ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនាព្រឹកថ្ងៃទី៣០ ខែធ្នូនេះ បានថ្លែងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការងារ និងកាស្នើសុំកូតាប្រើប្រាស់ហត្ថពលកម្មបរទេស សម្រាប់ឆ្នាំ២០២០ និងសារាចរណ៍ណែនាំលេខ០៧ ស្តីពីការពង្រឹងការគ្រប់គ្រងអាជីវកម្ម ល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយ:អ៊ីនធើណែតអនឡាញក្នុង និងក្រៅប្រទេស ។
លោកអភិបាលខេត្តបានថ្លែងក្នុងកិច្ចប្រជុំថា រយៈកាលកន្លងទៅនេះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរការងារទាំងអស់ ពិតជាបានរួមចំណែកជាមួយរដ្ឋបាលខេត្តទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារក្នុងវិស័យរបស់ខ្លួនបានយ៉ាងល្អ ទន្ទឹមនោះបានដោះស្រាយវិវាទការងារប្រកបដោយប្រសិទ្ធភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
ក្នុងឱកាសនេះដែរលោក អភិបាលខេត្តបានឧបត្ថម្ភថវិកាជារង្វាន់លើកទឹកចិត្តចំនួន១០លានរៀល ជូនដល់មន្ទីរការងារនេះជាលើកទី៣ហើយ ដែលមន្ទីរការងារទទួលបានកោតសរសើរ ពីលោកអភិបាលខេត្តព្រមទាំងបានទទួលបានប្រាក់ឧបត្ថម្ភសរុបចំនួន២២លានរៀល ជូនដល់មន្ត្រីអធិការកិច្ច និងផ្សះផ្សាវិវាទការងារនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ដែលបានចុះបំពេញការងារស្របតាមបរិបទក្នុងការវិនិយោគបច្ចុប្បន្នដោយមិនគិតពេលវេលាថ្ងៃយប់ ថ្ងៃសម្រាកចុងសប្តាហ៍ឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ