ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​7​រូប​អាច​ប្រឈម​បញ្ហា​សុខ​ភាព​នៅ​ថ្ងៃក្រោយ​ ព្រោះតែ​មូល​ហេតុ​​មួយ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​គុន​ខ្មែរ​លំដាប់ជួរ​មុខ​នៅ​កម្ពុជា​ត្រូវ​បាន​អ្នកគាំទ្រ​ទទួលស្គាល់​នៅ​មាន​កម្រិត ពោល​គឺ​មិន​ទាន់​សំបូរ​ដូច​នៅ​ប្រទេស​ក្បែរ​ខាង​ដែល​លួច​ចម្លង​ក្បាច់គុន​ខ្មែរទេ ។ នៅ​តាម​ស្ថានីយទូរទស្សន៍​ជា​ច្រើន អ្នក​ឧបត្ថម្ភ​កម្មវិធី​តែងតែ​ចង់បាន​កីឡាករ​គុន​ខ្មែរ​ខ្លាំង​ៗ​ឡើង​ប្រកួត​នៅ​ក្នុង​កម្មវិធី​របស់​គេ ដើម្បី​ទាក់ទាញ​អ្នក​ទស្សនា​ដែល​ជា​អតិថិជន ជា​ហេតុ​ធ្វើ​ឲ្យ​កីឡាករ​ដែល​ធ្លាប់​ខ្លាំង​ៗ​មួយ​ចំនួន​ត្រូវ​ធ្លាក់ដៃ​តាម​រយៈ​ការ​ឡើង​សង្វៀន​ប្រកួត​ញឹកញាប់​រាល់​ស​ប្ដា​ហ៍​ពេក ។…

រាជធានី​ភ្នំពេញ ៖ កីឡាករ​គុន​ខ្មែរ​លំដាប់ជួរ​មុខ​នៅ​កម្ពុជា​ត្រូវ​បាន​អ្នកគាំទ្រ​ទទួលស្គាល់​នៅ​មាន​កម្រិត ពោល​គឺ​មិន​ទាន់​សំបូរ​ដូច​នៅ​ប្រទេស​ក្បែរ​ខាង​ដែល​លួច​ចម្លង​ក្បាច់គុន​ខ្មែរទេ ។ នៅ​តាម​ស្ថានីយទូរទស្សន៍​ជា​ច្រើន អ្នក​ឧបត្ថម្ភ​កម្មវិធី​តែងតែ​ចង់បាន​កីឡាករ​គុន​ខ្មែរ​ខ្លាំង​ៗ​ឡើង​ប្រកួត​នៅ​ក្នុង​កម្មវិធី​របស់​គេ ដើម្បី​ទាក់ទាញ​អ្នក​ទស្សនា​ដែល​ជា​អតិថិជន ជា​ហេតុ​ធ្វើ​ឲ្យ​កីឡាករ​ដែល​ធ្លាប់​ខ្លាំង​ៗ​មួយ​ចំនួន​ត្រូវ​ធ្លាក់ដៃ​តាម​រយៈ​ការ​ឡើង​សង្វៀន​ប្រកួត​ញឹកញាប់​រាល់​ស​ប្ដា​ហ៍​ពេក ។

តាម​ការ​សង្កេត កីឡាករ​គុន​ខ្មែរ​ដែល​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​ញឹកញាប់​ជាងគេ​មាន​ដូច​ជា​៖ មឿ​ន សុខ​ហ៊ុ​ច​, ឡុ​ង សុ​ភី​, រឿង សោ​ភ័​ណ្ឌ​, ឡៅ ចិ​ត្រា​,​ឡៅ ច​ន្ទ្រា​, ឡុ​ង សំណាង និង​ចាន់ ប៊ុ​ន​ហឿ​ន ។ ក្នុង​ចំណោម​កីឡាករ​ទាំង​៧​រូប​នេះ មឿ​ន សុច​ហ៊ុ​ច ប្រកួត​ញឹក​ជាងគេ​ដោយពេល​ខ្លះ​មួ​យ​ស​ប្តា​ហ៍​ប្រកួត​៣​ដង​ក៏​មាន​ដែរ​។

ការ​ឡើង​សង្វៀន​ប្រកួត​ញឹកញាប់​បែប​នេះ​ធ្វើ​ឲ្យ​ពួក​គេ​មួយ​ចំនួន​ធ្លាក់ដៃ​គួរ​ឲ្យ​បារម្ភ មិនដឹង​ថា​ទៅ​ថ្ងៃ​អនាគត​ពួក​គេ​ត្រូវ​ប្រឈម​នឹង​បញ្ហាសុខភាព​ដូច​ជា​គ្រាំ​ក្នុង​យ៉ាងណា​ទេ ។ លោក មាស សុខ​គ្រី និង លោក អេ ភូ​ថង ដែលជា​គ្រូ​គុន​ខ្មែរ​ដ៏​ល្បី​នៅ​កម្ពុជា​សុទ្ធតែ​ធ្លាប់​មាន​មតិ​ស្រ​ដៀង​គ្នា​ចំពោះ​ការ​ឡើង​សង្វៀន​ញឹកញាប់​របស់​អ្នក​ប្រដាល់​គុន​ខ្មែរ ។

ពួក​គាត់​ទាំង​២​និយាយ​ថា ការ​ឡើង​សង្វៀន​រាល់​ស​ប្តា​ហ៍​ពេក​ធ្វើ​ឲ្យ​សាច់​ឆាប់​ស្រ​កៀរ ឆ្អឹង​ និង​សាច់​ដុំ​អាច​ជួប​បញ្ហា​ប្រឈម​ខ្លាំង​នៅ​ថ្ងៃក្រោយ ហើយ​ដល់​ពេល​ចាស់​ទៅ​គឺ​ទ្រុឌទ្រោម​ខ្លាំង​តែ​ម្តង ។

ដូច្នេះ​លោក​មិន​ចង់​ឲ្យ​កីឡាករ​គុន​ខ្មែរ​ខ្លាំង​ៗ​ឡើង​សង្វៀន​រាល់​ស​ប្តា​ហ៍​ពេក​ទេ យក​ល្អ​ក្នុង​មួយ​ខែ​ឡើង​ប្រកួត​ម្ដង ​ឬ​២​ដង​បាន​ហើយ​ ដើម្បី​ថែរក្សា​សុខភាព និង​រៀបចំ​ពេលវេលា​ឡើង​ប្រកួត​ឱ្យ​បាន​ល្អ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ