ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជា​​ច្រើន​ពាន់​នាក់​​បង្ខំ​​ចិត្ត​រត់​មក​ឆ្នេរ​សមុទ្រ​គេច​ខ្លួន​ ពេល​ភ្លើង​កំពុង​រាត​ត្បាត

4 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី ៖ មនុស្ស​ច្រើន​ពាន់​នាក់ ​កាលពី​ថ្ងៃ​ទី​៣១ ខែ​​ធ្នូ ឆ្នាំ​២០១៩ ត្រូវ​បង្ខំចិត្ត​រត់​ភៀស​ខ្លួន​ទៅ​កាន់​ឆ្នេរ​មាត់សមុទ្រ​នានា នៅ​ភាគ​អាគ្នេយ៍​អូស្ត្រាលី ដើម្បី​គេច​ចេញពី​ភ្លើង​ឆេះ​ព្រៃ​ដ៏​​សាហាវ​ដែល​​កំពុង​រាតត្បាត​តំបន់​ទេសចរ​ដ៏​ពេញ​និយម​មួយ​។ ចំណែក​អ្នក​មក​សម្រាក​វិស្សមកាល…

ប្រទេស​អូស្ត្រាលី ៖ មនុស្ស​ច្រើន​ពាន់​នាក់ ​កាលពី​ថ្ងៃ​ទី​៣១ ខែ​​ធ្នូ ឆ្នាំ​២០១៩ ត្រូវ​បង្ខំចិត្ត​រត់​ភៀស​ខ្លួន​ទៅ​កាន់​ឆ្នេរ​មាត់សមុទ្រ​នានា នៅ​ភាគ​អាគ្នេយ៍​អូស្ត្រាលី ដើម្បី​គេច​ចេញពី​ភ្លើង​ឆេះ​ព្រៃ​ដ៏​​សាហាវ​ដែល​​កំពុង​រាតត្បាត​តំបន់​ទេសចរ​ដ៏​ពេញ​និយម​មួយ​។

ចំណែក​អ្នក​មក​សម្រាក​វិស្សមកាល ​និង​ប្រជាជន​ប្រមាណ​ជា​៤០០០​នាក់ បាន​រត់គេច​ចេញ​មក​កាន់​មាត់សមុទ្រ នៃ​ក្រុង ​MALLACOOTA​។ មនុស្ស​ជា​ច្រើន​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅពី​រត់​មក​​កាន់​មាត់សមុទ្រ​បែប​នេះ ដើម្បី​គេច​ចេញពី​ភ្លើង​ដែល​ឆេះ​ព័ទ្ធ​ទីក្រុង​នេះ​ឡើយ​។

ប្រជាជន​មួយ​ចំនួន​បាន​នាំ​គ្នា​ឡើង​លើ​នាវា​របស់​ពួក​គេ​ប៉ុនប៉ង គេច​ចេញពី​បណ្ដា​ទិវា​ដ៏​អាក្រក់​បំផុត​ដែល​​ពុំ​​ធ្លាប់​ជួប​ប្រទះ ចាប់តាំងពី​ដើមខែ​កញ្ញា​ នៃ​ការ​ចាប់ផ្ដើម​ភ្លើង​ឆេះ​ព្រៃ​ដ៏​បំផ្លិចបំផ្លាញ​ទាំងនេះ​មក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ