ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចមក​ពី​មូលហេតុ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​អញ្ចាញធ្មេញ​ឡើង​ពណ៌​ស

4 ឆ្នាំ មុន

ជា​ធម្មតា​អញ្ចាញធ្មេញ គឺ​មាន​ពណ៌​ផ្កាឈូក​។ ដូច្នេះ​ប្រសិនបើ​វា​ប្រែ​ពណ៌​ផ្សេង​ពី​នេះនោះ​អាច​បណ្ដាល​មក​ពី​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​ហើយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ទូទៅ​បំផុត​នៃ​បញ្ហា​អញ្ចាញធ្មេញ​ឡើង​ពណ៌​ស ៖ ១. ជំងឺ​រលាក​អញ្ចាញធ្មេញ ៖…

ជា​ធម្មតា​អញ្ចាញធ្មេញ គឺ​មាន​ពណ៌​ផ្កាឈូក​។ ដូច្នេះ​ប្រសិនបើ​វា​ប្រែ​ពណ៌​ផ្សេង​ពី​នេះនោះ​អាច​បណ្ដាល​មក​ពី​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​ហើយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ទូទៅ​បំផុត​នៃ​បញ្ហា​អញ្ចាញធ្មេញ​ឡើង​ពណ៌​ស ៖

១. ជំងឺ​រលាក​អញ្ចាញធ្មេញ ៖ អញ្ចាញធ្មេញ​តែង​ត្រូវ​ប៉ះពាល់​ផ្ទាល់​ទៅ​នឹង​បាក់តេរី​! នេះ​ហើយ​ជា​មូលហេតុ​ដែល​ការ​អនុវត្ត​អនាម័យ​មាត់​ធ្មេញ​ឱ្យ​បាន​ត្រឹមត្រូវ​ទៀងទាត់ គឺ​សំខាន់​ណាស់​។ ការ​ឆ្លង​មេរោគ​លើ​អញ្ចាញធ្មេញ​ជា​អ្វី​ដែល​ទន្តពេទ្យ​ហៅ​ថា​ជំងឺ​រលាក​អញ្ចាញធ្មេញ​។ ជំងឺ​នេះ​ជា​អ្វី​ដែល​អាច​បណ្ដាល​ឱ្យ​អញ្ចាញធ្មេញ​ឡើង​ពណ៌​ស​ដោយសារ​ការ​ខើច​អញ្ចាញ ហើយ​យូរ​ទៅ​វា​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ធ្មេញ ជាលិកា និង​ឆ្អឹង​នៃ​មាត់​។

២. ការ​ឆ្លង​មេរោគ​ផ្សិត ៖ ការ​ឆ្លង​មេរោគ​ផ្សិត​លើ​អញ្ចាញ ឬ​ហៅ​ថា oral candidiasis អាច​នឹង​បណ្ដាល​ឱ្យ​អញ្ចាញ​ប្រែជា​មាន​ពណ៌​ស​ខុសធម្មតា​។ ម្យ៉ាងវិញទៀត​រោគ​ផ្សិត​នេះ​ក៏​ជះ​ឥទ្ធិពល​លើ​ផ្ទៃ​ខាងលើ​នៃ​អណ្ដាត​ផង​ដែរ​។

៣. ជំងឺ Leukoplakia ៖ អ្នក​ជក់បារី​មែន? ដូច្នេះ​ប្រសិនបើ​ថ្ងៃ​ណាមួយ​អ្នក​សម្គាល់​ឃើញ​អញ្ចាញធ្មេញ​ស្រាប់តែ​ឡើង​ពណ៌​ស នោះ​អាច​មាន​ន័យ​ថា​អ្នក​កំពុង​កើត​ជំងឺ Leukoplakia ហើយ​។ ធម្មតា​ជំងឺ​នេះ​បង្ក​ការ​រលាក​ជាលិកា​ក្នុង​មាត់​ដោយសារ​ទម្លាប់​រស់នៅ​គ្មាន​សុខភាព​ល្អ​ដូច​ជា​ការ​ជក់បារី​នេះឯង​។

៤. ពងបែក​លើ​អញ្ចាញធ្មេញ ៖ ដំបៅ​ពងបែក​លើ​អញ្ចាញ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អញ្ចាញ​មើលទៅ​មាន​ពណ៌​ស​ៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ក​ការ​ឈឺចាប់​ទៀត​ផង​។

៥. មហារីក​មាត់ ៖ អញ្ចាញធ្មេញ​ប្រែជា​មាន​ពណ៌​ស​ក៏​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ផង​ដែរ​។ ឧទាហរណ៍​ជំងឺមហារីក​មាត់​។ ជំងឺ​មហា​រី​ប្រភេទ​នេះ​ងាយ​នឹង​រីក​រាលដាល​ណាស់ ហើយ​ជះ​ឥទ្ធិ​ពល​យ៉ាង​ឆាប់រហ័ស​លើ​ផ្នែក​ផ្សេង​ៗ​ទៀត​នៃ​មាត់​ធ្មេញ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ ប្រសិន​បើ​អ្នក​សម្គាល់​ឃើញ​រោគ​សញ្ញា​ខុស​ប្រក្រតី​ណាមួយ​លេចឡើង​ក្នុង​មាត់ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិនិត្យ​ជាមួយ​ទន្តពេទ្យ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ