ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់រលីងគ្មានសល់៥០០០ដុល្លារបាត់ឈឹង

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​ករណី​លួច​គាស់​ទូដែក​ទៀត​ហើយ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ២០១៩ វេលា​ម៉ោង​ប្រមាណ​២​និង​២០​នាទី នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ប្រេ​ស្ទី​ច ក្នុងភូមិ​ជី​ម៉ូ​វ…

ខេត្តកណ្តាល ៖ តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​ករណី​លួច​គាស់​ទូដែក​ទៀត​ហើយ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ២០១៩ វេលា​ម៉ោង​ប្រមាណ​២​និង​២០​នាទី នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ប្រេ​ស្ទី​ច ក្នុងភូមិ​ជី​ម៉ូ​វ ឃុំ​ត្បែង ស្រុកកណ្តាលស្ទឹង ។

នាយក​ចាត់ការ​ទូទៅ​របស់​រោងចក្រ​នេះ​ឈ្មោះ Ko Cheng Shen ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជន​ជាតិ​ចិន បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ ឃុំ ខាងលើ​ ។

តាម​របាយការណ៍​ឲ្យ​ដឹង​ថា ក្រុម​ចោរ​មាន​គ្នា​៣​នាក់ ភេទ​ប្រុស និង​បក្ខពួក​ផ្សេង​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ។ ចំពោះ​ការ​បាត់បង់​រួម​មាន ខូច​ទូដែក​១ បាត់ប្រាក់​៥.០០០​ដុល្លារ និង​ឯកសារ​កម្មករ​មួយ​ចំនួន ។ ចំពោះ​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ចូល​ទៅ​ពិនិត្យមានបំណែក​ទូដែក​២ ខ្នេី​យ​២ ក្រដាសពុម្ព​១​ដុំ តុ​តូច​មាន​ថត និង​ម៉ា​សុី​ន​ស្គែ​ន​ក្រយៅដៃ ។

រោងចក្រ​នេះ កាលពី​ថ្ងៃ​ទី​២ ខែធ្នូ​កន្លង​មក មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​៣​នាក់​ចូល​មក​ក្នុងអគារ​រោងចក្រ ហើយ​ធ្វើ​សកម្មភាព​គាស់​ទូដែកលួច​យក​ប្រាក់​អស់​៥.០០០​ដុល្លារ ម្តង​រួច​មកហើយ ។

កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្ត និង​កម្លាំង​នគរបាល​ស្រុក​និង​ប៉ុស្តិ៍បាន​ចុះ​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ​និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​សង្ស័យ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ