ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​ដី​មួយ​ប្លង់​ទុកជា​កេរ​ឱ្យ​កូន​ភ្លាម បន្ទាប់​​ពី​ឈ្នះ ៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ

4 ឆ្នាំ មុន
  • ភ្នំពេញ

ឪពុក​ម្តាយ​គ្រប់​រូប​រមែង​ចង់​សន្សំទ្រព្យ​ទុកជា​កេរ​ឱ្យ​កូន ចុះបើ​ឪពុក​ម្តាយ​ជា​អ្នក​មិនសូវ​មាន​លទ្ធ​ភាព គាត់​ម៉េច​នឹង​អាច​គិតដល់​ថា មាន​កេរ​ចែក​ដល់​កូន​ៗ​របស់​គាត់ ។ នេះ​ជា​រឿង​ពិត​របស់​អ្នក​ស្រី វន មី ដែល​មិន​ធ្លាប់​រំពឹង​ថា ថ្ងៃ​ណាមួយ​គាត់​អាច​នឹង​មានទ្រព្យ​សម្បត្តិ​ចែក​ឱ្យ​កូន​ទាល់តែ​សោះ…

ឪពុក​ម្តាយ​គ្រប់​រូប​រមែង​ចង់​សន្សំទ្រព្យ​ទុកជា​កេរ​ឱ្យ​កូន ចុះបើ​ឪពុក​ម្តាយ​ជា​អ្នក​មិនសូវ​មាន​លទ្ធ​ភាព គាត់​ម៉េច​នឹង​អាច​គិតដល់​ថា មាន​កេរ​ចែក​ដល់​កូន​ៗ​របស់​គាត់ ។ នេះ​ជា​រឿង​ពិត​របស់​អ្នក​ស្រី វន មី ដែល​មិន​ធ្លាប់​រំពឹង​ថា ថ្ងៃ​ណាមួយ​គាត់​អាច​នឹង​មានទ្រព្យ​សម្បត្តិ​ចែក​ឱ្យ​កូន​ទាល់តែ​សោះ ប៉ុន្តែ​ពេល​នេះ​គាត់​បាន​ទិញ​ដី​មួយ​ប្លង់​សម្រាប់​ជា​កេរ​ដល់​កូន​ៗ​របស់​គាត់​ក្រោយ​ឈ្នះ​ទឹក​ប្រាក់ ៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ។

អ្នកស្រី​បញ្ជាក់​ថា ៖​ «​ប្រាក់ ៤០​លាន​រៀល មួយ​ជីវិត​ហើយ​ខ្ញុំ​មិន​ធ្លាប់​កាន់​ទេ ឥឡូវនេះ​មាន​លុយ​ច្រើន​ក្នុង​ដៃ ខ្ញុំ​នឹង​យក​ទៅ​ទិញ​ដីស្រែ​មួយ​ប្លង់​ទុកជា​កេរ​ឱ្យ​កូន ៤​នាក់​របស់ខ្ញុំ ព្រោះ​គ្មាន​អី​ចែក​ឱ្យ​កូន​ទេ និង​សល់​ខ្លះ​ទុក​បើក​របរ​លក់​ឥ​វ៉ា​ន់​ចាប់ហួយ​ផង​ដែរ​» ។

គួរ​បញ្ជាក់​ថា កសិករ​នៅ​ភូមិ​ជំរៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​រូប​នេះ​បាន​ត្រូវ​រង្វាន់​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ កាលពី​រសៀល​ថ្ងៃ​ទី ២១​ខែធ្នូ ឆ្នាំ ២០១៩​កន្លង​ទៅ​ថ្មី​ៗ​នេះ ។ ក្រោយ​ឈ្នះ​រង្វាន់​គាត់​ក៏​បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ៣ កេស​ថែម​ទៀត​ចែក​អ្នក​ភូមិ​ដែល​មក​ជួយ​អបអរសាទរ​គាត់​នៅ​ថ្ងៃ​នោះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ