ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបង្ក្រាបមុខ​សញ្ញាចាស់ ឃាត់ខ្លួន​បន្តបន្ទាប់​៤​នាក់​

4 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន៤នាក់ ត្រូវបាននគរបាលស្រុកត្រាំកក់ ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​បាន​​នៅចំណុចផ្លូវលំចូល​ភូមិខ្នាទៃ ឃុំអង្គតាសោម ស្រុកត្រាំកក់ ​កាលពី​វេលាម៉ោង២និង៤៥​នាទី​រសៀល​ថ្ងៃទី​២៧ ខែធ្នូ…

ខេត្ត​តាកែវ ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន៤នាក់ ត្រូវបាននគរបាលស្រុកត្រាំកក់ ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​បាន​​នៅចំណុចផ្លូវលំចូល​ភូមិខ្នាទៃ ឃុំអង្គតាសោម ស្រុកត្រាំកក់ ​កាលពី​វេលាម៉ោង២និង៤៥​នាទី​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ ។

តាម​ប្រភពពី​នគរបាលស្រុកត្រាំកក់បានអោយដឹងថា ជំហានដំបូងសមត្ថកិច្ច​ឃាត់​ជនសង្ស័យចំនួន​២នាក់ ​ក្នុងនោះ​ម្នាក់​ឈ្មោះ ណៃ វណ្ណៈ ភេទប្រុស អាយុ៣០​ឆ្នាំ ជា​មុខសញ្ញាជួញដូរ និង​ម្នាក់ទៀត​ឈ្មោះម៉ៅ សុវង់ ភេទប្រុស អាយុ៣៦​ឆ្នាំ ជាមុខសញ្ញាជួញ​ដូរ ព្រមទាំងធ្វើដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់តូច និង​ទូរស័ព្ទ១គ្រឿង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើរួចមក នគរបាលបាន​ឈានទៅឃាត់​ខ្លួន​មុខសញ្ញា​ចំនួន​២នាក់ទៀត ក្នុងនោះ​ម្នាក់​ឈ្មោះ អឹម សើរ ភេទប្រុស អាយុ​៣៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចំការដៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ ជាមុខសញ្ញាជួញដូរសកម្ម និងម្នាក់ទៀត​ឈ្មោះ ឃៀង សុចាន់ ភេទប្រុស អាយុ៣៥ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំជាមួយគ្នា ជា​មុខសញ្ញាជួញដូរសកម្មដូចគ្នា ។ ជនសង្ស័យ​ទាំង២នាក់នេះ សមត្ថ​កិច្ចឃាត់បាននៅចំណុចភូមិចំការដៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ កាលពី​​វេលា​ម៉ោង​ខាងលើ​ ។ សមត្ថ​កិច្ចដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានមួយចំនួនផងដែរ មានដូច​ជា ម្សៅក្រាមពណ៌​ស​ថ្លា​ចំនួន២​កញ្ចប់តូច ម៉ូតូចំនួន២គ្រឿង និងទូរស័ព្ទ​១គ្រឿង។

នៅចំពោះនគរបាលស្រុក ជនសង្ស័យទាំង៤នាក់​ខាងលើ​បាន​ឆ្លើយ​សារភាពថា ពួក​ខ្លួន​ពិតជាបានធ្វើសកម្មភាពជួញដូរ​ និ​ងចែកចាយគ្រឿងញៀន​ប្រាកដមែន។

នាយការិយាល័យប្រឆាំងការជួញដូនឹងប្រើប្រាស់គ្រឿងញៀនខេត្តបានអោយដឹងថា ជនសង្ស័យទាំង៤ នាក់ កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនរួមជាមួយវត្ថុតាងទៅសាលាដំបូងខេត្ត ចាត់ការទៅតាមច្បាប់ ៕ (កែសម្រួលដោយ  ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ