ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម ​ប្រកាស​បញ្ចប់​ការ​ផ្អាក​សាក​ល្បង​​នុយក្លេអ៊ែរ

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA​រាយការណ៍​នា​ថ្ងៃ​ទី​១​មក​រា​ថា មេ​ដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន ប្រកាស​បញ្ចប់​ការ​ផ្អាក​សាកល្បង​នុយក្លេអ៊ែរ និង​ការ​សាក​ល្បង​បណ្ដា​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​ហើយ​សន្យា​ធ្វើ​សកម្មភាព​ភ្ញាក់ផ្អើល​ស្រឡាំងកាំង​មួយ ប្រឆាំង​សហរដ្ឋអាមេរិក​។ លោក​គី​ម​ជុង​អ៊ុ​ន​បាន​លើក​នៅ​ចំពោះ​មុខ​បណ្ដា​មេដឹកនាំ​បក្ស​ពលករ​កូរ៉េ​ថា យើង​គ្មាន​ហេតុផល​ណាមួយ​ត្រូវ​បន្ត​ជា​ឯកតោភាគី ការ​សន្យា​នោះ​ទៀត​ឡើយ​។…

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA​រាយការណ៍​នា​ថ្ងៃ​ទី​១​មក​រា​ថា មេ​ដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន ប្រកាស​បញ្ចប់​ការ​ផ្អាក​សាកល្បង​នុយក្លេអ៊ែរ និង​ការ​សាក​ល្បង​បណ្ដា​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​ហើយ​សន្យា​ធ្វើ​សកម្មភាព​ភ្ញាក់ផ្អើល​ស្រឡាំងកាំង​មួយ ប្រឆាំង​សហរដ្ឋអាមេរិក​។

លោក​គី​ម​ជុង​អ៊ុ​ន​បាន​លើក​នៅ​ចំពោះ​មុខ​បណ្ដា​មេដឹកនាំ​បក្ស​ពលករ​កូរ៉េ​ថា យើង​គ្មាន​ហេតុផល​ណាមួយ​ត្រូវ​បន្ត​ជា​ឯកតោភាគី ការ​សន្យា​នោះ​ទៀត​ឡើយ​។ ពិភពលោក​នឹង​ឃើញ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ នូវ​អាវុធ​យុទ្ធសាស្ត្រ​ថ្មី​មួយ​ដែល​កូរ៉េ​ខាងជើង​មាន​។

លោក​គី​ម​ធ្លាប់​ថ្លែង​កាលពី​ឆ្នាំ​២០១៨​ថា កូរ៉េ​ខាងជើង​មិន​ត្រូវការ ការ​សាកល្បង​នុយ​ក្លេ​អែ​៊​រ​និង​ការ​សាកល្បង​មី​ស៊ីល​បាលី​ស្ទិ​ក​រំលង​ទ្វីប​ទៀត​ទេ​។ បណ្ដា​ឆ្នាំ​មុន​ៗ​កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​៦​លើក​ព្រមទាំង​សាកល្បង​បណ្ដា​មី​សី​ុ​ល​ដែល​អាច​បាញ់​ដល់​ដែនដី​អា​មេ​រិ​ក​ទាំងមូល​។

សេចក្ដីថ្លែងការណ៍​របស់​លោក​គី​ម​រាយការណ៍​កាលពី​ថ្ងៃ​ទី​១​មក​រា ហាក់ដូចជា​បញ្ជាក់​ពី​ការ​ផ្លាស់​ប្ដូរ​នៃ​នយោបាយ​នុយក្លេអ៊ែរ​២​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​តែង​លើក​ជា​ទៀងទាត់ ពី​ការ​សន្យា​ដែល​លោក​បាន​ធ្វើ ចំពោះ​មេដឹកនាំ​កួ​រ៉េ​ខាងជើង​។ ប៉ុន្តែ​ការ​ចរចា​រវាង​ក្រុង​វ៉ា​សិ​ុ​ន​តោន​និង​ក្រុង​ព្យុ​ង​យ៉ាង​ហាក់ដូចជា​ទ័លច្រក ចាប់តាំងពី​បរាជ័យ​នៃ​ការ​ជួប​គ្នា​កំពូល​គី​ម​-​ត្រាំ​នៅ​ក្រុង​ហាណូយ​កាលពី​ខែកុម្ភៈ​មក​។

នៅ​មុខ​គណៈកម្មាធិការ​កណ្ដាល​បក្ស​ពលករ​កូរ៉េ លោក​គី​ម​គូសបញ្ជាក់​យ៉ាង​ច្បាស់​ថា កូរ៉េ​ខាង​ជើង​ត្រៀម​បន្ត​រស់នៅ​ក្រោម​របប​នៃ​ទណ្ឌកម្ម​អន្តរជាតិ ដើម្បី​ថែរក្សា​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​។ លោ​កថា​សហរដ្ឋអាមេរិក​ធ្វើការ​ទាមទារ ផ្ទុយ​ពី​បណ្ដា​ផលប្រយោជន៍​ជា​មូលដ្ឋាន​ទាំង​ឡាយ​របស់​រដ្ឋ​យើង ហើយ​ប្រកាន់​យក​ឥ​រិ​ប​ថ​បែប​អ្នកលេង​។

ក្រុង​វ៉ា​ស៊ិ​ន​តោន​នៅ​បន្ត​ធ្វើ​សមយុទ្ធ​យោធា​រួម​នានា​ជាមួយ​កូរ៉េ​ខាងត្បូង ក៏​ទោះបី​លោក​ត្រាំ​សន្យា​ដោយ​ខ្លួន​លោក​ផ្ទាល់​បញ្ឈប់​ក្ដី ព្រមទាំង​បញ្ជូន​មក​កាន់​កួ​រ៉េ​ខាងត្បូង​បណ្ដា​ឧបករណ៍​យោធា​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ ហើយ​ពង្រឹង​ទណ្ឌកម្ម​ថែម​ប្រឆាំង​កូរ៉េ​ខាងជើង​។ ដាច់ខាត​យើង​នឹង​មិន​លក់​ភាព​ថ្លៃថ្នូរ​របស់​ខ្លួន​ឡើយ​។ លោក​សន្យា​ពី​សកម្មភាព​ដ៏​ស្រឡាំងកាំង​មួយ ដើម្បី​ឲ្យ​សហរដ្ឋអាមេរិក​បង់​តម្លៃ ចំពោះ​ការ​ឈឺចាប់​ដែល​ប្រជាជន​យើង​ទទួល​រង ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ