ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក ញឹក ប៊ុ​ន​ឆៃ រំពឹង​ដល់​ការ​បញ្ចូល​គ្នា​ជាមួយ​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​នា​ខែមករា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ញឹក ប៊ុ​ន​ឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ កន្លង​មក​ថា គោលការណ៍​នៃ​ការ​រួម​បញ្ចូល​គ្នា…

រាជធានី​ភ្នំពេញ ៖ លោក ញឹក ប៊ុ​ន​ឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ កន្លង​មក​ថា គោលការណ៍​នៃ​ការ​រួម​បញ្ចូល​គ្នា រវាង​គណបក្ស​លោក ជាមួយនឹង​គណបក្សហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​នៅ​តែ​រក្សា​ដដែល ប៉ុន្តែ​រង់ចាំគណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច ដែល​កំពុង​ដោះស្រាយ​បញ្ហា​តែងតាំង​ប្រធាន​ស្តីទី​គណបក្ស​នេះ​ឱ្យ​រួចរាល់​សិន ។

សូម​បញ្ជាក់​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្រោយ​ពី​រង​របួសធ្ងន់​ក្នុង​គ្រោះថ្នាក់​ច​រាចរណ៍​រហូត​បណ្តាល​ឱ្យ​អ្នក​ម្នាង​ស្លាប់​នោះ ដើម្បី​និរន្តរភាព​គណបក្ស ព្រះ​អង្គ​បាន​តែងតាំង​ព្រះរាជបុត្រ​ព្រះ​អង្គ គឺ​ព្រះ​អង្គ​ម្ចាស់ ចក្រាវុធ ជា​ប្រធាន​ស្តីទី​គណបក្ស ដឹកនាំ​ជំនួស ។ មុន​នេះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក
ញឹក ប៊ុ​ន​ឆៃ និង​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ប្រកាស​ធ្វើ​សមាជ​ច្របាច់​បញ្ចូល​គ្នា នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩​កន្លង​ទៅ ។ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បានលុប​ចោល​ទៅ​វិញ ដោយសារ​បញ្ហា​នៃ​ភាគី​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច ហើយ​សម្តេច​ក្រឡាហោម ស ខេ​ង ក្នុង​នាម​ជា​ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ស្នើ​ឱ្យ​ពន្យារ​ការ​ធ្វើ​សមាជ​នោះ ដោយ​សុំ​ឱ្យ​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​ឱ្យ​រួចរាល់​សិន ។

ទោះបីជា​បែប​ណា លោក ញឹក ប៊ុ​ន​ឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​អះអាង​ថា​សមាជ​ច្របាច់​បញ្ចូល​គ្នា​អាច​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែមករា ឆ្នាំ​២០២០​ខាង​មុខ​នេះ ។ លោក​បន្ថែម​ថា ពេល​នេះ​គណបក្ស​របស់​លោក​រង់​ចាំតែ​ការ​រៀបចំ​របស់​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​ប៉ុណ្ណោះ ហើយ​បន្ទាប់​មក​គឺ​អាច​កំណត់​យក​ថ្ងៃ​ជាក់លាក់ ដើម្បី​រៀបចំ​សមាជ​រួម​បញ្ចូល​គ្នា ដោយសារ​តែការងារ​ផ្សេង​ៗ​ទាក់ទង​នឹង​គោលនយោបាយ លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង គឺ​បាន​ប្រជុំ​ឯកភាព​គ្នា​រួចរាល់​អស់ហើយ ។

បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​នេះ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ បាន​ស្នើ​ឲ្យ​គណបក្ស​នេះ​ពន្យារពេល​ធ្វើ​សមាជ​វិ​សាម​ញ្ញា​របស់​ខ្លួន​ជា​បណ្តោះអាសន្ន​សិន រហូត​ដល់​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​ចប់​សព្វគ្រប់​ជា​មុន​សិន ។ មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​បាន​នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ៕ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ