មិនថា ជាការប្រកបការងារប្រចាំថ្ងៃ ឬអាជីវកម្មផ្ទាល់ខ្លួនទេ មនុស្សគ្រប់គ្នាជៀសមិនផុតពីការបរាជ័យឡើយ ។ ហើយក្នុងនាមជាអាជីវករវិញអ្នកប្រហែលជាមានទម្លាប់វិនិយោគអស់ពីខ្លួនទៅលើគំនិតរបស់អ្នកដែលជាហេតុនាំឲ្យអាជីវករជាច្រើនជួបការលំបាកក្នុងការក្រោយឈរវិញពេលដែលជួបនឹងឧបសគ្គ ឬភាពបរាជ័យ ។ ដូច្នេះបើអ្នកកំពុងតែធ្លាក់ក្នុងស្ថានការដូចនេះ តើអ្នកត្រូវធ្វើអ្វីបន្ទាប់?
១. ស្រមើស្រមៃ៖
មនុស្សភាគច្រើននឹងចាប់មានទឹកចិត្តឡើងវិញបើពួកគេគិតពីអនាគតច្រើនជាងគិតតែលើការបរាជ័យរបស់ខ្លួន ។ បើអ្នកបរាជ័យក្នុងការសម្រេចអ្វីមួយ អ្នកអាចគិតពីគោលដៅថ្មីៗទៀតពេលដែលអ្នកចង់សម្រេចច្បាស់លាស់ បន្ទាប់មកកត់ត្រាវាទុកដើម្បីជាការរំឭកដល់ខ្លួនឯង ។
២. ធ្វើវាដោយខ្លួនឯងពេលដែលអ្នកមិនទាន់ច្បាស់លាស់៖
បើអ្នកមិនទាន់ច្បាស់ថាគំនិតអ្នកអាចនឹងជោគជ័យ ឬអត់ទេ អ្នកមិនគួរចំណាយធនធានច្រើនលើវាពេកទេ ។ ផ្ទុយមកវិញ អ្នកអាចព្យាយាមធ្វើកិច្ចការដោយខកលួមឯងជាមុនសិន ។ អ្នកត្រូវចងចាំថារាល់ពេលដែលអ្នកព្យាយាមពង្រីកអាជីវកម្ម ឬសម្រេចគោលដៅណាមួយ អ្នកត្រូវតែចូលរួមដោយសកម្ម និងបែងចែកការងារណាដែលមិនសំខាន់ដល់អ្នកដទៃ ។
៣. ទទួលស្គាល់ការបរាជ័យ៖
បន្ទាប់ពីបរាជ័យហើយ អ្នកមិនគួរព្យាយាមលាក់បាំងវាដោយគិតថាវាជារឿងអាម៉ាស់ទេ តែអ្នកគួរតែទទួលស្គាល់ជាសាធារណៈទៅវិញថាវាជាកំហុសឆ្គងរបស់អ្នក ។ ការធ្វើដូចនេះនឹងជួយឲ្យអ្នកមើលឃើញថាមានមនុស្សជាច្រើនដែលស្ថិតក្នុងស្ថានការដូចអ្នកដែរ ហើយអ្នកអាចបើកទទួលឱកាសបានកាន់តែច្រើនទៀតផង ។
៤. យកវាធ្វើជារឿងកំប្លែង៖
នៅពេលដែលអ្នកអាចយករឿងដ៏ជូរចត់របស់អ្នកមកធ្វើវាជារឿងកំប្លែងអាចសើចសប្បាយហើយ វាដូចជាប្រាប់មកថាអ្នកបានដើរផុតវាហើយ ។ ប្រាកដណាស់ ការធ្វើជាអាជីវករជាការងារដែលមានស្ត្រេសច្រើន និងតែងតែនាំយកបញ្ហាផ្នែកហិរញ្ញវត្ថុ គ្រួសារ និងមុខមាត់របស់អ្នកថែមទៀត ។ ប៉ុន្តែអ្នកមិនគួរមានអារម្មណ៍ខ្មាស់អៀននឹងវាទេ ។ ផ្ទុយមកវិញ ការចែករំលែកជាមួយនឹងក្រុមមនុស្សដែលអ្នកស្គាល់អាចជំរុញទឹកចិត្តអ្នកឲ្យបន្តដំណើរទៅមុខបានកាន់តែលឿន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ