ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនស្រី​ប្រាប់​ទាំង​ក្តុកក្តួល​ពី​ដំណើរ​ដើមទង​បងស្រី​បាត់បង់​ជីវិត​ទាំង​សភាព​អាក្រាត​កាយ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ស្ត្រី​រង​គ្រោះ​ដែល​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​សភាព​អាក្រាត​កាយ​ផ្កាប់មុខហើយ​ត្រូវ​គេ​សង្ស័យ​ថា ជា​អំពើ​រំលោភ​រួច​សម្លាប់នោះពេល​នេះ​ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​តក់ស្លុត​បំផុត គឺ​នាង​ជា​ស្ត្រី​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​អ្នក​ឆ្លង​មេរោគ​អេ​ដស៍ជាង​២០០​នាក់ នៅ​ឃុំ​រកា ស្រុក​សង្កែ ដោ​យា​សារ​គ្រូពេទ្យ…

ខេត្តបាត់ដំបង ៖ ស្ត្រី​រង​គ្រោះ​ដែល​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​សភាព​អាក្រាត​កាយ​ផ្កាប់មុខហើយ​ត្រូវ​គេ​សង្ស័យ​ថា ជា​អំពើ​រំលោភ​រួច​សម្លាប់នោះពេល​នេះ​ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​តក់ស្លុត​បំផុត គឺ​នាង​ជា​ស្ត្រី​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​អ្នក​ឆ្លង​មេរោគ​អេ​ដស៍ជាង​២០០​នាក់ នៅ​ឃុំ​រកា ស្រុក​សង្កែ ដោ​យា​សារ​គ្រូពេទ្យ យ៉ែ​ម ជ្រិ​ន ។ នេះ​បើ​តាម​ការ​អះ
អាង​របស់​ក្រុម​គ្រួសារ និង​សមត្ថកិច្ច​ជំនាញ ដែលកំពុង​មមាញឹក​ក្នុង​ការ​ស៊ើបអង្កេត​លើ​បទឧក្រិដ្ឋ​មួយ​នេះ ។

លោក​ឧត្តម​សេនី​យ៏​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត បាន​ថ្លែងប្រាប់​ កោះសន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ២០១៩ ថា យើង​បាន​ស្វែងរក​ឃើញ​ក្រុម​គ្រូ​សារ​និង​ស្គាល់​អត្តសញ្ញាណ​ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​សភាព​អាក្រាត​កាយ​នោះ​ហើយ ។ ស្ត្រី​រង​គ្រោះ​ឈ្មោះ ហង្ស ហន អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ហើយ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ជាបឋម​ថា នាង​អាចត្រូវ​ជន​ដៃដល់​ចាប់រំលោភ​រួច​សម្លាប់ ។

លោកស្នងការ​រង​បញ្ជាក់​ថា សព​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ជា​បណ្ដោះអាសន្ន​នៅ​វត្ត​ពោធិ​វង្ស និង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ។

សូម​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​រូប​នេះ​ត្រូវ​បាន​អ្នកដំណើរ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​សភាព​អាក្រាត​កាយ នៅ​ក្បែរផ្លូវ​ក្នុង​តំបន់​ដី​ឡូត៍​មួយ​កន្លែង ខាងជើង​ផ្សារ​ទំនើប​ភូ​ពុ​យ កាលពី​វេលា​ម៉ោង​ប្រមា​ណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ស្ថិត​ក្នុងភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។

មនុស្ស​រាប់រយ​នាក់​បាន​ភ្ញាក់ផ្អើល​ទៅ​ចោមរោម​មើល​សព​នាង តែ​គ្មាន​អ្នក​ណា​ម្នាក់​បាន​ស្គាល់​ពី​ភិនភាគ ឬ​អត្តសញ្ញាណ​ឡើយ រីឯ​នៅ​លើ​ខ្លួន​សព​នៅ​មាន​សេសសល់​សម្ភារ និងស្លាកស្នាម​តិចតួច​សម្រាប់​សម្គាល់​ដូច​ជា ចិញ្ចៀន១​វង់ ខ្សែ​ចង្កេះ ស្បែកជើង និង​ខោ​ទ្រនាប់​ដែល​ស្រាត​នៅ​ត្រឹម​ចុងជើង ។ ជា​ពិសេសចុង​ម្រាម​មេដៃ​ខាងឆ្វេង​របស់​នាងមាន​ស្នាម​កំបុត​បន្តិច ។

ក្រោយ​ពេល​មន្ត្រី​បច្ចេកទេស​និង​ក្រុម​គ្រូពេទ្យ​ពិនិត្យ​រួច សព​នាង​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ជា​បណ្ដោះអាសន្ន​នៅ​វត្ត​ពោធិ​វង្ស ដើម្បី​រង់ចាំ​សាច់ញាតិ​ទៅ​ទ​ទូល​យក​ទៅ​ធ្វើបុណ្យ ។ រហូត​មក​ដល់​យប់​ថ្ងៃ​ដដែល​ទើប​មានការ​អះអាងថា គេ​បាន​រក​ឃើញ​សាច់ញាតិ​និង​ស្គាល់​អត្តសញ្ញាណ​ស្ត្រី​រង​គ្រោះ​ហើយ ។

នៅ​កន្លែង​តម្កល់សពស្ត្រី​ម្នាក់​ឈ្មោះ ហង្ស ថន អាយុ​៣២​ឆ្នាំ ដែល​អះអាង​ថា​នាង​ជា​ប្អូនស្រី​បង្កើត​ជន​រង​គ្រោះបាន​ប្រាប់​ កោះសន្តិភាព ​ថានា​ល្ងាច​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ២០១៩ នាង​បាន​ឌុ​ប​បងស្រី​ដែលរង​គ្រោះ​នេះ ទៅ​ផ្ទះ​បងស្រី​ម្នាក់​ទៀត​ឈ្មោះ យិ​ប គង់ នៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ក្រោយ​ពី​ជូន​ទៅ​ដល់ នាង​ក៏​ត្រឡប់​មក​ផ្ទះ​នៅ​ភូមិ​រកា​វិញ ហើយ​បងស្រី​ដេក​នៅ​ទីនោះ រង់ចាំ​ទៅ​ព្យាបាល​ធ្មេញ​នៅ​មន្ទីរពេទ្យ​ធំ​នៅ​ថ្ងៃស្អែក ។

នាង ហង្ស ថន និយាយ​ទៀត​ថា នៅ​យប់នោះ​នាង​មិន​បានដឹង​ថា បងស្រី ហន ចេញ​ទៅ​ណា​ទេ ព្រោះ​នាង​ដេក​នៅផ្ទះ​បងស្រី​ឈ្មោះ​គង់ ។ គ្រានោះនាង​បាត់​ដំណឹង​បងស្រី​១​យប់​១​ថ្ងៃ លុះ​នៅ​ម៉ោង​ប្រហែល​៩​យប់​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ២០១៩ ស្រាប់តែ​មាន​គេ​ទូរស័ព្ទ​ប្រាប់​ខ្លួន​ថា បងស្រី​ឈ្មោះ ហន ស្លាប់​ហើយឃើញ​គេ​បង្ហោះ​ពេញ​ហ្វេ​ស​ប៊ុ​ក ។ នាង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​រួម​ជាមួយ​បងប្អូន​ក៏​ទាក់ទង​សួរនាំ​ទៅ​សមត្ថកិច្ចទើប​ដឹង​រឿ​ន​នេះ​ពិតប្រាកដ ។

ប្អូនស្រី​ជន​រង​គ្រោះ​រូប​នេះបាន​រៀបរាប់​ពី​ប្រវត្តិ​ខ្លះ​ៗ​របស់​បងស្រី​ថា បងស្រី​នាង​ឈ្មោះ​ហង្ស ហន មាន​ផ្ទុក​«​មេរោគ​អេ​ដស៍​» ដែល​ចម្លង​ដោយ​គ្រូពេទ្យ​ប្រចាំ​ភូមិ​ឈ្មោះ យ៉ែ​ម ជ្រិ​ន តាម​រយៈ​ការ​ប្រើ​ម្ជុលចាក់​ថ្នាំ​រួម​គ្នា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ។ កាលពី​ខែ​មុន បងស្រី​នាង​ធ្លាប់​បាន​ទៅ​ស៊ី​ឈ្នូ​លលក់​សណ្ដែកសៀង​ឲ្យ​គេ​នៅ​ម្ដុំ​ផ្សារ​ទួល​តា​ឯក ក្បែរផ្លូវ​រថភ្លើង ក្នុង​ក្រុង​បាត់ដំបង និង​ទើប​សម្រាក​បាន​ប្រហែល​១​ស​ប្ដា​ហ៍​ប៉ុណ្ណោះ ក៏​មានរឿង​ដ៏​សោកសៅ​នេះ​កើតឡើង ។

យ៉ាងណា​ក៏​ដោយ នាង​មិន​បានដឹង​ថា​រឿង​នេះ​កើតឡើង​ដោយសារ​អ្វី​ដែរ ? ហើយ​ក៏​កាន់តែ​មិនដឹង​ទៀតថា តើ​បងស្រី​ធ្លាប់​មានរឿង​រ៉ាវ​ឬ​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​អ្នក​ណា​ដែរ ? ស្រាប់តែ​សុខ​ៗ​ត្រូវ​គេ​នាំ​យក​ទៅ​សម្លាប់​យ៉ាង​រន្ធត់​នៅ​កណ្ដាល​ដី​ឡូត៍​បែប​នេះ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ជាបឋម​ថា បើ​តាម​ការ​ពិនិត្យ​យ៉ាង​ហ្មត់ចត់ និង គ្រប់​ជ្រុងជ្រោយ ស្ត្រី​រង​គ្រោះ​អាច​ត្រូវ​ជនល្មើស «​ចាប់បង្ខំ​រំលោភ រួច​រឹត​ក​សម្លាប់​» ដើម្បី​បំបិទមាត់ ព្រោះ​ជនល្មើស​និង​ស្ត្រី​រង​គ្រោះ​អាច​ជា​មនុស្ស​ស្គាល់គ្នា ។ យ៉ាងណា​ក៏​ដោយ លោកស្នងការ​រង ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ថា ស្រប​ពេល​ដែល​ក្រុម​គ្រួសារ​មក​ទ​ទូល​យកស​ពស្ត្រី​រង​គ្រោះ​ទៅ​ធ្វើបុណ្យ នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ មន្ត្រីការិយាល័យ​ជំនាញ​ក៏​កំពុង​មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​សាកសួរ​សាក្សី​នានា និង​មនុស្ស​មួយ​ចំនួនដែល​ពាក់ព័ន្ធ ដើម្បី​ស្រាវជ្រាវ​ស្វែង​រកមុខ​ជន​ដៃ
ដល់​ក្នុង​បទឧក្រិដ្ឋ​នេះ ។

ប៉ុន្តែ​អ្វី​ដែល​មហាជន​កំពុង​ជ្រូ​ញ​ចិញ្ចើម​ឆ្ងល់​យ៉ាង​អន្ទះសា​នោះ គឺ​ចង់​ឃើញ​មុខ​ជន​ដៃដល់​ឲ្យ​ច្បាស់ តើ​មាន​ប៉ុន្មាន​នាក់​ដែល​ចាប់រំលោភ​ស្ត្រី​រង​គ្រោះ រួច​សម្លាប់​បំបិទមាត់ ? តើ​ជនឧក្រិដ្ឋ​នោះ​គិត​យ៉ាងណា​…​និង​មាន​អារម្មណ៍​បែប​ណា​…​ក្រោយ​ពេល​ដឹង​ថា ស្ត្រី​ដែល​ខ្លួន​ចាប់រំលោភ​នោះ ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ជាង​២០០​នាក់​ដែល​មាន​ផ្ទុកមេរោគ​អេ​ដស៍នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ? តាម​ការ​សន្និដ្ឋាន បើជា​មនុស្ស​ស្គាល់គ្នា​ពិតជា​ដឹង​ថា​នាង​មាន​ផ្ទុកមេរោគ​អេ​ដស៍ ហើយ​ប្រហែល​មិន​ប្រថុយ​ស្បែក​រំលោភ​នោះ​ទេ ឬ​មួយ​ក៏​ប្រើ​ស្រោម ? មាន​តែ​ដេក​គង​ថ្ងាស​រង់ចាំ​ជន​រង​គ្រោះ​អូស​ដៃ​ទៅ​ជាមួយ​តែ​ប៉ុណ្ណោះ ។

យោង​តាម​ព័ត៌មាន​ចុង​ក្រោយ ដែល​សមត្ថកិច្ច​បាន​ផ្ដល់​មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹង​ថា ពេល​នេះមន្ត្រី​ការិយាល័យ​ជំនាញ មាន​តម្រុយ​ពីមុខ​សញ្ញាជន​ដៃដល់​ខ្លះ​ៗ​ហើយ ថែម​ទាំង​កំពុង​តាម​ចាប់ខ្លួនបញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត​ទៀត​ផង ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ