រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ក្រសូងសង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់ ជាមួយខ្យល់មូសុងឦសានមធ្យមបកគ្របដណ្តបលើកម្ពុជា ។
ស្ថានភាពបែបនេះធ្វើឲ្យ ១- តំបន់ជូរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បរមា មានពី២០-២២°C និងសីតុណ្ហភាពអតិបរមា មានពី២៨ -៣១°C ។ ២- តំបន់វាលទំនាបកណ្តាល ៖ សីតុណ្ហភាពអប្បរមា មានពី២២-២៤ °C និងសីតុណ្ហភាពអតិបរមា៣០-៣២ °C ។
៣- តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បរមា មានពី២៤-២៦°C និងសីតុណ្ហភាពអតិបរមា២៨-៣០ °C
អាស្រ័យហេតុនេះហើយស្ថានភាពធាតុអាកាស ដែលបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ