ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាំងភ្លើង​ខែរងា​មានអី​លទ្ធផល​ផ្អើល​ក្រុងប៉ៃលិន

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មានការ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ២០១៩ ដោយសារ​ភ្លើង​ឆេះ​ព្រៃដែល​ផ្តើម​ចេញពី​ការ​ដុត​ភ្នក់ភ្លើង​កម្តៅ​ខ្លួន របស់​អ្នក​ភូមិ​ហើយ​ភ្លេច​ពន្លត់​ក៏​បង្ក​ជា​អគ្គិភ័យ​យ៉ាង​សន្ធោសន្ធៅ​រាលដាល​ដល់​ចម្ការ​ដំណាំ ។ ដោយសារ​មិន​អាច​ពន្លត់​បាន…

ខេត្ត​ប៉ៃលិន ៖ មានការ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ២០១៩ ដោយសារ​ភ្លើង​ឆេះ​ព្រៃដែល​ផ្តើម​ចេញពី​ការ​ដុត​ភ្នក់ភ្លើង​កម្តៅ​ខ្លួន របស់​អ្នក​ភូមិ​ហើយ​ភ្លេច​ពន្លត់​ក៏​បង្ក​ជា​អគ្គិភ័យ​យ៉ាង​សន្ធោសន្ធៅ​រាលដាល​ដល់​ចម្ការ​ដំណាំ ។

ដោយសារ​មិន​អាច​ពន្លត់​បាន ទើប​អ្នក​ភូមិ​ភ័យ​ស្លន់ស្លោ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ ។ បន្ទាប់​មក​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បោះពួយ​មក​ជួយ​បាញ់​ទឹក ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​និង​រលត់​ទាំងស្រុង​នៅ​ល្ងាច​ថ្ងៃ​ដដែល ។

ការ​ចុះ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នេះ​ដែរ​គេ​សង្កេត​ឃើញ​មាន​វត្តមាន​លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ លោក ឃ្លោក នួ​យ អភិបាលរង​ខេត្ត បាន​អញ្ជើញ​ចុះ​បញ្ជា​ផ្ទាល់ ព្រោះតែ​ឃើញ​ផ្សែង​បក់​បោក​គ្របដណ្តប់​មក​លើ​ក្រុងប៉ៃលិន​ឡើង​អ័​ព្ឌ​អួរ ។

ការ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ចម្ការ​នេះ​បាន​ទាន់​ពេលវេលា​ល្អ​ណាស់ ។ ប្រសិនបើ​គ្មាន​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​ភ្លាម​ៗ​ទេ អំណាច​ភ្លើង​អាច​ឆេះ​រាល​ដល់​ផលដំណាំ និង​លំនៅ​ឋាន ស្ថិត​នៅ​ភូមិ​សួរ​ស្តី សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​ជា​មិន​ខាន ។

ប្រភព​ពី​សមត្ថកិច្ច​បាន​បន្ថែម​ទៀត​ថា ការ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ចម្ការ​នេះ ប្រើប្រាស​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ចំនួន​៣​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​អធិការដ្ឋាន​នគរបាល​ស្រុក​រត​នះ​មណ្ឌល ខេត្តបាត់ដំបង​ចំនួន​២​គ្រឿង​ទៀត ទើប​អាច​ពន្លត់​បាន​ដោយ​ជោគជ័យ មិន​មានការ​ខូចខាត​ផ្ទះសម្បែង​និង​សម្ភារ​អ្វី​នោះ​ទេ គ្រាន់តែ​រាលដាល​ដល់​ដំណាំ​​បន្តិចបន្តួច​ប៉ុណ្ណោះ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ