ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ថ្មី​២០២០ សម្តេច​តេ​ជោ​៖ ប្រជាពលរដ្ឋ​ឆ្លង​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​សប្បាយ​រីករាយ​ដោយសារ​មាន​សន្តិភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ប្រជាជន​បាន​ឆ្លង​ឆ្នាំ​យប់​ថ្ងៃ​ទី​៣១ ធ្នូ ឈាន​ដល់​១​មក​រា យ៉ាង​សប្បាយ​រីករាយ​ដោយសារ​មាន​សន្តិភាព ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ប្រជាជន​បាន​ឆ្លង​ឆ្នាំ​យប់​ថ្ងៃ​ទី​៣១ ធ្នូ ឈាន​ដល់​១​មក​រា យ៉ាង​សប្បាយ​រីករាយ​ដោយសារ​មាន​សន្តិភាព ។ សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​០១ មក​រា ឆ្នាំ​២០២០​យ៉ាង​ដូច្នេះ​ថា​៖«​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​នៅ​ទូ​ទាំង​ប្រទេស​បាន​ចូលរួម​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​សកល​ថ្មី​២០២០ កាលពី​យប់មិញ​ក្នុង​បរិយាកាស​សប្បាយ​រីករាយ​ក្រៃ​លែង​ទាំង​នៅ​ក្នុង និង​ក្រៅប្រទេស​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បាន​ចូលរួម​អបអរសាទរ និង​កម្សាន្ត​សប្បាយ​នៅ​ក្នុង​ពិធីបុណ្យ​តូច​ធំ​ទាំង​អស់នេះ​បាន គឺ​ដោយសារ​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព ។ គ្មាន​សន្តិភាព គឺ​គ្មាន​អ្វី​ៗ​ទាំងអស់ ។ សម្តេច​បាន​អរគុណ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​នៅ​ក្នុង​ប្រទេស​ជាតិ​យើង ។

សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ជាទី​ស្រឡាញ់​ទាំងអស់ នៅ​ក្នុង​ឆ្នាំ​ថ្មី​២០២០​នេះ​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន​សំណាងល្អ ។ សម្តេច​បាន​បញ្ជាក់​ថា​«​យប់​ថ្ងៃ​ទី ៣១ ធ្នូ​នេះ ជា​យប់​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​២០២០ ។ ពិត​ណាស់ គឺ​មាន​បងប្អូន​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​កម្សាន្ត​តាំងពី​ថ្ងៃ​ទី​២៥ ធ្នូ មក​ម្ល៉េះ​» ។ សម្តេច​បាន​បន្ថែម​ថា ប្រទេស​មាន​សុខ​សន្តិភាព គឺ​ផ្តល់​ឱកាស​ឲ្យ​បងប្អូន​ប្រជា​ពលរ​ដ្ធ និង​ក្មួយ​ៗ​ធ្វើ​ដំណើរ​កម្សាន្ត​សប្បាយ​ឆ្ងាយ​ជិត​ទាំង​នៅ​ក្នុង និង​ក្រៅប្រទេស ជា​ពិសេស​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ដោយ​គ្មាន​ការ​បារម្ភ​ភ័យ​ព្រួយ​អ្វី​ឡើយ ។

សម្តេច​បាន​គូសបញ្ជាក់​ថា​«​ខ្ញុំ និង​ភរិយា សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ សំណាងល្អ មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ និង​បាន​សប្បាយ​រីករាយ​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​២០២០ យប់​នេះ​ទាំងអស់​គ្នា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ