ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូកផ្កាចារ​ជិត៤០​​​ប្រណាំង​នៅ​សមុទ្រ​ខេត្ត​កែប​ដើម្បី​អបអរសាទរ​ឆ្នាំ​សកល​២០២០

4 ឆ្នាំ មុន
  • កែប

ខេត្តកំពត ៖ ទូកផ្កាចារ​ចំនួន​៣៧​ទូក​បាន​ចូលរួម​ប្រណាំង​នៅ​សមុទ្រ​ខេត្ត​កែប​ដើម្បី​អបអរសាទរ​ឆ្នាំ​សកល​២០២០ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០២០ និង​ទិវា​បុណ្យ​ជាតិ​ថ្ងៃជ័យ​ជំនះ​៧ មក​រា​១៩៧៩-៧ មក​រា ២០២០​ផង​ដែរ​។…

ខេត្តកំពត ៖ ទូកផ្កាចារ​ចំនួន​៣៧​ទូក​បាន​ចូលរួម​ប្រណាំង​នៅ​សមុទ្រ​ខេត្ត​កែប​ដើម្បី​អបអរសាទរ​ឆ្នាំ​សកល​២០២០ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០២០ និង​ទិវា​បុណ្យ​ជាតិ​ថ្ងៃជ័យ​ជំនះ​៧ មក​រា​១៩៧៩-៧ មក​រា ២០២០​ផង​ដែរ​។

លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​ការ​ប្រណាំងទូក​ថា ខេត្ត​កែប​បាន​ធ្វើការ​ប្រណាំងទូក​ផ្កាចារ​ចំនួន​១១​លើក​ហើយ ។

លោក​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថា ការ​ប្រណាំង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​គឺ​ផ្ដើម​ចេញពី​ការ​ខិតខំ​រដ្ឋបាល​ខេត្ត​រួម​ទាំង​មន្ត្រីរាជការ​ទាំងអស់​នៅ​តាម​មន្ទីរ​នានា​ជុំវិញ​ខេត្ត រួម​ទាំង​កងកំលាំង​ទាំងអស់​ដែល​បាន​ចូលរួម​គាំទ្រ​ដើម្បី​បង្កើត​ព្រឹ​ត្ត​ិការណ៍​​នៅ​ក្នុង​ខេត្ត​កែប ដែល​សំបូរ​ទៅ​ដោយ​ភ្ញៀវ​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​។

លោក​អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ការ​ចូលរួម​ប្រណាំងទូក​ផ្កាចារ​នៅ​ក្នុង​សមុទ្រ​ថ្ងៃនេះ​គឺ​អបអរ​ឆ្នាំ​សកល​២០២០ និង​អបអរ​សារ​ទរ​ខួប​លើក​ទី​៤១ នៃ​ថ្ងៃជ័យ​ជំនះ​៧ មក​រា ២០២០ ​។ លោក​បាន​បន្ត​ថា សូម​ប្រជាពលរដ្ឋ​គ្រប់​រូប​ចង​ចាំ​ថ្ងៃ​រំដោះ​៧ មក​រា ព្រោះ​ជា​ថ្ងៃ​ទេវតា​ជួយ​សង្គ្រោះ​ជីវិត​ឱ្យ​រួច​ផុត​ពី​បន​ប្រល័យ​ពូជសាសន៍​ប៉ុ​ល​ពត ។ កុំ​តែ​មាន​ថ្ងៃ​៧ មក​រា ១៩៧៩ កុំ​អី​ក៏​គ្មាន​ថ្ងៃនេះ​ដែរ​។

លោក​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា សូម​ប្រជាពលរដ្ឋ​ខេត្ត​កែប ជា​ពិសេស​កងកំលាំង​ការពារ​ចូលរួម​អបអរ​សារ​ទរ​ការ​ប្រណាំង​កង់​ពិភពលោក​ចេញដំណើរ​ពី​ខេត្តកោះកុង​ឆ្លងកាត់​ខេត្ត​ព្រះ​សីហ​នុ​, ខេត្តកំពត និង​ខេត្ត​កែប នឹង​ត្រូវ​បញ្ចា​ប់​នៅ​ខេត្ត​កែប​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០​ខាង​មុខ​នេះ​។

លោក​សោម ពិសិដ្ឋ អភិបាលរង​ខេត្ត​កែប​ក៏​បាន​ប្រកាស​បិទ​ការ​ប្រណាំងទូក និង​លើកទឹកចិត្ត​ដល់​កីឡាក​រ​-​កីឡាការិនី​ដែល​បាន​ទទួល​ជ័យ​លា​ភី និង​មិន​ទទួល​ជោគជ័យ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ