ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ David Moyes ត្រឡប់​មក​ធ្វើ​ជា​គ្រូបង្វឹក​ក្លិប​មួយ​នៅ​លី​គ​កំពូល​អង់គ្លេស

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្លិប West Ham United បាន​តែងតាំង​លោក David…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្លិប West Ham United បាន​តែងតាំង​លោក David Moyes ជា​អ្នកចាត់ការ​ថ្មី​របស់​ក្លិប បន្ទាប់​ពី​ការ​ចាកចេញ​របស់​លោក Manuel Pellegrini ។

លោក Pellegrini ត្រូវ​បាន​បញ្ឈប់​ពី​តំណែង​របស់​គាត់ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ការ​បរាជ័យ​របស់​ក្រុម​ញញួរ ក្នុង​លទ្ធផល ២-១ ពេល​ប្រកួត​ជាមួយនឹង​ក្លិប​កញ្ជ្រោង Leicester City នៅ​ឯ​ពហុ​កីឡដ្ឋាន​ទីក្រុង​ឡុ​ង​ដ៍​។ ក្រុម​នេះ​មិន​បាន​ចំណាយពេល​ឥតប្រយោជន៍​ក្នុង​ការ​ស្វែងរក​អ្នក​ជំនួស​ឡើយ ដោយ​មានការ​វិល​ត្រឡប់​របស់​លោក Moyes ដែល​ជា​អ្នក​ទទួលខុសត្រូវ​ក្លិប​តាម​ផ្នែក​នៅ​រដូវ​កាល​មុន​។

លោក Moyes បាន​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លិប​ថា​៖«​វា​ពិតជា​អស្ចារ្យ​ណាស់​ក្នុង​ការ​វិល​ត្រឡប់​មក​វិញ​។ ខ្ញុំ​ពិតជា​នឹក​ទី​នេះ​ណាស់ ព្រោះតែ​វា​បាន​ទាក់​បេះដូង​របស់ខ្ញុំ​។ ខ្ញុំ​មិន​អាច​រង់ចាំ​ដើម្បី​ចាប់ផ្តើម​ឡើយ​» ។

គ្រូបង្វឹក​ថ្មី​រូប​នេះ​បាន​បន្ត​ថា​៖«​ខ្ញុំ​មាន​មោទនភាព​ណាស់ ដែល​ខ្ញុំ​បាន​ត្រលប់​មក West Ham វិញ​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​សំខាន់​ជាង​នេះ​ទៅ​ទៀត ខ្ញុំ​នឹង​សម្លឹង​មើល​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​និង​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង ។ ខ្ញុំ​ជឿជាក់​ថា​ក្រុម​កីឡាករ​ដែល​ខ្ញុំ​មាននៅ​ទី​នេះ គឺជា​ក្រុម​កីឡាករ​ល្អ​ជាង​ពេល​ខ្ញុំ​ចូល​កាន់កាប់​មុន​។ ដូច្នេះ​ខ្ញុំ​ទន្ទឹង​រង​ចាំ​ធ្វើការ​ជាមួយ​ពួក​គេ​»​។

ចុង​ក្រោយ​លោក​បាន​បន្ថែម​ថា​៖«​ខ្ញុំ​ត្រូវ​តែ​មាន​គោលដៅ​រយៈពេល​ខ្លី​មួយ​សម្រាប់​ពួក​យើង​ឥឡូវនេះ ដើម្បី​ទទួល​បាន​ជ័យជម្នះ​។ ការ​ចាប់ផ្តើម​ពិតជា​ផ្តោត​លើ​ការ​ប្រកួត​ភ្លាម​ៗ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ