ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​អ្នក​ចង់រក​លុយ​បាន​ច្រើនឈប់​និយាយ​ពាក្យ «​ខ្ញុំ​រវល់​»

4 ឆ្នាំ មុន

ជា​ទូទៅ​ពេល​ដែល​មនុស្ស​ម្នាក់​ៗ​បដិសេធ​នឹង​សំណើរ ឬ​ការ​អញ្ជើញ​ផ្សេង​ៗ ពួក​គេ​តែងតែមាន​ទម្លាប់​និយាយ​ថា «​ខ្ញុំ​រវល់​»​។ ប្រាកដ​ណាស់ ភាព​រវល់​ប្រៀប​បានជា​កត្តា​ដែល​បង្ហាញ​ថា​មនុស្ស​ម្នាក់​ជា​មនុស្ស​ដែល​ជោគជ័យ​មានការ​ងារ​ច្រើន​ធ្វើ ឬ​អាជីវកម្ម​កំពុង​តែ​ដំណើរការ​បាន​រលូន ប៉ុន្តែ​វា​ជា​ការ​ឆ្លើយ​តប​ដែល​អាច​បង្ក​ផលវិបាក​ជា​ច្រើន​ជា​ពិសេស​ប្រសិនបើ​អ្នក​ចង់​ក្លាយជា​មនុស្ស​ជោគជ័យ និង​រក​លុយ​បាន​ច្រើន​នា​ពេល​អនាគត​។ អ្នក​ត្រូវ​ចង​ចាំ​ថា…

ជា​ទូទៅ​ពេល​ដែល​មនុស្ស​ម្នាក់​ៗ​បដិសេធ​នឹង​សំណើរ ឬ​ការ​អញ្ជើញ​ផ្សេង​ៗ ពួក​គេ​តែងតែមាន​ទម្លាប់​និយាយ​ថា «​ខ្ញុំ​រវល់​»​។ ប្រាកដ​ណាស់ ភាព​រវល់​ប្រៀប​បានជា​កត្តា​ដែល​បង្ហាញ​ថា​មនុស្ស​ម្នាក់​ជា​មនុស្ស​ដែល​ជោគជ័យ​មានការ​ងារ​ច្រើន​ធ្វើ ឬ​អាជីវកម្ម​កំពុង​តែ​ដំណើរការ​បាន​រលូន ប៉ុន្តែ​វា​ជា​ការ​ឆ្លើយ​តប​ដែល​អាច​បង្ក​ផលវិបាក​ជា​ច្រើន​ជា​ពិសេស​ប្រសិនបើ​អ្នក​ចង់​ក្លាយជា​មនុស្ស​ជោគជ័យ និង​រក​លុយ​បាន​ច្រើន​នា​ពេល​អនាគត​។

អ្នក​ត្រូវ​ចង​ចាំ​ថា ល្បឿន​នៃ​ការ​រស់នៅ​របស់​អ្នក​មិន​សំខាន់​ទេ តែ​គឺ​គុណភាព​ទៅ​វិញ​។ មាន​ន័យ​ថា អ្នក​មិន​ចាំបាច់​ប្រញាប់​ធ្វើ​អ្វីមួយ ឬ​ទៅ​ណាមួយ​ទេ ហើយ​ការ​ធ្វើ​ដូច្នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នកមាន​សមត្ថភាព​កាន់តែ​ច្រើន​ក្នុង​ការ​ដឹកនាំ និង​ជះ​ឥទ្ធិពល​ល្អ​ៗ​ដល់​អ្នក​ដទៃ​។ ភាគច្រើន មនុស្ស​តែងតែ​ព្យ​យាម​ខិតខំ​ធ្វើ​អ្វី​គ្រប់យ៉ាង​ក្នុង​ពេល​តែ​មួយ​ដែល​ធ្វើ​ឲ្យ​កិច្ចការ​ទាំងអស់​មិន​មាន​លទ្ធផល​ល្អ​។

ពេល​ដែល​យើង​ចង់​សម្រេច​បាន​កិច្ចការ​ច្រើន យើង​តែងតែ​ទទួលយក​ការងារ និង​អង្គុយ​ធ្វើ​វា​ពេញ​មួយ​ថ្ងៃ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​មាន​តែ​ផលិត​បាន​លទ្ធផល​មិនល្អ​ប៉ុណ្ណោះ​ព្រោះ​វា​កាត់​បន្ថយ​ប្រសិទ្ធិ​ភាព និង​គុណភាព​ការងារ​របស់​អ្នក​។ ដូច្នេះ​អ្នក​ត្រូវធ្វើ​យ៉ាងណា​វិញ? មុន​ពេល​ទទួលយក​កិច្ចការ​ថ្មី​មួយ អ្នក​ត្រូវ​តែ​សួរ​ខ្លួនឯង​ជា​មុន​សិន​ថា តើ​ខ្ញុំ​អាច​ធ្វើ​កិច្ចការ​នេះ​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ទេ? ឬ​ក៏​ខ្ញុំ​នឹង​ធ្វើ​វា​ឲ្យ​តែ​រួចពីដៃ​ទេ?

អ្នក​មិន​ចាំបាច់​ព្យាយាម​ធ្វើ​ជា​មនុស្ស​រវល់​ដែល​មាន​កិច្ចការ​ច្រើន និង​ជួប​មនុស្ស​ច្រើន​ក្នុង​ពេល​តែ​មួយ​ទេ​។ អ្នក​ត្រូវ​ចេះ​បដិសេធ​នឹង​ការងារ​ដែល​មិន​មាន​សារៈសំខាន់​ច្រើន ឬ​ផ្ទេរ​វា​ទៅ​ឲ្យ​អ្នក​ដទៃ​ដែល​អាច​ធ្វើ​វា​បាន​។ ហើយ​ពេល​ដែល​ទទួល​បាន​សំណើរ ឬ​ការ​អញ្ជើញ​ដែល​មាន​សារៈសំខាន់​សម្រាប់​អ្នក អ្នក​គួរតែ​ចេះ​ទុក​ពេល​សម្រាប់​វា​និង​បោះ​ចោលការ​ដោះសា​រថា​រវល់​នោះ​ទៅ​។ ភាព​រវល់​អាច​អនុញ្ញាត​ឲ្យ​អ្នក​ដើរទៅ​រក​ភាព​ជោគជ័យ​បាន ប៉ុន្តែ​អ្នក​អាច​ដើរទៅ​រក​វា​បាន​ឆាប់​នៅ​ពេល​ដែល​កិច្ចការ​ដែល​អ្នក​បាន​សម្រេច​នោះ​មានគុណ​ភាព និង​ប្រសិទ្ធិ​ភាព​ខ្ពស់​ប៉ុណ្ណោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ