ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​បើ​មិន​ចង់​បរាជ័យ​មិន​គួរ​ស្តាប់​ដំបូន្មាន​ទាំងនេះ​ទេ !

4 ឆ្នាំ មុន

ស្ទើរ​គ្រប់​គ្នា​ហើយ​តែងតែមាន​ទស្សនៈ​ទាក់ទិន​នឹង​ការ​ចាប់ផ្តើម និង​គ្រប់គ្រង​អាជីវកម្ម តែ​ក្នុង​នាម​ជា​អាជីវករ​ម្នាក់ តើ​អ្នក​គួរតែ​ស្តាប់​តាម​នរណា? ដំបូន្មាន​មួយ​ចំនួន​នឹង​ជួយ​អ្នក​ក្នុង​ការ​ដើរ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ តែ​ដំបូន្មាន​មួយ​ចំនួន​ទៀត​មាន​តែ​រុញច្រាន​អ្នក​ឲ្យ​បរាជ័យ​ប៉ុណ្ណោះ​ទោះជា​វា​បាន​ជួយ​ដល់​អ្នក​ដទៃ​ដែល​ស្ថិត​ក្នុង​ស្ថាន​ការ​ស្រ​ដៀង​នឹង​អ្នក​ពិតមែន​ក្តី ។ ដោយហេតុ​ដូចនេះ តើ​អ្នក​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​ជៀសវាង​ធ្លាក់​ក្នុង​អន្ទាក់​ទាំងនេះ? ជាក់ស្តែង​អ្នក​ត្រូវ​ដឹង​ថា​តើ​ដំបូន្មាន​ដែល​អ្នក​កំពុង​តែ​ស្តាប់​ជា​ដំបូន្មាន​ល្អ​ឬ​អាក្រក់​សម្រាប់​អ្នក​ដោយ​ចាប់ផ្តើម​ដំបូង​គេ​ពី​អ្នក​ដែល​ផ្តល់​ដំបូន្មាន​នោះ…

ស្ទើរ​គ្រប់​គ្នា​ហើយ​តែងតែមាន​ទស្សនៈ​ទាក់ទិន​នឹង​ការ​ចាប់ផ្តើម និង​គ្រប់គ្រង​អាជីវកម្ម តែ​ក្នុង​នាម​ជា​អាជីវករ​ម្នាក់ តើ​អ្នក​គួរតែ​ស្តាប់​តាម​នរណា? ដំបូន្មាន​មួយ​ចំនួន​នឹង​ជួយ​អ្នក​ក្នុង​ការ​ដើរ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ តែ​ដំបូន្មាន​មួយ​ចំនួន​ទៀត​មាន​តែ​រុញច្រាន​អ្នក​ឲ្យ​បរាជ័យ​ប៉ុណ្ណោះ​ទោះជា​វា​បាន​ជួយ​ដល់​អ្នក​ដទៃ​ដែល​ស្ថិត​ក្នុង​ស្ថាន​ការ​ស្រ​ដៀង​នឹង​អ្នក​ពិតមែន​ក្តី ។ ដោយហេតុ​ដូចនេះ តើ​អ្នក​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​ជៀសវាង​ធ្លាក់​ក្នុង​អន្ទាក់​ទាំងនេះ?

ជាក់ស្តែង​អ្នក​ត្រូវ​ដឹង​ថា​តើ​ដំបូន្មាន​ដែល​អ្នក​កំពុង​តែ​ស្តាប់​ជា​ដំបូន្មាន​ល្អ​ឬ​អាក្រក់​សម្រាប់​អ្នក​ដោយ​ចាប់ផ្តើម​ដំបូង​គេ​ពី​អ្នក​ដែល​ផ្តល់​ដំបូន្មាន​នោះ ។ តើ​មនុស្ស​ម្នាក់​នោះ​មានបទពិសោធន៍​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ទេ? តើ​ពួក​គេ​ដឹង​ពី​អ្វី​ដែល​ខ្លួន​កំពុងនិយាយ​ទេ? តើ​សកម្មភាព​របស់​ពួក​គេ​ស្រប​ទៅ​នឹង​មាត់​ទេ?
បន្ទាប់​មក​ទៀត​មើល​លើ​គោលបំណង​របស់​ពួក​គេ ។ តើ​ពួក​គេ​កំពុង​តែ​និយាយ​ប្រាប់​អ្នក​ដើម្បី​អួតអាង​ដាក់​អ្នក ឬ​ធ្វើ​ឲ្យ​អ្នក​ភ័យ​ខ្លាច​ឬទេ? លើស​ពី​នេះ​ទៅ​ទៀត​នោះ តើ​ពួក​គេ​កំពុង​តែ​ចង់​បញ្ចុះបញ្ចូល​អ្នក​ឲ្យ​ធ្វើ​អ្វីមួយ​មែន​ទេ? ក្រៅពី​នេះ​ហើយ អ្នក​ត្រូវ​ជៀសវាង​ដំបូន្មាន​សំខាន់​ៗ​ខាងក្រោម​នេះ​៖

១. រៀន​ធ្វើ​ឲ្យ​ដូច​មនុស្ស​ម្នាក់​នោះ​៖
មនុស្ស​ភាគច្រើន​ចូល​ចិត្ត​ប្រៀបធៀប​អាជីវកម្ម​មួយ​ទៅ​នឹង​អាជីវកម្ម​មួយទៀត ។ ជាក់ស្តែង​វា​អាច​មាន​អត្ថប្រយោជន៍ ប៉ុន្តែ​វា​ក៏​អាច​បង្ក​ជា​បញ្ហា​ដល់​អ្នក​ដែរ​ព្រោះ​អ្នក​អាច​ចាប់ផ្តើម​ធ្វើ​ត្រាប់​តាម​អ្នក​ដទៃ ។ តម្លៃ គោលដៅ និង​ការ​ផ្តល់​អាទិភាព​របស់​អាជីវកម្ម​អ្នក​គួរតែ​មាន​ភាព​ខុស​ប្លែក​ពី​អាជីវកម្ម​ដទៃ​លើ​ទីផ្សារ ។

២. ទៅ​រៀន​សិន​ទៅ​៖
មនុស្ស​ជា​ច្រើន​អាច​នឹង​ប្រាប់​អ្នក​ឲ្យ​ទៅ​រៀន​យក​អនុ​បណ្ឌិត​ផ្នែក​អាជីវកម្ម​ជា​មុន​សិន​មុន​នឹង​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម ។ ការ​បន្ត​ការ​សិក្សា​មិនមែន​ជា​រឿង​មិនល្អ​ទេ ប៉ុន្តែ​បើ​អ្នក​ចង់​ចាប់ផ្តើម​អាជីវកម្ម អ្នក​មិន​ចាំបាច់​មាន​សញ្ញាប័ត្រ​អនុ​បណ្ឌិត​ជា​មុន​សិន​ឡើយ ។

៣. អាជីវកម្ម​ពិតប្រាកដ​ត្រូវការ​…៖
អ្នក​ដទៃ​នឹង​ប្រាប់​អ្នក​ពី​អ្វី​ដែល​អ្នក​ត្រូវការ​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​មួយ​ប៉ុន្តែ​សម្រាប់​សហគ្រិន និង​អាជីវករ​មួយ​ចំនួន អ្វី​ដែល​ពួក​គេ​ត្រូវការ​គឺ​គ្រាន់តែ​គំនិត​មួយ​និង​កុំ​ព្យូ័​ទ័​រ​មួយ​គ្រឿង​ប៉ុណ្ណោះ ។ អ្នក​ត្រូវ​ចង​ចាំ​ថា​ពួក​យើង​រស់នៅ​ក្នុង​ជំនាន់​ដែល​ពោរពេញ​ទៅ​ដោយ​ព័ត៌មាន និង​អ្នកមាន​សមត្ថភាព​។ បើ​អ្នក​មិន​មាន​ក្រុមការងារ​ពេញលេញ​ទេ​នោះ អ្នក​ក៏​តែ​អាច​រក​អ្នកធ្វើការ​ក្រៅ​ម៉ោង​ដែល​មាន​សមត្ថភាព​ខ្ពស់​ដែរ ។ អាជីវកម្ម​មាន​ភាព​បត់បែន​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ