ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ចង់​ក្លាយជា​ទីផ្សារ​ថ្មី​មួយ​ទទួល​អ្នកជំងឺ​កម្ពុជា

4 ឆ្នាំ មុន

ខណៈ​ដែល​ប្រជាជន​កម្ពុជា​ជា​ច្រើន​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ដើម្បី​ស្វែងរក​សេវាកម្ម​សុខភាព​នោះ ប្រទេស​កូរ៉េ​ខាងត្បូង​បាន​មាន​បំណង​ចង់​ទាក់ទាញ​ប្រជាជន​កម្ពុជា​អោយទៅ​ទទួលយក​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​កូរ៉េ​ខាងត្បូង ។ លោក ផាក ហិ​ង គី​យ៉ុ​ង (…

ខណៈ​ដែល​ប្រជាជន​កម្ពុជា​ជា​ច្រើន​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ដើម្បី​ស្វែងរក​សេវាកម្ម​សុខភាព​នោះ ប្រទេស​កូរ៉េ​ខាងត្បូង​បាន​មាន​បំណង​ចង់​ទាក់ទាញ​ប្រជាជន​កម្ពុជា​អោយទៅ​ទទួលយក​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​កូរ៉េ​ខាងត្បូង ។

លោក ផាក ហិ​ង គី​យ៉ុ​ង ( Park Heung Kyeong) ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងត្បូង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​និយាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ឥឡូវនេះ​ចំនួន​ប្រជាជន​កម្ពុជា​ដែល​ទៅ​កូរ៉េ ដើម្បី​ទទួលយក​ការ​ព្យាបាល​ជំងឺ​មានការ​កើនឡើង ហើយ​ស្ថានទូត​ក៏​បាន​ចេញ​ទិដ្ឋាការ​សម្រាប់​អ្នក​ទេសចរណ៍​វេជ្ជសាស្ត្រ​ទាំងនោះ ។ លោក​ទូត​និយាយ​បន្ថែម​ទៀត​ថា កម្រិត​នៃ​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​រោគ​នៅ​កូរ៉េ​គឺ​អាច​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេស​ខាងលិច​បាន ។

លោក​ទូត​ក៏​បាន​និយាយ​ផង​ដែរ​ថា កូរ៉េ​ខាងត្បូង គឺជា​ទីផ្សារ​ធំ​ទី​បី​នៅ​លើ​ពិភពលោក​ខាង​ផ្នែក​វះកាត់​កែ​សម្ផស្ស ។ កន្លង​មក​ប្រជាជន​កម្ពុជា​បាន​ចូល​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ស្វែងរក​សេវា​សុខភាព​នៅ​តាម​ប្រទេស​មួយ​ចំនួន​ដូច​ជា ប្រទេស​ថៃ ប្រទេស​វៀតណាម និង​ប្រទេស​សិង្ហ​បូ​រី និង​ម៉ា​ឡេ​ស៊ី​ជាដើម ។ បញ្ហា​តម្លៃ​និង​ចំងាយ​អាច​នឹង​ធ្វើ​អោយ​ប្រទេស​កូរ៉េ​ខាងត្បូង​ពិបាក​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេស​ជិតខាង​កម្ពុជា​ដូច​ជា ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ