ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណាមិនភ័យជិះដើរលេងសុខៗ ប៉ូលិស​ដេញតាមពីក្រោយ ដួលម៉ូតូព្រូស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​គ្មាន​ស្លាក​លេខ​មក​ពី​ខេត្តតាកែវ​គោលបំណង​ទៅ​លេង​កម្សាន្ត​កោះ​ពេជ្រ តែ​បែរជា​ត្រូវ​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​ប្រទះ​ឃើញ​និង​ដាក់​ការ​សង្ស័យ​ក៏​ជិះ​ដេញ​តាម​ឃាត់​ធ្វើ​អោយ​យុវជន​២នាក់​​នោះ​ភ័យ​ស្លន់ស្លោ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​រហូត​បណ្តាល​ឱ្យ​ដួល​ម៉ូតូ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ខាង​មុខ​ផ្សារ​រាត្រី តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​គ្មាន​ស្លាក​លេខ​មក​ពី​ខេត្តតាកែវ​គោលបំណង​ទៅ​លេង​កម្សាន្ត​កោះ​ពេជ្រ តែ​បែរជា​ត្រូវ​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​ប្រទះ​ឃើញ​និង​ដាក់​ការ​សង្ស័យ​ក៏​ជិះ​ដេញ​តាម​ឃាត់​ធ្វើ​អោយ​យុវជន​២នាក់​​នោះ​ភ័យ​ស្លន់ស្លោ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​រហូត​បណ្តាល​ឱ្យ​ដួល​ម៉ូតូ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ខាង​មុខ​ផ្សារ​រាត្រី តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​។

យុវជន​ទាំង​២​នាក់​ខាងលើ​នេះ ក្នុង​នោះ​ម្នាក់​ឈ្មោះ ស៊ុន ផា​ន​ណា​ក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រពាំង​ក្រ​ញូ ឃុំ​ត្រពាំង​ក្រ​ញូ ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ម្នាក់​ទៀត​ឈ្មោះ ឆែម កំសត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ យុវជន​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស គ្មាន​ស្លាក​លេខ ធ្វើ​ដំណើរ​មក​ពី​ខេត្តតាកែវ ក្នុង​គោលបំណង​ជិះ​ទៅ​លេង​កោះ​ពេជ្រ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៣ ក្នុង​ទិស​ពី​ជើង​ទៅ​ត្បូង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​យុវជន​ទាំង​ពីរ​នាក់​ខាងលើ​ជិះ​ម៉ូតូ​ទៅ​ដល់​ចំណុច​ខាងក្រោយ​ផ្សារ​រាត្រី ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​ដែល​ស្លៀកពាក់​ស៊ី​វិល​ដែល​កំពុង​ជិះ​ម៉ូតូ​ល្បាត​ប្រទះ​ឃើញ ។ ខណៈ​ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​យុវជន​ទាំង​ពីរ​នាក់​ខាងលើ និង​បាន​ហៅ​ឲ្យ​ឈប់​ដើម្បី​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ​ដែរ តែ​យុវជន​ទាំង​ពីរ​នាក់​នោះ​ភ័យ​ស្លន់ស្លោ​ក៏​ព្យាយាម​ជិះ​ម៉ូតូ​គេច​ពី​សមត្ថកិច្ច រហូត​ដួល រួច​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ យុវជន​ទាំង​ពីរ​នាក់​ត្រូវ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំ និង​ធ្វើការ​អប់រំ​ណែនាំ​រួច​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​ម៉ូតូ​ជា​បណ្ដោះអាសន្ន រង់ចាំ​អាណាព្យាបាល​យក​ឯកសារ​ពាក់ព័ន្ធ​មក​ទទួល​យក​ម៉ូតូ​ត្រឡប់​ទៅ​វិញ​នៅ​ពេល​ក្រោយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ