ក្រៅពីស្ត្រេស ការប្រើប្រាស់ឧបករណ៍ ក៏ដូចជាផលិតផលលេខម៉ូដសក់មួយចំនួន ព្រមទាំងទម្លាប់នៃការទទួលទានអាហារក៏ជះឥទ្ធិពលមិនល្អលើសុខភាពសក់ដែលនាំឱ្យស្ដើងជាងមុនផងដែរ។ ទោះជាយ៉ាងណា កុំបារម្ភបញ្ហាសក់ស្ដើងមិនពិបាកនឹងដោះស្រាយឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយឱ្យសក់ដុះក្រាស់ឆាប់រហ័ស ៖
១. ស៊ុត ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែគោះបំបែកស៊ុតចំនួន ១ ឬ ២ គ្រាប់ រួចកូរវឹកជាមុនសិន សឹមលាបម៉ាស្សាលើសក់និងស្បែកក្បាល។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមកក់សម្អាតចេញជាមួយសាប៊ូដូចពេលធម្មតា។
២. ប្រទាលកន្ទុយក្រពើ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាសាច់ ឬជែលប្រទាលកន្ទុយក្រពើលើស្បែកក្បាលស្អាត។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។
៣. ផ្លែបឺរ ៖ កិនសាច់ផ្លែបឺរឱ្យម៉ដ្ឋ រួចសឹមលាបម៉ាស្សាលើស្បែកក្បាល។ ទុកចោលសម្រាប់រយៈពេល ១ ម៉ោង សឹមលាងសម្អាតចេញ។
៤. ទឹកក្រូចស្រស់ ៖ ចូរច្របាច់ក្រូចស្រស់ៗដើម្បីយកទឹក រួចលាបលើស្បែកក្បាលនិងសក់របស់អ្នក។ ទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញ។
៥. ប្រេងអូលីវ ៖ មួយម៉ោងមុនពេលងូតទឹក ចូរលាបម៉ាស្សាប្រេងអូលីវលើស្បែកក្បាលរបស់អ្នក។ ទុកចោលមួយស្របក់សិន សឹមកក់សម្អាតចេញជាមួយសាប៊ូដូចពេលធម្មតា (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ