ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ឈើ​នឹង​កើនឡើង​ដល់ ១១,៥ ពាន់​លាន​ដុល្លារ​លើស​គោលដៅ​កំណត់​នៃ​ឆ្នាំ ២០១៩

4 ឆ្នាំ មុន

ហាណូយ​៖ សមាគម​នាំ​ចេញ​ឈើ​និង​ព្រៃឈើ​វៀតណាម (VTFPA) បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ឈើ​របស់​ប្រទេស​វៀតណាម​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នៅ​ឆ្នាំ​២០១៩​នេះ​បាន​កើនឡើង​ដល់​ប្រមាណ​ជាង ១១,៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​ជា​ចំនួន​លើស​ពី​គោលដៅ​កំណត់​ដោយ​របស់​ឧស្សាហកម្ម​នេះ​ដែល​បាន​កំណត់​ត្រឹមតែ​ចំនួន ១០,៥ ពាន់​លាន​ដុល្លារ ពោល​គឺ​កើនឡើង…

ហាណូយ​៖ សមាគម​នាំ​ចេញ​ឈើ​និង​ព្រៃឈើ​វៀតណាម (VTFPA) បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ឈើ​របស់​ប្រទេស​វៀតណាម​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នៅ​ឆ្នាំ​២០១៩​នេះ​បាន​កើនឡើង​ដល់​ប្រមាណ​ជាង ១១,៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​ជា​ចំនួន​លើស​ពី​គោលដៅ​កំណត់​ដោយ​របស់​ឧស្សាហកម្ម​នេះ​ដែល​បាន​កំណត់​ត្រឹមតែ​ចំនួន ១០,៥ ពាន់​លាន​ដុល្លារ ពោល​គឺ​កើនឡើង ២០ ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ នេះ​បើ​តាម​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន vietnamnews ថ្ងៃ​ទី ៣០ ខែធ្នូ​ម្សិលមិញ​នេះ​។

លោក Đỗ Xuân Lập ប្រធាន VTFPA បាន​និយាយ​ថា​ក្រុមហ៊ុន​វៀតណាម​អាច​មាន​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​កន្លែង​ឈរជើង​នៅ​តាម​ទីផ្សារ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ឧស្សាហកម្ម​ឈើ ដោយ​យកឈ្នះ​លើ​ចំណុច​ខ្វះខាត​និង​ដែន​កំណត់​របស់​ពួក​គេ​។

នាយកដ្ឋាន​នាំ​ចេញ – នាំ​ចូល​ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា ការ​នាំ​ចេញ​ផលិតផល​ឈើ​ទៅ​កាន់​សហរដ្ឋអាមេរិក​មានការ​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​នេះ ក៏​ដូច​ជា​កំណើន​ដ៏​ខ្លាំងក្លា​ទៅ​កាន់​ទីផ្សារ​ផ្សេង​ទៀត​រួម​មាន​ប្រទេស​ជប៉ុន ចក្រភព​អង់គ្លេស កា​ណា​ដា អា​ល្លឺ​ម៉​ង់ និង​ហូ​ឡង់​។

ជាមួយ​ដៃគូ​ជប៉ុន​និង​កា​ណា​ដា​ក្នុង​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​និង​ជឿនលឿន​សម្រាប់​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (CPTPP) មន្ត្រី​នាយកដ្ឋាន​ខាងលើ​ក៏​បាន​និយាយ​ថា​ក្រុមហ៊ុន​វៀតណាម​កំពុង​ចាប់ផ្តើម​ទាញ​យក​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ផ្សេង​ៗ​ដែល​ផ្តល់​នូវ​ការ​កាត់​បន្ថយ​ការ​បង់ពន្ធ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដើម្បី​ជ្រៀតចូល​ទីផ្សារ​ទាំងនេះ​បាន​ងាយស្រួល​ជាង​មុន ។

នៅ​ពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប – វៀតណាម (EVFTA) ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ ២០២០ ដ៏​ខ្លី​ខាង​មុខ​នេះ ក្រុមហ៊ុន​វៀតណាម​ក៏​អាច​មាន​លទ្ធភាព​ថ្មី​បន្ថែម​ទៀត​សម្រាប់​អត្ថប្រយោជន៍​នៃ​ការ​កាត់​ពន្ធគយ​ស្រ​ដៀង​គ្នា​និង​គុណសម្បត្តិ​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប​ដែល​ជាទី​ផ្សារ​នាំ​ចេញ​ផលិតផល​ឈើ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​វៀតណា​ម​។

​នាយកដ្ឋាន​នាំ​ចេញ – នាំ​ចូល បាន​កំណត់​គោលដៅ​ចំនួន ១២ ពាន់​លាន​ដុល្លារ​សម្រាប់​ការ​នាំ​ចេញ​ឈើ​នៅ​ឆ្នាំ ២០២០ ដោយ​និយាយ​ថា​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ទីផ្សារ​ធំ ៗ ដូច​ជា​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​ឧស្សាហកម្ម​នេះ ។

​លោក Nguyễn Quốc Khanh ប្រធាន​សមាគម​សិប្បកម្ម​និង​កែ​ច្នៃ​ឈើ​របស់​ទីក្រុង​ហូ​ជី​មិ​ញ​បាន​និយាយ​ថា​វិស័យ​ឈើ​របស់​ប្រទេស​នេះ​បាន​រក្សា​អត្រា​កំណើនថេរ​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​កំពុង​ត្រៀមខ្លួន​ដើម្បី​ក្លាយជា​អ្នក​ឈានមុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍​សម្រាប់​ការ​នាំ​ចេញ​ឈើ​ទៅ​កាន់​ទៅ​ផ្សារ​អន្តរជាតិ ។

លោក Nguyễn Quốc Khanh បាន​ពោល​ជាមួយ​សុទិដ្ឋិនិយម​ថា ថា​ជាមួយនឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កាន់តែ​ច្រើន​រវាង​វៀតណាម​និង​បណ្តា​ប្រទេស​មហាអំណាច​ធំ​ៗ​ដែល​នឹង​ចូល​ជា​ធរមាន​នា​ឆ្នាំ​ខាង​មុខ​មាន​ចំនួន​កើនឡើង នោះ​តម្រូវការ​ផលិតផល​វៀតណាម​និង​ការ​វិនិយោគ​បរទេស​ធំ​ៗ ដែល​ហូរ​ចូល​ក្នុង​ឧស្សាហកម្ម​នេះ​នឹង​មាន​កំណើន​ផង​ដែរ នោះ​ការ​នាំ​ចេញ​ឈើ​របស់​វៀតណាម​ក៏​រំពឹង​ថា​មាន​លទ្ធផល​កាន់តែ​ប្រសើរ ហើយ​រំពឹង​ថា​មាន​គោលដៅ​កំណើន ២០ ភាគរយ​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ