ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា ពិសាល អតីត​ហ្វ្រេ​ស​ស៊ី ស្រឡាញ់​​​សិល្បៈ តែ​មិន​ទទួល​ថត​ភាព​យន្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា ពិសាល ដែល​ជា​អតីត​ហ្វ្រេ​ស​ស៊ី​ហ្គើ​ល ដែល​បាន​ចូល​ដល់​វគ្គ​ចុង​ក្រោយ ជំនាន់​ទី​១៨​។ ក្រោយ​ពេល​ប្រឡង​រួច​មក កញ្ញា​ពិសាល ត្រូវ​បាន​ផលិតករ…

រាជធានី​ភ្នំពេញ ៖ កញ្ញា ពិសាល ដែល​ជា​អតីត​ហ្វ្រេ​ស​ស៊ី​ហ្គើ​ល ដែល​បាន​ចូល​ដល់​វគ្គ​ចុង​ក្រោយ ជំនាន់​ទី​១៨​។ ក្រោយ​ពេល​ប្រឡង​រួច​មក កញ្ញា​ពិសាល ត្រូវ​បាន​ផលិតករ និង​បណ្តា​ខាង​ផលិតកម្ម​មួយ​ចំនួន​ទំនាក់ទំនង ដើម្បី​ថត​សម្តែង​។

យ៉ាងណាមិញ ស្រី​ស្រស់​រូប​នេះ បាន​សម្រេចចិត្ត​ផ្អិ​ប​ចោល​រឿង​បង្ហាញ​ស្នាដៃ​លើ​ភាពយន្ត ខុស​ពី​តារា​មួយ​ចំនួន​ដែល​រមែង​ស្រវា​ការងារ​សិល្បៈ​គ្រប់​ជ្រុង​ឱ្យ​បាន​លេចធ្លោ ហើយ​បណ្តា​សិល្បករ​ជា​ច្រើន​តែងតែ​ចង់​ភ្ជាប់​ស្នាដៃ​លើ​ទីផ្សារ​សិល្បៈ ។

ផ្ទុយ​ទៅ​វិញ​កញ្ញា ពិសាល បែរជា​មិន​ទទួល​លើ​ជំ​ហ៊ាន​ដែល​តម្រូវ​ឱ្យ​លេង​ទឹក​មុ ទៅ​តាម​សាច់​រឿង​នេះ​ណាស់​។ នាង​ទទួលយក​កិច្ចការ​សិល្បៈ​លើ​ផ្នែក​អ្វី​ដែល​គិត​ថា ខ្លួន​អាច​មាន​សមត្ថភាព អាច​ធ្វើ​បាន​។

តារា​រលក​ថ្មី​រូប​នេះ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​នាង​បញ្ចប់​ការ​ប្រឡង​មក ក៏​ងាកខ្លួន​ចូលចាប់​យក​វិស័យ​សិល្បៈ ប៉ុន្តែ​ការងារ​ដែល​នាង​ទទួល​បាន​កន្លង​មក ភាគច្រើន​ផ្នែក​ថត​បែប​សម្អាងការ​ច្រើន​រួច​មក​ហើយ​។ បន្ថែម​ពីលើ​ផ្នែក​ខាង​សម្អាង​នេះ​ក៏​មាន​ស្បត​ខ្លះ​ទៀត ត្រូវ​បាន​នាង​សម្រេចចិត្ត​ទទួលយក​។

ទាក់ទិន​នឹង​ការ​ថត​ភាពយន្ត​វិញ នាង​អត់​ទទួល​សម្តែង មិនមែន​មិន​ស្រឡាញ់​នោះ​ទេ តែ​តិច​និ​ច​បច្ចេកទេស​ការ​ដាក់​អារម្មណ៍ ក៏​ដូច​ជា​ការ​បញ្ចូល​ទឹកមុខ ពិតជា​មិន​ងាយស្រួល​ឡោះ​យ​។ ជា​ពិសេស​ចំណាយពេល​ច្រើន​ថ្ងៃ​ទំ​រាំ​បាន​ចប់ ធ្វើ​ឱ្យ​ខកខាន​បំពេញការងារ​ផ្សេង​ៗ​ទៀត​។

កញ្ញា​បន្ត​ថា គ្រប់​អ្នកសិល្បៈ​រមែង​ចង់​រំលេច​ស្នាដៃ​របស់​ខ្លួន ឱ្យ​មហាជន​ចាប់អារម្មណ៍ តែ​នាង​មិន​ចង់ឱ្យ​អ្នកដឹកនាំ ពិបាក​ណែនាំ​ទើប​គិត​ថា ចាប់​ការងារ​ណា​ដែល​យើង​គិត​ថា អាច​ធ្វើ​ទៅ​លូត​លា​ល់ គឺ​ពេញចិត្ត​ជាង​។ ការ​សម្តែង​តាម​សាច់​រឿង តម្រូវ​ឱ្យ​ហាត់រៀន​ច្រើន ហើយ​ក៏​សូម​សរសើរ​​រៀមច្បង​ដែល​អាច​សម្តែង​តស៊ូ​អស់​ជា​ច្រើន​ឆ្នាំ​លើ​អាជីព​នោះ​រហូត មហាជន​ទទួល​ស្គាល់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ