ខេត្តកែប ៖ រដ្ឋបាលខេត្តកែបបានរៀបចំពិធីបង្ហើរខ្លែងខ្មែរចំនួន30ខ្លែង និងខ្លែងមកពីសាលាស្រុកនិងក្រុងកែបជាច្រើនទៀត ត្រូវបានបង្ហើរនៅពហុកីឡាដ្ឋានខេត្តកែប កាលពីរសៀលថ្ងៃទី30 ខែធ្នូនេះ ។
លោក តុង ភោ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកែបបានមានប្រសាសន៍ថា ខេត្តកែបចាប់ផ្ដើមរៀបចំការបង្ហើរខ្លែងខ្មែរ ចាប់តាំងពីឆ្នាំ២០០១ នៅចំការបី ភ្នំវល្លិ៍ររហូតមកដល់ឆ្នាំ២០១៩ ។ លោកបានមានប្រសាសន៍បន្តថា បើគិតពីឆ្នាំ២០០១មក គឺមានចំនួន២៣លើករួចមកហើយ ។
ឯកឧត្តម កែន សត្ថា អភិបាលនៃគណអភិបាលខេត្តកែបបានមានប្រសាសន៍ថា ការបង្ហើរខ្លែងខ្មែរពេលនេះជាការចូលរួមបំផុសឲ្យមានព្រឹត្តិការអបអរសារទរឆ្លងឆ្នាំសកល ២០១៩ / ២០២០ ។ និងខួបលើកទី៤១ នៃទិវាបុណ្យជាតិជ័យជំនះ៧ មករា /១៩៧៩/ ៧ មករា ២០២០ ។
លោកមានប្រសាសន៍បន្តថា ការបង្ហើរខ្លែងខ្មែរជារៀងរាល់ឆ្នាំនេះជាការចូលរួមថែរក្សាវប្បធម៌ប្រពៃណីដូនតាយើងតាំងពីយូរលង់ណាស់មកហើយ ។ ជាពិសេសទៅទៀតបានបង្កលក្ខណៈសប្បាយរីករាយភ្ញៀងអ្នកទេសចរណ៍ជាតិ និងអន្តរជាតិដែលមកលំហែកាយស្នាក់នៅខេត្តកែបរបស់យើងនេះ ៕
ចែករំលែកព័តមាននេះ