ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​នាំ​គ្នា​សម្រុក​មក​លេង​រមណីយ​ដ្ឋាន​ភ្នំ​យ៉ា​ត​នា​ឱកាស​ជិត​ចូល​ឆ្នាំ​ថ្មី

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ភ្ញៀវ​ទេសចរ​នៅ​តាម​បណ្តា​ខេត្ត​នានា​ជា​ច្រើន ដូច​ជា ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​ជួល​រថយន្ត​ធ្វើ​ដំណើរ​មក​លេង​កំសាន្ត​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ា​ត ពិសេស​នាំ​គ្នា​មក​ដុត​ធូប​បួងសួង​ដល់​រូបសំណាក​យាយ​យ៉ា​ត…

ខេត្ត​ប៉ៃលិន ៖ ភ្ញៀវ​ទេសចរ​នៅ​តាម​បណ្តា​ខេត្ត​នានា​ជា​ច្រើន ដូច​ជា ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​ជួល​រថយន្ត​ធ្វើ​ដំណើរ​មក​លេង​កំសាន្ត​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ា​ត ពិសេស​នាំ​គ្នា​មក​ដុត​ធូប​បួងសួង​ដល់​រូបសំណាក​យាយ​យ៉ា​ត ដែល​អាជ្ញាធរ​ខេត្ត បាន​ដាក់​តាំងនៅ​ក្បែរ​ជើងភ្នំ ជាប់​នឹង​ផ្លូវជាតិ​លេខ​៥៧ ដើម្បី​សុំ​សេចក្តីសុខ​នា​ឱកាស​ឆ្នាំ​ថ្មី ។

ហេតុការណ៍​ដែល​ភ្ញៀវ​ទេសចរ​នាំ​គ្នា​មក​លេង​កំសាន្ត​ដ៏​ច្រើន​កុះករ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

បើ​តាម​ប្រភព​ពី​បុរស​ម្នាក់ ឈ្មោះ លី​ម អាយុ​៥៧​ឆ្នាំ រស់នៅ​ខេត្តកំពង់ឆ្នាំង បាន​រៀបរាប់​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ចុងឆ្នាំ​២០១៩ ជិត​ឈាន​ចូល​ឆ្នាំ​២០២០ ពួក​គាត់​នាំ​គ្នា​ជួល​រថយន្ត​ទេសចរ​ដើរ​លេង​កំសាន្ត​នៅ​តាម​បណ្តា​រមណីយដ្ឋាន​នានា នៅ​ខេត្តបាត់ដំបង រហូត​មក​ដល់​រមណីយដ្ឋាន​ភ្នំ​យ៉ា​ត ខេត្ត​ប៉ៃលិន​តែ​ម្តង ដើម្បី​បំបាត់​នូវ​ទុក្ខ​កង្វល់ និង​ធ្វើ​ឱ្យ​អារម្មណ៍​ភ្លឺ​ថ្លា ។

លោក​លី​ម បាន​បន្ត​ថា ជា​ពិសេស​មក​ខេត្ត​ប៉ៃលិន ដើម្បី​អុជ​ធូប​បួងសួង​ដល់​រូបសំណាក​លោកយាយ​យ៉ា​ត ដែល​ល្បី​រន្ទឺ​ដល់​ខេត្ត​ផ្សេង​ៗថា ស័ក្តិសិទ្ធិ ហើយ​ម្យ៉ាងវិញទៀត មិន​ធ្លាប់​ដើរ​លេង​មក​ខេត្ត​ប៉ៃលិន ទើប​ចង់​ដឹង​ចង់​ស្គាល់​កន្លែង​ផ្សេង​ៗជា​ច្រើន​ទៀត ក្នុង​ខេត្ត​នេះ​ក៏​នាំ​គ្នា​ជួល​រថយន្ត​ដើរ​លេង​កំសាន្ត​នា​ឱកាស​ចុងឆ្នាំ​សកល​តែ​ម្តង ។

លោក​លី​ម បាន​បញ្ជាក់​ទៀត​ថា គោលបំណង​ដ៏​ធំ​ដែល​នាំ​គ្នា​មក​លេង​ខេត្ត​ប៉ៃលិន គឺ​ចង់​ធ្វើបុណ្យ​សន្សំ​កុសល ព្រោះ​ម្នាក់​ៗ កាន់តែ​ចាស់ អាយុ​កាន់តែ​ច្រើន មិនដឹង​ជា​មាន​អ្វី​កើតឡើង​នៅ​ថ្ងៃ​ខាង​មុខ ទើប​ដើរ​ធ្វើបុណ្យ ចង់បាន​សេចក្តីសុខ​សាន្ត និង​មាន​អាយុ​វែង​ថែម​ទៀត ។

ចំណែក​ស្ត្រី​ម្នាក់ ឈ្មោះ ម៉ៅ ជា​អ្នក​ប្រកប​របរ​លក់​សត្វ​ចាប បានឱ្យ​ដឹង​ដែរ​ថា នា​រដូវ​ចុងឆ្នាំ​សកល​នេះ គាត់​លក់​សត្វ​ចាប​ដាច់​គួរសម​ដែរ ដោយ​១​ថ្ងៃ​ៗ​ភ្ញៀវ​ទេសចរ​ទិញ​ជា​ច្រើន​គូ ហើយ​គាត់​លក់​១​គូ ក្នុង​តម្លៃ​៥.០០០​រៀល ។ គាត់​បន្ត​ទៀត​ថា ភ្ញៀវ​នាំ​គ្នា​ទិញ​ចាប​លែង​នេះ គឺ​គេ​មាន​ជំនឿ​ថា ការ​លែង​សត្វ ដើម្បី​រំដោះ​បាបកម្ម គ្រោះ​ចង្រៃ​ផ្សេង​ៗ ដែល​កើត​មាន ឱ្យ​ហោះហើរ​ដូច​ជា​សត្វ​ចាប​ទៅ​ឱ្យ​ឆ្ងាយ ហើយ​គេ​ក៏​ផ្សងសំណាង​ឱ្យ​ទទួល​បាន​ជីវិត​រស់នៅ​សុខក្សេមក្សាន្ត និង​រកស៊ី​មានបាន ព្រោះ​គេ​បាន​ជួយ​សង្គ្រោះ​សត្វ​ចាប​ឱ្យ​រួច​ពី​ទ្រុង ។

ចំណែក​អ្នកលក់​ត្បូង​ម្នាក់ ឈ្មោះ ណាត បានឱ្យ​ដឹង​ថា ការ​លក់ដូរ​ត្បូង​នា​ឱកាស​បុណ្យចូលឆ្នាំ​សកល​នេះ គឺ​ដាច់​គួរសម​ដែរ ដោយ​១​ថ្ងៃ​ៗ មាន​បើកប​រថយន្ត​ចូល​មក​ទិញ​យ៉ាងច្រើន​កុះករ ហើយ​អ្នកខ្លះ​ទិញ​ខ្សែ​ក​មាន​ដាំ​ត្បូង​ពេជ្រ ខ្លះ​ទៀត ទិញ​ចិញ្ចៀន ខ្លះ​ទិញ​ក្រវិល​ពេជ្រ​ជាដើម ។ គាត់​បន្ត​ទៀត​ថា ការ​រកស៊ី​ប្រកប​របរ​លក់​ត្បូង ដែល​ដាច់​ជាងគេ​គឺ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន ចូល​ឆ្នាំ​ខ្មែរ ភ្ជុំបិណ្ឌ និង​ថ្ងៃ​ចុង ឆ្នាំ​សកល​ឈាន​ចូល​ដល់​ឆ្នាំ​ថ្មី ហើយ​ជួនកាល​មាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ក៏​ចូល​មក​ទិញ​គ្រឿងអលង្ការ​ទាំងនោះ​យក​ទៅ​ប្រទេស​គេ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ