ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ាស៊ីន​ច្រូតស្រូវ​ឆេះ​កណ្តាល​វាលស្រែ​​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ម៉ាស៊ីន​ច្រូតស្រូវ​ខ្នាត​ធំ​១​គ្រឿង​បាន​ឆេះ​កណ្តាល​វាលស្រែ ខណៈ​កំពុង​បើកបរ​ច្រូតស្រូវ​ដោយសារ​ឆ្លង​ចរន្ត​ភ្លើងធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៩ ធ្នូ នៅ​ភូមិ​កង​វ៉ាង សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។…

ខេត្តបន្ទាយមានជ័យ ៖ ម៉ាស៊ីន​ច្រូតស្រូវ​ខ្នាត​ធំ​១​គ្រឿង​បាន​ឆេះ​កណ្តាល​វាលស្រែ ខណៈ​កំពុង​បើកបរ​ច្រូតស្រូវ​ដោយសារ​ឆ្លង​ចរន្ត​ភ្លើងធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៩ ធ្នូ នៅ​ភូមិ​កង​
វ៉ាង សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។ ម្ចាស់​ម៉ាស៊ីន​ច្រូត​ឈ្មោះ លី ស៊ា​វ​ឡុ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

លោក​វរសេនីយ៍ត្រី យ៉ា​ន សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា នៅ​ពេល​ម៉ាស៊ីន​ច្រូតស្រូវ​កំពុង​ច្រូតកាត់​នៅ​កណ្តាល​វាលស្រែ គឺ​បន្ទាប់​ពី​ច្រូតស្រូវ​បាន​២​ទៅ​៣​មុខ​រួច​ហើយ ស្រាប់​តែ​ឆេះ​ផ្នែក​ខាងក្រោយ ហើយ​ត្រូវ​បាន​គេ​យក​ទឹក​ជះ​ពន្លត់ ប៉ុន្តែ​មិន​រលត់​ទេ ។

រហូត​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ជួយ​អន្តរាគមន៍​ពន្លត់​ទើប​រលត់​មិន​បង្ក​ឱ្យ
​ឆេះ​រាលដាល​ដល់​ស្រូវ​ក្នុង​ស្រែ​ឡើយ​។លោក​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ឆេះ​ម៉ាស៊ីន​ច្រូត​ខ្នាត​ធំ​នេះ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​ភ្លើង ទើប​បណ្តាល​អោយ​ឆេះ​តែ​ត្រូវ​បាន​ពន្លត់​ទាន់​ពេល ប៉ុន្តែ​ម៉ាស៊ីន​ច្រូត​ផ្នែក​ខាង​ក្រោយ​ត្រូវ​ខូចខាត​ស្ទើរ​ទាំងស្រុង ។

លោក​វរសេនីយ៍ត្រី​បាន​បញ្ជាក់​ទៀត​ថា ករណី​ភ្លើង​ឆេះ​ម៉ាស៊ីន​ច្រូត​នេះ​ចាត់​ទុក​ថា សំណា​ង​ល្អ​ណាស់​ដែល​បាន​ពន្លត់​ទាន់​ពេល ទើប​មិន​បណ្តាល​ឱ្យ​ឆេះ​ស្រូវ​ក្នុង​ស្រែ​ដែល​មិន​ទាន់​ច្រូត ធ្វើ​ឱ្យ​ប្រជា​កសិករ​ភ័យ​ស្លន់​ស្លោ ព្រោះ​ជា​រដូវ​រាំង​ស្ងួត​ផង​ងាយ​ឆេះ​ណាស់ ក៏​នាំ​គ្នា​ពន្លត់​យ៉ាង​សស្រាក់សស្រាំ រួម​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ កុំ​អី​វាលស្រែ​ដ៏​ធំធេង​អាច​រង​ផល​ប៉ះពាល់​មិនខាន ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ