ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញថា កុំទុកលុយក្នុងគណនីសន្សំច្រើនពេក

4 ឆ្នាំ មុន

មនុស្ស​ម្នាក់​ៗ​តែងតែមាន​អារម្មណ៍ល្អ និង​សុវត្ថិភាព​ពេល​ដែល​ដឹង​ថា​ខ្លួន​មាន​ទុក​លុយ​ច្រើន​ក្នុង​គណនី​សន្សំ​ដែល​ពួក​គេ​អាច​ដក​បាន​គ្រប់ពេល​ដែល​ខ្លួន​ត្រូវការ ។ ប៉ុន្តែ​ការ​មាន​លុយ​ច្រើន​ពេក​ទុក​សន្សំ​ក៏​មាន​ផលវិបាក​ជា​ច្រើន​ដែរ ។ បញ្ហា​ទី​មួយ គឺ​អ្នក​មិន​អាច​រក​ប្រាក់​ចំណូល​ពី​វា​ច្រើន​ឡើយ ។ ជា​ទូទៅ​ធនាគារ​ឲ្យ​ការ​ប្រាក់​សម្រាប់​ប្រាក់​សន្សំ​មិន​ខ្ពស់​ទេ លើស​ពី​នេះ​ទៅ​ទៀត…

មនុស្ស​ម្នាក់​ៗ​តែងតែមាន​អារម្មណ៍ល្អ និង​សុវត្ថិភាព​ពេល​ដែល​ដឹង​ថា​ខ្លួន​មាន​ទុក​លុយ​ច្រើន​ក្នុង​គណនី​សន្សំ​ដែល​ពួក​គេ​អាច​ដក​បាន​គ្រប់ពេល​ដែល​ខ្លួន​ត្រូវការ ។ ប៉ុន្តែ​ការ​មាន​លុយ​ច្រើន​ពេក​ទុក​សន្សំ​ក៏​មាន​ផលវិបាក​ជា​ច្រើន​ដែរ ។

បញ្ហា​ទី​មួយ គឺ​អ្នក​មិន​អាច​រក​ប្រាក់​ចំណូល​ពី​វា​ច្រើន​ឡើយ ។ ជា​ទូទៅ​ធនាគារ​ឲ្យ​ការ​ប្រាក់​សម្រាប់​ប្រាក់​សន្សំ​មិន​ខ្ពស់​ទេ លើស​ពី​នេះ​ទៅ​ទៀត ប្រទេស​តែងតែ​ជួប​អតិផរណា​ដែល​ធ្វើ​ឲ្យ​លុយ​របស់​អ្នក​បាត់បង់​តម្លៃ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ មាន​ន័យ​ថា​លុយ​ដែល​អ្នកមាន​ថ្ងៃនេះ​អាច​ទិញ​របស់​បាន​តិច​ជាង​មុន​នៅ​ថ្ងៃក្រោយ ។
លើស​ពី​នេះ​ទៅ​ទៀត អ្នក​បាត់បង់​ឱកាស​ក្នុង​ការ​រក​ចំណូល​បន្ថែម​ព្រោះតែ​អ្នក​ទុក​លុយ​ចោល និង​មិន​យក​វា​ទៅ​ប្រើប្រាស់​ឬ​វិនិយោគ ។ ដូច្នេះ​អ្នក​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ?

អ្នកជំនាញ​បាន​ផ្តល់​យោបល់​មក​ថា អ្នក​គួរតែ​ទុក​លុយ​ដែល​ស្មើនឹង​ការ​ចំណាយ​របស់​អ្នក​គ្រប់​ពី ៤​ទៅ ៦​ខែ​ក្នុង​គណនី​សន្សំ ហើយ​ថវិកា​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន អ្នក​គួរតែ​យក​វា​ទៅ​វិនិយោគ​ដើម្បី​រក​ចំណូល​ឲ្យ​អ្នក​បន្ថែម ។ បញ្ហា​ទី​ពីរ​នៅ​ពេល​ដែល​អ្នកមាន​លុយ​ច្រើន​ទុក​ក្នុង​គណនី​សន្សំ​គឺ​វា​ជំរុញ​ឲ្យ​មនុស្ស​ចាយវាយ​ច្រើន ។ លុយ​ប្រៀប​បានជា​ទឹក ដែល​តែងតែ​រក​ច្រក​ហូរ​ចេញ​ដោយ​ខ្លួនឯង ។ នៅ​ពេល​ដែល​មាន​លុយ​ច្រើន​ទុក​ចោល​មិន​ធ្វើ​អ្វី​ខួរក្បាល​មនុស្ស​ដំណើរការ​ខុស​គ្នា​នឹង​ពេល​ដែល​មនុស្ស​គ្មាន​លុយ ។ លុយ​ច្រើន​បង្កើត​តម្រូវការ​ថ្មី​ដល់​មនុស្ស ដែល​មាន​ន័យ​ថា​លុយ​ច្រើន​តែងតែ​ជំរុញ​ឲ្យ​មនុស្ស​គិត​ឃើញ​អ្វី​ផ្សេង​ៗ​ដើម្បី​ទិញ​ឬ​ចាយវាយ​លើ ។

ដូច្នេះ​ដំណោះស្រាយ​សម្រាប់​បញ្ហា​ទី​ពីរ​នេះ​ក៏​ដូច​ខាងលើ​ដែរ គឺ​អ្នក​មិន​គួរ​ទុក​លុយ​លើស​ពី​ការ​ចំណាយ​ពី ៤ ទៅ ៦ ខែ​ក្នុង​គណនី​សន្សំ​អ្នក​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត ដើ​ម្បើ​ចៀសវាង​ការ​ចាយវាយ​ច្រើន អ្នក​អាច​យក​ក្រដាសប្រាក់​ជាប់​ខ្លួន​តិច ឬ​បើ​អ្នកជា​មនុស្ស​ចូល​ចិត្ត​ទិញ​តាម​កម្មវិធី​ទូរស័ព្ទ នោះ​អ្នក​មិន​គួរ​ទុក​លុយ​ច្រើន​ក្នុង​គណនី​ចាយវាយ​នោះ​ឡើយ ។ ក្រៅពី​នេះ​ហើយ អ្នក​ត្រូវ​កំណត់​គោលដៅ​ផ្នែក​លុយ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ឲ្យ​អ្នក​រំលឹក​ខ្លួនឯង​ពី​អ្វី​ដែល​អ្នក​ចង់​សម្រេច​នៅ​ថ្ងៃ​មុខ និង​តាមដាន​មើល​លទ្ធផល​របស់​ខ្លួន​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ