បង្ក្រាប​បាន៣នាក់ ខណៈ​កំពុងធ្វើសកម្មភាព​ក្នុងភូមិ


ខេត្ត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​៤​និង​៣0​នាទី​រសៀល​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​និង​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​ពី​បទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ចំណុច​ភូមិ​ខ្ជាយ ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​កាន កេ​ន នាយការិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រមាំង​ថ្កោល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុង​នោះ​១-​ឈ្មោះ​សុខ យូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខ​របរ​​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទន្លៀ​ង ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ២-​ឈ្មោះ​ហ៊ុន សុភា​វី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា និង​៣-​ឈ្មោះ​សោម សៅ​បូ​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។ សម្ភារៈ​ដកហូត​បាន​រួម​មាន​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង និង​ម៉ូតូ​ចំនួន​២​គ្រឿង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា កម្លាំង​ជំនាញ​បាន​ធ្វើតេស្ត​ទឹកនោម ជា​លទ្ធផល​រក​ឃើញ​ជនសង្ស័យ​មាន​ផ្ទុក​សារធាតុ​ញៀន​ទាំង​៣​នាក់ ។

បច្ចុប្បន្ន ជនសង្ស័យ​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ