ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ខេ​ម​បូ​ឌា ដេ​រី​វេទី​វ អុិច​ឆេ​ង បាន​ផ្ដល់​ចំណេះដឹង​ខាង​វិនិយោគ​ដល់​វិនិយោគិន​ប្រហែល ១០០​នាក់​នៅ​សាល​​របស់ Urban Village

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វេទី​វ អ៊ិ​ច​ឆេ​ង គឺជា​ស្ថាប័ន​មួយ ឬ​ជា​លេខាធិការ​មួយ​ដែល​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ផ្ដល់​ចំណេះដឹង​ខាង​វិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ​ដល់​វិនិយោគិន​ប្រហែល ១០០​នាក់ នៅ​សាល​របស់ Urban…

ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វេទី​វ អ៊ិ​ច​ឆេ​ង គឺជា​ស្ថាប័ន​មួយ ឬ​ជា​លេខាធិការ​មួយ​ដែល​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ផ្ដល់​ចំណេះដឹង​ខាង​វិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ​ដល់​វិនិយោគិន​ប្រហែល ១០០​នាក់ នៅ​សាល​របស់ Urban Village កាលពី​ថ្ងៃ ២៨ និង ២៩ ខែធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ។

លោក Lawrence Kook អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វេទី​វ អ៊ិ​ច​ឆេ​ង បាន​ផ្តល់​មតិ​ស្វាគមន៍​ក្នុង​សិក្ខាសាលា​ជាមួយនឹង​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​គណៈ​ធិ​បតី​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ។ ស្រប​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស និង​សមិទ្ធិ​ផល​នានា​របស់​ប្រទេស​កម្ពុជា លោក​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​នឹង​មានការ​រីក​ចម្រើន​បន្ថែម​ទៀត​នៅ​ក្នុង​ទសវត្សរ៍​ថ្មី​ខាង​មុខ​នេះ​។

លោក​បន្ថែម​ថា​៖ «​វា​គឺជា​វេន​របស់​លោក​អ្នក ដើម្បី​ទទួល​បាន​ជីវិត​ជោគជ័យ​តាម​រយៈ​ចំណេះ​ដឹង​ដែល​អ្នក​នឹង​ទទួល​បាន​នៅ​ក្នុង​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​» ។

ឯកឧត្តម ស៊ូ សុ​ជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក៏​បាន​បន្ថែម​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​អំពី ៖ តើ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​ចាប់ផ្ដើម និង​អនុវត្ត​គម្រោង​របស់​ខ្លួន​ដោយ​​ជោគជ័យ​តាម​របៀប​ណា ? លោក​បាន​ចាត់​ទុក​ឆ្នាំ ២០១៩ ជា​ឆ្នាំ​មួយ​ដែល​ជោគជ័យ​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ហិរិ​ញ្ញ​វត្ថុ ដោយ​យោង​តាម​របាយការណ៍​ការ​កើនឡើង​នៃ​ចំនួន​របស់​វិនិយោគិន ។

លើស​ពី​នោះ​ទៅ​ទៀត ឯកឧត្តម សុខ ដា​រ៉ា អគ្គនាយករង​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា មាន​ប្រសាសន៍​ថា ៖ ការ​កសាង​សមត្ថភាព​របស់​វិនិយោគិន គឺ​មាន​សារសំខាន់​ណាស់ វា​តម្រូវ​ឱ្យ​មាន​វិន័យ​ខាង​អារម្មណ៍ និង​ចំណេះដឹង​បច្ចេកទេស​ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ ។

កំឡុង​ពេល​សិក្ខាសាលា ក្រុម​អ្នកជំនាញ​ខាង​វិនិយោគ​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វេទី​វ អ៊ិ​ច​ឆេ​ង ដែល​មក​ពី​ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក បាន​ក្រើនរំលឹក​ដល់​សិក្ខាកាម​ទាំងអស់​ថា ត្រូវ​គោរព​តាម​គោលការណ៍​របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​ត្រូវ​អនុវត្ត​តាម​ច្បាប់​នៃ​ទីផ្សារ​នេះ ក្នុង​គោលបំណង​ដើម្បី​ទទួល​បាន​ផល​ចំណេញ​កាន់តែ​ច្រើន ។ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វេទី​វ អ៊ិ​ច​ឆេ​ង បាន​អញ្ជើញ​សិក្ខាកាម​ទាំងអស់​មក​ជួប​ផ្ទាល់​នៅ​កា​រិ​ល័យ​របស់​ក្រុមហ៊ុន​ដើម្បី​សិក្សា​ឲ្យ​កាន់តែ​ច្បាស់​អំពី ៖ តើ​ត្រូវ​វិនិយោគ​ប្រកបដោយ​ជំនាញ និង​ចៀសវាង​ហានិភ័យ​ក្នុង​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​តាម​របៀប​ណា?

គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វេទី​វ អ៊ិ​ច​ឆេ​ង សម្រាប់​ការ​ផ្ដល់​ចំណេះដឹង​ដល់​ប្រជាជន​កម្ពុជា អំពី​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ តាម​រយៈ​សិក្ខា​សាលា​​តាម​បណ្ដាល​ខេត្ត​នានា សិក្ខាសាលា​ផ្សេង​ៗ និង​កម្មវិធី​ផ្ដល់​ប្រឹក្សា​ពី​ឧបករណ៍​និ​ស្ស​ន្ទ ។ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វេទី​វ អ៊ិ​ច​ឆេ​ង បាន​ចូលរួម​នៅ​ក្នុង​ពិព័រណ៍​អន្តរជាតិ​និង​ព្រឹត្តិការណ៍​ផ្សេង​ៗ​គ្នា​ជា​ច្រើន ដើម្បី​នាំ​យក​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ពិភពលោក និង​នាំ​វិនិយោគិន​បរទេស​ដែល​មាន​សក្តានុពល​ខ្លាំង​មក​កាន់​ប្រទេស​កម្ពុជា ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ