ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​យ៉ាងតិច​ជាង​មួយ​លាន​នាក់​ឈឺ​នៅ​ឆ្នាំ​២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ៖ កុមារ​មាន​ជំងឺ​ចំនួន ១០២១ ៩៤៨​ករណី ត្រូវ​បាន​ពិនិត្យ​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​(៦,៣ ច្រើន​ជាង​ក្នុង​ឆ្នាំ​២០១៨) កាលពី​ឆ្នាំ​២០១៩ ។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា…

ភ្នំពេញ ៖ កុមារ​មាន​ជំងឺ​ចំនួន ១០២១ ៩៤៨​ករណី ត្រូវ​បាន​ពិនិត្យ​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​(៦,៣ ច្រើន​ជាង​ក្នុង​ឆ្នាំ​២០១៨) កាលពី​ឆ្នាំ​២០១៩ ។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ ចំនួន​នេះ​មិន​បាន​រាប់​បញ្ចូល​កុមារ​ដែល​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ក្រៅពី​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន​១៨៩ ១៣១​នាក់ បាន​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ (១៧%​ច្រើន​ជាង​ក្នុង​ឆ្នាំ​២០១៨) ។ កុមារ​មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ​ចំនួន​៣៥០៥៧​នាក់ បាន​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ។ កុមារ​ចំនួន ២៧១៧៤ ត្រូវ​បាន​ទទួល​ការ​វះកាត់​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ។ កុមារ​ចំនួន ១០០១​នាក់ ត្រូវ​បាន​ទទួល​ការ​វះកាត់​បេះដូង និង​ភ្លឺ​ត​ប្រហោង​បេះដូង​តាម​សរសៃឈាម ។ ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​១៦២៥២៧​ករណី បាន​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ក្នុង​មន្ទីរសម្ភព​នៃ​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ (៤,៩៤ ច្រើន​ជាង​ក្នុង​ឆ្នាំ​២០១៨) និង​ស្ត្រី​សម្រាលកូន​មាន​ចំនួន ២៦ ៦១៣​នាក់ ។

កុមារ​មាន​ជំងឺ​ធ្ងន់​ៗ ចំនួន ១៥ ៥៩១​នាក់ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ។ កុមារ​ចំនួន​៨២៥​នាក់ មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ ត្រូវ​បាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ។ កុមារ​ចំនួន ២ ២៥១​នាក់ ត្រូវ​បាន​ទទួល​ការ​វះកាត់ ។ វះកាត់​បេះដូង និង​ត្បិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​នៅ​គន្ធ​បុប្ផា​សៀមរាប និង​ភ្នំពេញ​បាន​ចំនួន​១១៣​នាក់ ។ នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ (​គន្ធ​បុប្ផា​ទី​៣) ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​១៤ ១៧៩​នាក់ បាន​មក​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទីរសម្ភព និង​សម្រាលកូន​បាន​ចំនួន​២២៦៣​នាក់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ