈជើងបានយូរ ហើយក្រៅពីការងារទូរទស្សន៍ ចរិយាក៏ពេញនិយមពិធីការិនីខាងក្រៅតាមរយៈក្រុមហ៊ុនឯកជននានាគួរឱ្យកត់សម្គាល់ផងដែរ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ