ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep ធ្វើ​បាន​ល្អ​ណាស់​ស្ងាត់​ៗ​បំបែក​កំណត់​ត្រា​អស្ចារ្យ​របស់ Mourinho

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​វា​មិនមែន​ជា​រដូវ​កាល​ល្អ​បំផុត​សម្រាប់​ក្រុម Manchester City ទេ ប៉ុន្តែ​លោក Pep…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​វា​មិនមែន​ជា​រដូវ​កាល​ល្អ​បំផុត​សម្រាប់​ក្រុម Manchester City ទេ ប៉ុន្តែ​លោក Pep Guardiola ពិតជា​បាន​បំបែក​ឯតទគ្គ​កម្ម​ដ៏​យូរអង្វែង​មួយ​ដែល​ត្រូវ​បាន​កាន់កាប់​ដោយ​លោក Jose Mourinho កាលពី​ចុង​ស​ប្តា​ហ៍​នេះ ។

បន្ទាប់​ពី​រង​នូវ​ការ​ចាញ់​យ៉ាង​អាម៉ាស់​ក្នុង​លទ្ធផល ៣-២ ក្នុង​ការ​ប្រកួត​ជាមួយនឹង​ក្លិប Wolverhampton Wanderers កាលពី​ល្ងាច​ថ្ងៃ​សុក្រ ក្រុម​នេះ​បាន​ធ្វើការ​វាយបក​វិញ​ជាមួយនឹង​ជ័យជម្នះ​លើ​ក្រុម Sheffield United នៅ​ឯ​កីឡដ្ឋាន Etihad កាលពី​ថ្ងៃអាទិត្យ​។

ជា​លទ្ធផល​លោក Guardiola បាន​ទទួល​ជ័យជម្នះ​ក្នុង​ក្របខ័ណ្ឌ Premier League លើក​ទី​១០០ ក្នុង​ការ​ប្រកួត​លើក​ទី​១៣៤ របស់​លោកដែលប្រើរយៈពេលខ្លីបំផុតដោយ​បាន​លើស​លោក Mourinho ៨ ប្រកួតដែលប្រើពេល១៤២ប្រកួត​ ។

លោក Guardiola បាន​និយាយ​ថា​៖«​វា​ជា​ការ​កោតសរសើរ​ដ៏​ធំ​មួយ​សម្រាប់​ក្លិប កីឡាករ និង​បុគ្គលិក​ដែល​ទទួល​បាន​ជ័យជម្នះ​១០០ ។ វា​ជា​សមិទ្ធិ​ផល​ដែល​មិន​គួរ​ឱ្យ​ជឿ​សម្រាប់​ការ​រៀបចំ និង កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​កីឡាករ​និង​បុគ្គលិក​ទាំងអស់​ដែល​យើង​មាន​ក្នុងអំឡុងពេល​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ