ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ចូល​ឆ្នាំ​ថ្មី​ ​មនុស្ស​១៤៧​នាក់ត្រូវ​​ចាប់​ខ្លួន

4 ឆ្នាំ មុន

ប្រទេស​តួ​​ក​គី ៖ ទីភ្នាក់ងារ​ព័​ត៌​៌​មាន​រដ្ឋ​តូ​ក​គី​ANADOLU រាយការណ៍​នា​ថ្ងៃ​ទី​៣០​ធ្នូ​ថា អាជ្ញាធរ​តួក​​គី​បាន​ចាប់ខ្លួន​មនុស្ស​១៤៧​នាក់ ក្នុង​នោះ​មាន​ជនបរទេស​ច្រើន​សិប​នាក់ ដែល​សង្ស័យ​ស្ថិត​ក្នុង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ក្នុង​ប្រតិបត្តិការ​នានា ដែល​បាន​ធ្វើ​មុន​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​។ ទីភ្នាក់ងារ​ព័ត៌មាន​នោះ​បញ្ជាក់​ថា…

ប្រទេស​តួ​​ក​គី ៖ ទីភ្នាក់ងារ​ព័​ត៌​៌​មាន​រដ្ឋ​តូ​ក​គី​ANADOLU រាយការណ៍​នា​ថ្ងៃ​ទី​៣០​ធ្នូ​ថា អាជ្ញាធរ​តួក​​គី​បាន​ចាប់ខ្លួន​មនុស្ស​១៤៧​នាក់ ក្នុង​នោះ​មាន​ជនបរទេស​ច្រើន​សិប​នាក់ ដែល​សង្ស័យ​ស្ថិត​ក្នុង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ក្នុង​ប្រតិបត្តិការ​នានា ដែល​បាន​ធ្វើ​មុន​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​។

ទីភ្នាក់ងារ​ព័ត៌មាន​នោះ​បញ្ជាក់​ថា ក្នុង​ចំណោម​ជន​ត្រូវ​ចាប់ខ្លួន​ទាំងនេះ មាន​ជនជាតិ​អ៊ី​រ៉ា​ក់​និង​ស៊ី​រី​ច្រើន​សិប​នាក់​និង​ជនជាតិ​ម៉ា​រ៉ុ​ក​ម្នាក់​។ ប្រតិបត្តិការ​តាម​ប្រមាញ់​នោះ​ត្រូវ​បាន​ធ្វើ​រយៈពេល​ប៉ុន្មាន​​ថ្ងៃ​ចុង​ក្រោយ​នេះ ក្នុង​ខេត្ត​៩​របស់​តួ​ក​គី​រួម​ទាំង​នៅ​ក្រុង​អ៊ី​ស្តង់​ប៊ុល អង់កា​រ៉ា​និង​បួរ​សា​។ បណ្ដា​អាវុធ គ្រាប់រំសេវ ​និង​បណ្ដា​សម្ភារ​ព័ត៌មានវិទ្យា​ត្រូវ​បាន​រឹបអូស នៅ​តាម​ផ្ទះ​នានា​ដែល​លុក​ចូល​ឆែកឆេរ​។

ចាប់តាំងពី​យូរ​មក​ហើយ​ត្រូវ​គេ​សង្ស័យ​ថា​ជា​អ្នក​បណ្ដោយ​ឲ្យ​ពួក​ជី​ហា​ដ​ឆ្លងកាត់​ព្រំដែន ចូល​ស៊ី​រី ក្រោយ​ចាប់ផ្ដើម​ជម្លោះ​ដែល​ហែកហួរ​ប្រទេស​នេះ ចាប់តាំងពី​ឆ្នាំ​២០១១​មក តួ​ក​គី​រង​ការ​វាយ​ប្រហារ​ភេរវកម្ម​ជា​ច្រើន ពី​សំណាក់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។ ប្រទេស​នេះ​បាន​ចូល​ក្នុង​ក្រុមចម្រុះ​អន្តរ​ជាតិ​ប្រឆាំង​ជី​ហា​ដ​នាំមុខ​ដោយ​អា​មេ​រិ​ក​។

កាលពី​យប់​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​២០១៧ មនុស្ស​៣៩​នាក់ ក្នុង​នោះ​មាន​អ្នកទេសចរ​បរទេស​ច្រើន​នាក់ បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយ ប្រឆាំង​ហាង​ឌី​ស្កូ​មួយ​នៃ​ក្រុង​អ៊ី​ស្តង់​ប៊ុល ជា​ការ​វាយប្រហារ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។

ចាប់តាំងពី​នោះ​មក​អា​ជា្ញ​ធរ​តួ​ក​គី បង្កើន​ការ​ចាប់ខ្លួន​មនុស្ស​សង្ស័យ​មាន​ទំនាក់ទំនង​ជាមួយ​បណ្ដា​ក្រុម​រ៉ា​ឌី​កាល់ ខណៈ​ជិត​ដល់​បុណ្យ​សំខាន់​ៗ​ពិសេស​បុណ្យ​ដំណាច់ឆ្នាំ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ