ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២០ ​លោក​ត្រាំ​ត្រូវ​ចាកចេញ ​ឬ​បន្ត​​១​អាណត្តិ​ទៀត

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ឆ្នាំ​២០១៩ ​បាន​បញ្ចប់​ក្នុង​ស្ថានភាព​មិន​ប្រសើរ សម្រាប់​ប្រធានាធិបតី​អា​មេ​រិក លោក​ដូ​ណា​ល់​ត្រាំ​។ លោក​ក្លាយជា​ប្រធានាធិបតី​ទី​៣​របស់​សហរដ្ឋអាមេរិក ដែល​រង​ការ​ចោទប្រកាន់​ក្នុង​សភា​។ ការ​ទូរស័ព្ទ​របស់​លោក​ទៅ​កាន់​ប្រ​ធា​ធិ​បតី​អ៊ុយ​ក្រែ​ន លោក​ត្រូវ​រង​ការ​ចោទប្រកាន់​ដល់​ទៅ​២…

សហរដ្ឋអាមេរិក ៖ ឆ្នាំ​២០១៩ ​បាន​បញ្ចប់​ក្នុង​ស្ថានភាព​មិន​ប្រសើរ សម្រាប់​ប្រធានាធិបតី​អា​មេ​រិក លោក​ដូ​ណា​ល់​ត្រាំ​។ លោក​ក្លាយជា​ប្រធានាធិបតី​ទី​៣​របស់​សហរដ្ឋអាមេរិក ដែល​រង​ការ​ចោទប្រកាន់​ក្នុង​សភា​។

ការ​ទូរស័ព្ទ​របស់​លោក​ទៅ​កាន់​ប្រ​ធា​ធិ​បតី​អ៊ុយ​ក្រែ​ន លោក​ត្រូវ​រង​ការ​ចោទប្រកាន់​ដល់​ទៅ​២ រំលោភ​បំពាន​អំណាច​និង​រារាំង​កិច្ច​ដំណើរការ​ល្អ​របស់​សភា ដូច្នេះ​សំណុំរឿង​ដកហូត​តំណែង​លោក​ក្រោយ​សភា​អនុម័ត​រួច លោក​ត្រូវ​ឆ្លើយ​នៅ​មុខ​ព្រឹទ្ធសភា ដែល​អាច​ចាប់ពី​ខែមករា​ទៅ​។ ពុំដែល​មាន​ទេ​ដែល​ប្រធានាធិបតី​អា​មេ​រិ​កមួយ​រូប ត្រូវ​ទម្លាក់​ដោយ​បណ្ដា​សមាជិក​ព្រឹទ្ធសភា​។ លោក​រី​ឆា​ដ​និក​សុ​ន​ដែល​បណ្ដា​សមាជិក​ព្រឹទ្ធសភា​មិន​ពេញចិត្ត បាន​ជ្រើស​យក​ការ​សុំ​លាលែង​ចេញពី​តំណែង​។

សម្រាប់​ពេល​នេះ​សមាជិក​ព្រឹទ្ធសភា​ភាគច្រើន​នៅ​ខាង​លោក​ត្រាំ​។ សមាជិក​ព្រឹទ្ធសភា​នៃ​គណ​បក្ស​សាធារណរដ្ឋ ដល់​ទៅ​យ៉ាងតិច​២០​រូប​បោះ​ឆ្នោត​គាំទ្រ ទើប​អាច​ធ្វើ​អី​លោក​ត្រាំ​បាន​។ បែប​នេះ​មើលទៅ​វា​មាន​លទ្ធភាព​តិច​ណាស់​។ ផ្ទុយ​ទៅ​វិញ​លោក​ត្រាំ​អាច​ឆ្លៀតឱកាស​នោះ ពង្រឹង​គ្រឹះ​របស់​លោក​កាន់តែ​មាំ​ថែម​ទៀត​ផង​។ លោក​ត្រាំ​រហូត​ដល់​អះអាង​ថា លោក​នឹង​ប្រើ​សវនាកា​នោះ​ជា​វេទិកា​នយោបាយ​មួយ​។ លោក​ថា​យើង​នឹង​លាតត្រដាង​ជា​លើក​ដំបូង​ថា​តើ​ប្រព័ន្ធ​ពុករ​លូ​យ​មាន​ដល់​ចំណុច​ណា​។ ខ្ញុំ​ជាប់​ឆ្នោត​ដោយសារ​ចង់​បារ​ប្រព័ន្ធ​នេះ​ចេញ ហើយ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​ធ្វើ​។

ដំណឹង​អាក្រក់​ចំពោះ​លោក​ត្រាំ អាច​មាន​ទាន់​ទិន​នឹង​សេដ្ឋកិច្ច​អា​មេ​រិ​ក ដែល​អាច​មានការ​យឺត​យ៉ាវ​ ឬ​ស្រុត​ចុះ​។ គ្មាន​ប្រធានាធិបតី​អា​មេ​រិ​ក​រូប​ណា​អាច​ជាប់​ឆ្នោត​ពេល​សេដ្ឋកិច្ច​ប្រទេស​មាន​ស្ថានភាព​បែប​នេះ​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ